មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
វិវរណៈ 1:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាការបើកសម្តែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញឲ្យអ្នកបម្រើរបស់ព្រះអង្គបានឃើញពីអស់ទាំងហេតុការណ៍ ដែលបន្តិចទៀតត្រូវកើតមាន ទ្រង់ក៏បានសម្តែងឲ្យឃើញ ដោយចាត់ទេវតារបស់ព្រះអង្គមកជួបយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ការបើកសម្ដែងរបស់ព្រះយេស៊ូវគ្រីស្ទ ដែលព្រះបានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញហេតុការណ៍ដែលត្រូវតែកើតឡើងក្នុងពេលឆាប់ៗឲ្យបាវបម្រើរបស់ព្រះអង្គឃើញ។ ព្រះគ្រីស្ទបានបញ្ជាក់សេចក្ដីទាំងនេះ ដោយបញ្ជូនសេចក្ដីទាំងនេះដល់យ៉ូហានបាវបម្រើរបស់ព្រះអង្គ តាមរយៈទូតសួគ៌របស់ព្រះអង្គ។ Khmer Christian Bible នេះជាការបើកសំដែងរបស់ព្រះយេស៊ូគ្រិស្តដែលព្រះជាម្ចាស់បានប្រទានដល់ព្រះអង្គ ដើម្បីបង្ហាញពួកបាវបម្រើរបស់ព្រះអង្គឲ្យឃើញហេតុការណ៍ដែលត្រូវកើតឡើងឆាប់ៗនេះ។ ព្រះយេស៊ូបានបង្ហាញ ដោយចាត់ទេវតារបស់ព្រះអង្គទៅឯលោកយ៉ូហាន ជាបាវបម្រើរបស់ព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នេះជាហេតុការណ៍ដែលព្រះយេស៊ូគ្រិស្តបានសម្តែងឲ្យឃើញ គឺព្រះជាម្ចាស់ប្រទានឲ្យព្រះអង្គបង្ហាញព្រឹត្តិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់ព្រះអង្គដឹង។ ព្រះយេស៊ូបានចាត់ទេវតា*របស់ព្រះអង្គឲ្យមកប្រាប់លោកយ៉ូហាន ជាអ្នកបម្រើរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាសេចក្ដី ដែលព្រះយេស៊ូវគ្រីស្ទ បានបើកឲ្យឃើញ ជាសេចក្ដីដែលព្រះបានប្រទានមកទ្រង់ ដើម្បីនឹងបង្ហាញដល់ពួកបាវបំរើទ្រង់ ឲ្យដឹងពីអស់ទាំងការ ដែលបន្តិចទៀតត្រូវកើតមានមក ទ្រង់ក៏បានសំដែងឲ្យឃើញ ដោយចាត់ទេវតាទ្រង់មកឯយ៉ូហាន ជាបាវបំរើទ្រង់ អាល់គីតាប នេះជាហេតុការណ៍ដែលអ៊ីសាអាល់ម៉ាហ្សៀសបានសំដែងឲ្យឃើញ គឺអុលឡោះប្រទានឲ្យអ៊ីសាបង្ហាញព្រឹត្ដិការណ៍ ដែលត្រូវតែកើតមានក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យពួកអ្នកបម្រើរបស់គាត់ដឹង។ អ៊ីសាបានចាត់ម៉ាឡាអ៊ីកាត់របស់គាត់ ឲ្យមកប្រាប់លោកយ៉ូហានជាអ្នកបម្រើរបស់គាត់ |
មេត្រីភាពរបស់ព្រះយេហូវ៉ា គឺសម្រាប់អស់អ្នកណាដែលកោតខ្លាចព្រះអង្គ ហើយព្រះអង្គសម្ដែងឲ្យគេស្គាល់ សេចក្ដីសញ្ញារបស់ព្រះអង្គ។
ហើយខ្ញុំឮសំឡេងមនុស្សចេញពីកណ្ដាលទន្លេអ៊ូឡាយ ហើយសំឡេងនោះហៅមកថា៖ «កាព្រីយ៉ែលអើយ ចូរប្រាប់ឲ្យមនុស្សនេះយល់និមិត្តនេះចុះ»។
អើ កាលខ្ញុំកំពុងតែអធិស្ឋាននៅឡើយ នោះលោកដែលនាម កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងនិមិត្តពីមុន ហោះយ៉ាងលឿន ចូលមករកខ្ញុំ ចំពេលថ្វាយតង្វាយល្ងាច។
