ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។
វិវរណៈ 13:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មិនឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកលែងតែអ្នកដែលមានទីសម្គាល់ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា។ ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់បានឡើយ លុះត្រាតែអ្នកនោះមានសញ្ញាសម្គាល់នោះ ដែលជាឈ្មោះរបស់សត្វតិរច្ឆាន ឬជាលេខនៃឈ្មោះរបស់វា។ Khmer Christian Bible ដើម្បីកុំឲ្យអ្នកណាអាចទិញ ឬលក់អ្វីបានឡើយ ប្រសិនបើគេគ្មានសញ្ញាសំគាល់នោះទេ គឺជាឈ្មោះរបស់សត្វសាហាវនោះ ឬលេខឈ្មោះរបស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រសិនបើគ្មានសញ្ញាសម្គាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសម្គាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វី សោះឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមិនបើកឲ្យអ្នកណាមានច្បាប់នឹងទិញ ឬលក់អ្វីបានឡើយ លើកតែអ្នកដែលមានទីសំគាល់នោះចេញ គឺជាឈ្មោះរបស់សត្វនោះ ឬជាលេខឈ្មោះរបស់វា អាល់គីតាប ប្រសិនបើគ្មានសញ្ញាសំគាល់នេះ គ្មានឈ្មោះរបស់សត្វ ឬគ្មានលេខសំគាល់ឈ្មោះរបស់សត្វនោះទេ គ្មាននរណាម្នាក់មានសិទ្ធិទិញ ឬលក់អ្វីបានសោះឡើយ។ |
ពីពេលនេះតទៅ សូមកុំឲ្យអ្នកណារំខានចិត្តខ្ញុំទៀតឡើយ ដ្បិតខ្ញុំមានស្លាកស្នាម របស់ព្រះយេស៊ូវ ជាប់ក្នុងរូបកាយខ្ញុំហើយ។
វាក៏បង្ខំមនុស្សទាំងអស់ ទាំងធំ ទាំងតូច ទាំងមាន ទាំងក្រ ហើយទាំងអ្នកជា និងអ្នកបម្រើ ឲ្យទទួលទីសម្គាល់នៅដៃស្តាំ ឬនៅថ្ងាសគេរៀងខ្លួន
នេះហើយជាប្រាជ្ញា អ្នកណាដែលមានយោបល់ ចូរគិតលេខរបស់សត្វនោះចុះ ដ្បិតលេខនោះជាលេខរបស់មនុស្ស ហើយលេខរបស់អ្នកនោះ គឺប្រាំមួយរយហុកសិបប្រាំមួយ។
ឯផ្សែងនៃទុក្ខវេទនារបស់គេ ហុយឡើងអស់កល្បជានិច្ចរៀងរាបតទៅ។ គេនឹងមិនមានសេចក្ដីស្រាកស្រាន្តឡើយ ទាំងយប់ទាំងថ្ងៃ គឺពួកអ្នកដែលក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ព្រមទាំងអ្នកដែលទទួលទីសម្គាល់នៃឈ្មោះរបស់វាដែរ»។
មានទេវតាមួយទៀត គឺទេវតាទីបី មកតាមក្រោយ បន្លឺសំឡេងយ៉ាងខ្លាំងថា៖ «បើអ្នកណាក្រាបថ្វាយបង្គំសត្វនោះ និងរូបរបស់វា ហើយទទួលទីសម្គាល់របស់វានៅលើថ្ងាស ឬនៅលើដៃ
បន្ទាប់មក ខ្ញុំឃើញដូចជាសមុទ្រកែវ លាយជាមួយភ្លើង ហើយអស់អ្នកដែលបានឈ្នះសត្វនោះ និងរូបចម្លាក់របស់វា ព្រមទាំងលេខឈ្មោះរបស់វា ឈរលើសមុទ្រកែវនោះ ទាំងកាន់ស៊ុងរបស់ព្រះគ្រប់គ្នា។
នៅលើថ្ងាសរបស់នាងមានចាឈ្មោះអាថ៌កំបាំងមួយ គឺ «ក្រុងបាប៊ីឡូនដ៏ធំ ជាម្តាយនៃពួកស្ត្រីពេស្យា និងអំពើគួរឲ្យស្អប់ខ្ពើមនៅផែនដី»។
បន្ទាប់មកទៀត ខ្ញុំឃើញបល្ល័ង្កជាច្រើន និងអស់អ្នកដែលអង្គុយលើបល្ល័ង្កទាំងនោះ បានទទួលអំណាចដើម្បីជំនុំជម្រះ។ ខ្ញុំក៏ឃើញព្រលឹងរបស់អស់អ្នកដែលត្រូវគេកាត់ក្បាល ដោយព្រោះគេបានធ្វើបន្ទាល់ពីព្រះយេស៊ូវ និងដោយព្រោះព្រះបន្ទូលរបស់ព្រះ ព្រមទាំងអស់អ្នកដែលមិនបានក្រាបថ្វាយបង្គំសត្វនោះ ឬរូបរបស់វា ក៏មិនបានទទួលសញ្ញាសម្គាល់របស់វា នៅលើថ្ងាស ឬនៅលើដៃរបស់គេដែរ ។ អ្នកទាំងនោះបានរស់ឡើងវិញ ហើយសោយរាជ្យជាមួយព្រះគ្រីស្ទមួយពាន់ឆ្នាំ។
អ្នកណាដែលឈ្នះ យើងនឹងតាំងអ្នកនោះជាសសរទ្រូង ក្នុងវិហាររបស់ព្រះនៃយើង អ្នកនោះនឹងមិនចេញពីទីនោះឡើយ។ យើងនឹងកត់ព្រះនាមរបស់ព្រះនៃយើង និងឈ្មោះទីក្រុងរបស់ព្រះនៃយើងលើអ្នកនោះ គឺក្រុងយេរូសាឡិមថ្មី ដែលចុះពីស្ថានសួគ៌ មកពីព្រះនៃយើង ព្រមទាំងកត់ឈ្មោះថ្មីរបស់យើងលើអ្នកនោះដែរ។
«កុំអាលធ្វើទុក្ខផែនដី សមុទ្រ ឬដើមឈើណាឡើយ ទម្រាំយើងបានបោះត្រានៅលើថ្ងាសពួកអ្នកបម្រើរបស់ព្រះនៃយើងសិន»។