ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 9:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ហាំ ជាឪពុក​របស់​កាណាន បាន​ឃើញ​ឪពុក​នៅ​អាក្រាត​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរនាក់ទៀត ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន ក៏​ប្រាប់​បងប្អូន​ទាំង​ពីរ​នាក់​របស់គាត់​នៅ​ខាងក្រៅ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បងប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ហាំ ជា​ឪពុក​កាណាន បាន​ឃើញ​ឪពុក​អាក្រាត​ដូច្នោះ ក៏​ទៅ​បក​កេរ្តិ៍​ប្រាប់​ដល់​បង​ប្អូន​ទាំង​២ ដែល​នៅ​ខាង​ក្រៅ

សូមមើលជំពូក

អាល់គីតាប

ហាំ​ដែល​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 9:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​ហាំ គឺ​គូស មីសរ៉ែម ពូត និង​កាណាន។


ពេល​នោះ សិម និង​យ៉ាផែត នាំ​គ្នា​យក​អាវ​វែង​មក ត្រដាង​លើ​ស្មា​របស់​ខ្លួន​ទាំង​ពីរ​នាក់ ដើរ​ថយ​ក្រោយ ទៅ​បាំង​កេរ‌ខ្មាស​ឪពុក ទាំង​មើល​ចំ​ទៅ​ខាង​មុខ មិន​ឲ្យ​ឃើញ​កេរ‌ខ្មាស​របស់​ឪពុក​ឡើយ។


លោក​ក៏​ពោល​ថា៖ «កាណាន​ត្រូវ​បណ្ដា‌សា​ហើយ វា​នឹង​ត្រូវ​ធ្វើ​ជា​បាវ​បម្រើ​ដល់​បង‌ប្អូន​របស់​វា»។


កូន​របស់​ហាំ គឺ​គូស មីស‌រ៉ែម ពូត និង​កាណាន


សូម​ឲ្យ​អស់​អ្នក​ដែល​និយាយ​មក​ទូល‌បង្គំ​ថា «ន៏ ន៏!» ឲ្យ​គេ​ត្រូវញាប់​ញ័រ ព្រោះ​តែភាពអាម៉ាស់របស់​គេ​ទៅ!


សូម​ឲ្យ​អស់​អ្នក​ដែល​ចំអក​ថា៖ «ហាស​ហា ហាស​ហា!» ត្រូវ​ដក​ខ្លួន​ថយ ព្រោះ​តែ​សេចក្ដី​អាម៉ាស់​របស់​គេ។


ចូរ​ទៅ​ជជែក​រឿង​របស់​ឯង ចំពោះ​អ្នក​ជិត​ខាង ដោយ​មាន​តែ​គ្នា​ពីរ​នាក់​ប៉ុណ្ណោះ កុំ​ឲ្យ​បើក​ការ​សម្ងាត់​របស់​អ្នក​ដទៃ​ឡើយ


ឯ​ភ្នែក​ដែល​ចំអក​ឲ្យ​ឪពុក ហើយ​ប្រមាថ​មើល​ងាយ​មិន​ស្តាប់​បង្គាប់​ម្តាយ នោះ​ក្អែក​នៅ​ច្រក​ភ្នំ​នឹង​ចឹក​ភ្នែក​នោះ​ចេញ ហើយ​ត្មាត​នឹង​ជញ្ជែង​ស៊ី​ទៅ។


វេទនា​ដល់​អ្នក​ណា​ដែល​បំផឹក​អ្នក​ជិត​ខាង​ខ្លួន គឺ​ដែល​ចេះ​តែ​ចាក់​ឲ្យ​គេ​ផឹក​ដល់​ស្រវឹង ដើម្បី​ឲ្យ​បាន​ឃើញ​សណ្ឋាន​អាក្រាត​របស់​គេ


«ប្រសិន‌បើ​មាន​បង‌ប្អូន​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​បាប​ចំពោះ​អ្នក ចូរ​ទៅ​ប្រាប់​អ្នក​នោះ​ឲ្យ​ដឹង​ពី​កំហុស​របស់​គាត់ ក្នុង​ពេល​ដែល​មាន​តែ​អ្នក និង​គាត់​ប៉ុណ្ណោះ។ បើ​គាត់​ស្តាប់​អ្នក នោះ​អ្នក​នឹង​បាន​បង‌ប្អូន​នោះ​មក​វិញ។


សេចក្ដី​ស្រឡាញ់​មិន​អរ​សប្បាយ​នឹង​អំពើ​ទុច្ចរិត គឺ​អរ​សប្បាយ​តែ​នឹង​សេចក្តី​ពិត​វិញ។


បង‌ប្អូន​អើយ ប្រសិន‌បើ​មាន​អ្នក​ណា​ម្នាក់​ត្រូវ​គេ​ទាន់​ពេល​កំពុង​ប្រព្រឹត្ត​អ្វី​មួយ​ខុស អ្នក​រាល់​គ្នា​ដែល​ដើរ​ដោយ​ព្រះ‌វិញ្ញាណ ចូរ​តម្រង់​អ្នក​នោះ​ដោយ​ចិត្ត​សុភាព។ ចូរ​ប្រយ័ត្ន​ខ្លួន​ឯង​ផង ក្រែង​ធ្លាក់​ក្នុង​ការ​ល្បួង​ដូច​គេ​ដែរ។