នៅពេលលោកចាប់ផ្ដើមអធិស្ឋាន នោះមានបញ្ជាមួយចេញមក ហើយខ្ញុំបាននាំយកមកជម្រាបលោក ដ្បិតលោកជាមនុស្សសំណព្វយ៉ាងសំខាន់។ ដូច្នេះ ចូរពិចារណាព្រះបន្ទូល ហើយយល់និមិត្តនេះចុះ។
ដ្បិតព្រះយេហូវ៉ាមិនធ្វើអ្វី ដោយមិនសម្ដែងការលាក់កំបាំងរបស់ព្រះអង្គ ប្រាប់ពួកហោរាជាអ្នកបម្រើព្រះអង្គនោះឡើយ។
ដ្បិតខ្ញុំមិនបាននិយាយដោយអាងខ្លួនខ្ញុំទេ គឺព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ព្រះអង្គបានបង្គាប់ខ្ញុំ ពីសេចក្តីដែលខ្ញុំត្រូវនិយាយ ហើយពីពាក្យដែលខ្ញុំត្រូវប្រាប់ដែរ។
ខ្ញុំមិនហៅអ្នកថាជាបាវបម្រើទៀតទេ ដ្បិតបាវបម្រើមិនដឹងថាចៅហ្វាយធ្វើអ្វីឡើយ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាជាសម្លាញ់ ព្រោះខ្ញុំបានឲ្យអ្នករាល់គ្នាដឹងគ្រប់ការទាំងអស់ ដែលខ្ញុំឮពីព្រះវរបិតាខ្ញុំមក។
ដ្បិតព្រះបន្ទូលដែលព្រះអង្គបានប្រទានមក ទូលបង្គំបានឲ្យដល់គេហើយ គេក៏ទទួលយក ហើយដឹងជាប្រាកដថា ទូលបង្គំមកពីព្រះអង្គ ក៏ជឿថាព្រះអង្គចាត់ទូលបង្គំឲ្យមកមែន។
ព្រះអង្គធ្វើបន្ទាល់ពីការដែលទ្រង់បានឃើញ និងបានឮ តែគ្មានអ្នកណាទទួលសេចក្តីបន្ទាល់របស់ព្រះអង្គឡើយ។
ខ្ញុំមានរឿងជាច្រើនដែលត្រូវនិយាយ ហើយជំនុំជម្រះអ្នករាល់គ្នា ប៉ុន្តែ ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គជាសេចក្តីពិត ហើយអ្វីដែលខ្ញុំបានឮពីព្រះអង្គ ខ្ញុំក៏ប្រាប់ដល់មនុស្សលោកដែរ»។
រីឯព្រះដែលអាចនឹងតាំងអ្នករាល់គ្នាឲ្យខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងសេចក្ដីប្រកាសអំពីព្រះយេស៊ូវគ្រីស្ទ ស្របតាមការបើកសម្ដែងអំពីអាថ៌កំបាំង ដែលបានលាក់ទុកតាំងពីដើមរៀងមក
ដ្បិតខ្ញុំមិនបានទទួលពីមនុស្ស ក៏មិនបានរៀនពីអ្នកណានោះឡើយ គឺខ្ញុំបានទទួល ដោយសារព្រះយេស៊ូវគ្រីស្ទបើកសម្ដែងឲ្យខ្ញុំស្គាល់។
ហើយព្រះអង្គបានបើកសម្ដែងអាថ៌កំបាំងឲ្យខ្ញុំស្គាល់ ដូចខ្ញុំបានសសេរយ៉ាងសង្ខេបពីខាងដើមរួចមកហើយ។
ប៉ុល ជាអ្នកបម្រើរបស់ព្រះ និងជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ ដោយយល់ដល់ជំនឿនៃពួករើសតាំងរបស់ព្រះ និងការស្គាល់សេចក្ដីពិត ដែលត្រូវនឹងសេចក្ដីគោរពប្រតិបត្តិដល់ព្រះ
ដូច្នេះ ចូរកត់ត្រាទុកនូវហេតុការណ៍ទាំងប៉ុន្មានដែលអ្នកបានឃើញ ទាំងហេតុការណ៍នៅពេលនេះ និងហេតុការណ៍ដែលកើតមកតាមក្រោយទៀត។
ខ្ញុំ យ៉ូហាន ជាបងប្អូនរបស់អ្នករាល់គ្នា ជាអ្នកមានចំណែកជាមួយអ្នករាល់គ្នាក្នុងព្រះយេស៊ូវ គឺក្នុងសេចក្តីទុក្ខលំបាក ក្នុងព្រះរាជ្យ និងក្នុងសេចក្ដីអត់ធ្មត់របស់ព្រះយេស៊ូវគ្រីស្ទ ខ្ញុំនៅលើកោះ ឈ្មោះប៉ាត់ម៉ុស ព្រោះតែព្រះបន្ទូលរបស់ព្រះ និងបន្ទាល់របស់ព្រះយេស៊ូវគ្រីស្ទ។
