ព្រះសូរសៀងរបស់ព្រះយេហូវ៉ា អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «ស្រីសួស្ដី!»
វិវរណៈ 15:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះវិហារមានពេញដោយផ្សែង ចេញពីសិរីល្អរបស់ព្រះ និងពីព្រះចេស្តារបស់ព្រះអង្គ គ្មានអ្នកណាអាចចូលទៅក្នុងព្រះវិហារបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់។ ព្រះគម្ពីរខ្មែរសាកល ទីវិសុទ្ធក៏ពោរពេញទៅដោយផ្សែងពីសិរីរុងរឿងរបស់ព្រះ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មានអ្នកណាអាចចូលទៅក្នុងទីវិសុទ្ធបានឡើយ រហូតដល់គ្រោះកាចទាំងប្រាំពីររបស់ទូតសួគ៌ប្រាំពីររូបនោះ បានបញ្ចប់៕ Khmer Christian Bible ព្រះវិហារក៏បានពេញដោយផ្សែងចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីព្រះចេស្ដារបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរនោះចប់សព្វគ្រប់សិន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះវិហារក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់ព្រះជាម្ចាស់ និងពីឫទ្ធានុភាពរបស់ព្រះអង្គ ហើយគ្មាននរណាអាចចូលទៅក្នុងព្រះវិហារឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះព្រះវិហារមានពេញដោយផ្សែងពីសិរីល្អ ហើយពីព្រះចេស្តានៃព្រះ គ្មានអ្នកណាអាចនឹងចូលទៅក្នុងព្រះវិហារបានទេ ទាល់តែសេចក្ដីវេទនាទាំង៧ របស់ទេវតា៧នោះបានសំរេចស្រេច។ អាល់គីតាប ម៉ាស្ជិទក៏ពោរពេញទៅដោយផ្សែង ដែលចេញពីសិរីរុងរឿងរបស់អុលឡោះ និងពីអំណាចរបស់ទ្រង់ ហើយគ្មាននរណាអាចចូលទៅក្នុងម៉ាស្ជិទបានឡើយ ទាល់តែគ្រោះកាចទាំងប្រាំពីររបស់ម៉ាឡាអ៊ីកាត់ទាំងប្រាំពីរបានចប់សព្វគ្រប់ជាមុនសិន។ |
ព្រះសូរសៀងរបស់ព្រះយេហូវ៉ា អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «ស្រីសួស្ដី!»
ឯភ្នំស៊ីណាយក៏ហុយផ្សែងឡើងពេញទាំងអស់ ដ្បិតព្រះយេហូវ៉ាបានយាងចុះមកលើភ្នំ គង់ក្នុងភ្លើង ផ្សែងនោះហុយឡើងដូចជាផ្សែងនៃគុកភ្លើង តួភ្នំទាំងមូលក៏កក្រើករំពើកយ៉ាងខ្លាំង។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ទោះបើមានម៉ូសេ ឬសាំយូអែល ឈរនៅមុខយើងក៏ដោយ ក៏យើងមិនបែរទៅជនជាតិនេះវិញដែរ ចូរបោះគេឲ្យឆ្ងាយផុតពីភ្នែកយើង ហើយឲ្យគេចេញទៅចុះ
គឺព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរហាមដល់អើរ៉ុនបងអ្នក កុំឲ្យចូលជារាល់ពេលមកក្នុងទីបរិសុទ្ធខាងក្នុងវាំងនន នៅមុខទីសន្តោសប្រោស ដែលនៅលើហិបនោះឡើយ ក្រែងលោត្រូវស្លាប់ ដ្បិតយើងនឹងលេចមកក្នុងពពកនៅលើទីសន្តោសប្រោសនោះ។
អើហ្ន៎ ព្រះហឫទ័យទូលាយ ប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជ្រៅណាស់ទេតើ! ការសម្រេចរបស់ព្រះអង្គតើអ្នកណាអាចស្វែងយល់បាន! ហើយផ្លូវរបស់ព្រះអង្គ តើអ្នកណាអាចស្វែងរកបាន!
គេនឹងទទួលទោសជាសេចក្ដីអន្តរាយអស់កល្បជានិច្ច គឺឃ្លាតពីព្រះភក្ត្រព្រះអម្ចាស់ និងពីសិរីល្អនៃឫទ្ធានុភាពរបស់ព្រះអង្គ
បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់មួយទៀត ដែលធំ ហើយអស្ចារ្យនៅលើមេឃ គឺមានទេវតាប្រាំពីរ ដែលកាន់គ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ ដ្បិតសេចក្ដីក្រោធរបស់ព្រះបានបញ្ចប់ដោយគ្រោះកាចទាំងនោះ។
ទាំងមានសិរីល្អរបស់ព្រះ ហើយពន្លឺរស្មីរបស់ក្រុងនោះ ដូចជាត្បូងដ៏មានតម្លៃបំផុត គឺដូចជាត្បូងពេជ្រ ហើយថ្លាដូចកែវចរណៃ។