ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
វិវរណៈ 10:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែនៅគ្រាដែលសំឡេងត្រែរបស់ទេវតាទីប្រាំពីរត្រូវផ្លុំឡើង នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះនឹងបានសម្រេច ដូចព្រះអង្គបានប្រកាសប្រាប់ពួកហោរា ជាអ្នកបម្រើរបស់ព្រះអង្គ»។ ព្រះគម្ពីរខ្មែរសាកល នៅគ្រាដែលទូតសួគ៌ទីប្រាំពីររៀបនឹងផ្លុំត្រែ អាថ៌កំបាំងរបស់ព្រះនឹងត្រូវបានបំពេញឲ្យសម្រេច ដូចដែលព្រះអង្គបានប្រកាសដល់បណ្ដាព្យាការីជាបាវបម្រើរបស់ព្រះអង្គ”។ Khmer Christian Bible ដ្បិតនៅគ្រានៃសំឡេងត្រែរបស់ទេវតាទីប្រាំពីរដែលលោកបម្រុងនឹងផ្លុំ នោះសេចក្ដីអាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងបានសម្រេចដូចព្រះអង្គបានប្រកាសប្រាប់ពួកអ្នកនាំព្រះបន្ទូលជាបាវបម្រើរបស់ព្រះអង្គ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាណាទេវតាទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលលោកចាប់ផ្ដើមផ្លុំត្រែ ព្រះជាម្ចាស់នឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ព្រះអង្គ ដូចព្រះអង្គបានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកព្យាការី* ជាអ្នកបម្រើរបស់ព្រះអង្គ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែនៅគ្រាដែលឮសំឡេងទេវតាទី៧ ក្នុងកាលដែលរៀបនឹងផ្លុំត្រែ នោះសេចក្ដីអាថ៌កំបាំងនៃព្រះនឹងបានសំរេច ដូចជាទ្រង់បានផ្សាយដំណឹងល្អមកប្រាប់ពួកហោរា ជាពួកបាវបំរើរបស់ទ្រង់ដែរ។ អាល់គីតាប នៅគ្រាណាម៉ាឡាអ៊ីកាត់ទីប្រាំពីរបន្លឺសំឡេងឡើង គឺនៅពេលគាត់ចាប់ផ្ដើមផ្លុំត្រែ អុលឡោះនឹងសម្រេចតាមគម្រោងការដ៏លាក់កំបាំងរបស់ទ្រង់ ដូចទ្រង់បានប្រទានដំណឹងល្អទុកជាមុន តាមរយៈពួកណាពីជាអ្នកបម្រើរបស់ទ្រង់»។ |
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
ដែលត្រូវគង់នៅស្ថានសួគ៌ រហូតដល់គ្រប់ទាំងអស់បានរៀបចំឡើងវិញ ដូចសេចក្ដីដែលព្រះទ្រង់មានព្រះបន្ទូល ដោយសារមាត់ពួកហោរាបរិសុទ្ធរបស់ព្រះអង្គ តាំងពីជំនាន់ដើមមក។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាល្ងង់អំពីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាស្មានថាខ្លួនមានប្រាជ្ញា គឺថា សាសន៍អ៊ីស្រាអែលមួយចំនួនកើតមានចិត្តរឹងរូស រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន
រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក
ខ្ញុំក៏ឃើញទេវតាមួយទៀត កំពុងហោះកាត់លំហអាកាស ទាំងមានដំណឹងល្អដែលនៅអស់កល្បជានិច្ច សម្រាប់នឹងថ្លែងប្រាប់ដល់មនុស្សនៅលើផែនដី គឺដល់គ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ភាសា និងគ្រប់ប្រជាជន។
ដ្បិតព្រះបានបណ្ដាលចិត្តគេ ឲ្យធ្វើតាមគំនិតរបស់ព្រះអង្គ ដោយមូលគំនិតតែមួយ ហើយប្រគល់រាជ្យរបស់គេឲ្យសត្វនោះ រហូតទាល់តែព្រះបន្ទូលរបស់ព្រះបានសម្រេច។