បន្ទាប់មក ទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ចូលមកនិយាយនឹងខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញពីការជំនុំជម្រះស្ត្រីពេស្យាដ៏ល្បីអសោច ដែលអង្គុយនៅលើមហាសាគរ
ខ្ញុំក៏ក្រាបចុះនៅទៀបជើងទេវតានោះ ដើម្បីថ្វាយបង្គំ តែលោកពោលមកកាន់ខ្ញុំថា៖ «កុំធ្វើដូច្នេះឡើយ ដ្បិតខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាបងប្អូនអ្នក ដែលមានបន្ទាល់របស់ព្រះយេស៊ូវដែរ។ ចូរថ្វាយបង្គំព្រះវិញ»។ ដ្បិតការធ្វើបន្ទាល់ពីព្រះយេស៊ូវ គឺជាវិញ្ញាណនៃសេចក្ដីទំនាយ។
ទេវតាពោលមកកាន់ខ្ញុំថា៖ «ចូរសរសេរដូច្នេះថា មានពរហើយ អស់អ្នកដែលព្រះបានហៅមកបរិភោគការកូនចៀម»។ ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «នេះជាព្រះបន្ទូលពិតរបស់ព្រះ»។
ពេលនោះ ខ្ញុំឃើញទីក្រុងបរិសុទ្ធ គឺជាក្រុងយេរូសាឡិមថ្មី ចុះពីស្ថានសួគ៌មកពីព្រះ តាក់តែងដូចជាប្រពន្ធថ្មោងថ្មីតែងខ្លួនទទួលប្តី។
បន្ទាប់មក មានទេវតាមួយរូបក្នុងចំណោមទេវតាទាំងប្រាំពីរ ដែលកាន់ពែងទាំងប្រាំពីរ ពេញដោយគ្រោះកាចទាំងប្រាំពីរចុងក្រោយបង្អស់ បានចូលមក ហើយពោលមកកាន់ខ្ញុំថា៖ «ចូលមក ខ្ញុំនឹងបង្ហាញឲ្យអ្នកឃើញកូនក្រមុំ ជាភរិយារបស់កូនចៀម»។
បន្ទាប់មក ទេវតាក៏បង្ហាញឲ្យខ្ញុំឃើញទន្លេ ដែលមានទឹកជីវិត ថ្លាដូចកែវចរណៃ ហូរចេញពីបល្ល័ង្ករបស់ព្រះ និងបល្ល័ង្ករបស់កូនចៀម
យើង យេស៊ូវ បានចាត់ទេវតារបស់យើងមកធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នា ពីសេចក្ដីទាំងនេះដល់ក្រុមជំនុំ។ យើងជាឫស និងជាពូជពង្សរបស់ព្រះបាទដាវីឌ ជាផ្កាយព្រឹកដ៏ភ្លឺចិញ្ចែង»។
ទេវតាពោលមកខ្ញុំថា៖ «សេចក្ដីទាំងនេះសុទ្ធតែជាពាក្យពិត ហើយគួរជឿ ព្រះអម្ចាស់ គឺជាព្រះនៃវិញ្ញាណរបស់ពួកហោរា ទ្រង់បានចាត់ទេវតាមកបង្ហាញពួកអ្នកបម្រើព្រះអង្គ ឲ្យដឹងពីហេតុការណ៍ ដែលត្រូវកើតមកនៅពេលឆាប់ៗខាងមុខ។
ខ្ញុំ យ៉ូហាន ជាអ្នកដែលបានឮ និងបានឃើញហេតុការណ៍ទាំងនេះ។ ពេលខ្ញុំបានឮ និងឃើញដូច្នោះ ខ្ញុំក៏ក្រាបចុះថ្វាយបង្គំ នៅទៀបជើងទេវតា ដែលបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ទាំងនោះ
តែទេវតាពោលមកខ្ញុំថា៖ «មិនត្រូវធ្វើដូច្នេះឡើយ! ខ្ញុំក៏ជាអ្នកបម្រើជាមួយអ្នក ហើយជាមួយពួកហោរា ជាបងប្អូនរបស់អ្នក និងជាមួយអស់អ្នកដែលកាន់តាមព្រះបន្ទូលក្នុងគម្ពីរនេះដែរ។ ចូរថ្វាយបង្គំព្រះវិញ!»។
ក្រោយនោះមក ខ្ញុំមើលទៅឃើញមានទ្វារមួយបើកចំហនៅស្ថានសួគ៌ ហើយសំឡេងដំបូងដែលខ្ញុំបានឮនោះ ដូចជាសូរត្រែ បន្លឺមកកាន់ខ្ញុំថា៖ «ចូរឡើងមកណេះ យើងនឹងបង្ហាញឲ្យអ្នកឃើញហេតុការណ៍ ដែលត្រូវកើតឡើងនៅពេលខាងមុខ»។