Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 9:22 - ព្រះគម្ពីរខ្មែរសាកល

22 រីឯ​ហាំ​ជា​ឪពុក​របស់​កាណាន បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន ក៏​ប្រាប់​បងប្អូន​ទាំង​ពីរ​នាក់​របស់គាត់​នៅ​ខាងក្រៅ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

22 ឯ​ហាំ ជាឪពុក​របស់​កាណាន បាន​ឃើញ​ឪពុក​នៅ​អាក្រាត​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរនាក់ទៀត ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

22 លោក​ហាំ​ដែល​ជា​បុព្វបុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បងប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

22 ឯ​ហាំ ជា​ឪពុក​កាណាន បាន​ឃើញ​ឪពុក​អាក្រាត​ដូច្នោះ ក៏​ទៅ​បក​កេរ្តិ៍​ប្រាប់​ដល់​បង​ប្អូន​ទាំង​២ ដែល​នៅ​ខាង​ក្រៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

22 ហាំ​ដែល​ជា​បុព្វ‌បុរស​របស់​ជន‌ជាតិ​កាណាន បាន​ឃើញ​ឪពុក​នៅ​ខ្លួន​ទទេ​ដូច្នេះ ក៏​ទៅ​ប្រាប់​បង‌ប្អូន​ពីរ​នាក់​ទៀត​ដែល​នៅ​ខាង​ក្រៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 9:22
17 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួក​កូនប្រុស​របស់​ហាំ មាន​គូស មីសរ៉ែម ពូត និង​កាណាន​។


ពេលនោះ​សិម និង​យ៉ាផែត​យក​អាវវែង​មួយ ហើយ​ដាក់​លើ​ស្មា​របស់ពួកគេ​ទាំង​ពីរ​នាក់ រួច​ដើរ​ថយក្រោយ​មក​គ្របបាំង​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​។ មុខ​របស់ពួកគេ​បាន​បែរចេញ ដូច្នេះ​ពួកគេ​មិន​បាន​ឃើញ​ភាពអាក្រាត​របស់​ឪពុក​ខ្លួន​ឡើយ​។


នោះ​គាត់​ក៏​និយាយថា​៖ “កាណាន​ត្រូវបណ្ដាសា​ហើយ​! វា​នឹង​ទៅជា​បាវបម្រើ​របស់​បាវបម្រើ ដល់​បងប្អូន​របស់វា”។


សូមឲ្យ​ពួកដែល​និយាយ​ដាក់​ទូលបង្គំ​ថា​៖ “ហាសហា​! ហាសហា​!” បាន​តក់ស្លុត ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ពួកគេ​។


សូមឲ្យ​អ្នកដែល​និយាយថា​៖ “ហាសហា​! ហាសហា​!” ត្រឡប់ទៅវិញ​ដោយសារតែ​សេចក្ដីអាម៉ាស់​របស់ខ្លួន​។


ចូរ​ជជែកវែកញែក​អំពី​វិវាទ​របស់អ្នក​ជាមួយ​អ្នកជិតខាង​អ្នក​ចុះ ប៉ុន្តែ​កុំ​លាតត្រដាង​រឿងសម្ងាត់​របស់​អ្នកដទៃ​ឡើយ


ភ្នែក​ដែល​ចំអកឡកឡឺយ​ដាក់​ឪពុក ព្រមទាំង​មើលងាយ​ដល់​ការស្ដាប់បង្គាប់​ម្ដាយ ក្អែក​តាម​ជ្រលងភ្នំ​នឹង​ខ្វេះ​វា​ចេញ ហើយ​កូន​ឥន្ទ្រី​នឹង​ស៊ី​វា​ដែរ​។


“ប្រសិនបើ​បងប្អូន​របស់អ្នក​ប្រព្រឹត្តបាប​ទាស់នឹង អ្នក ចូរ​ទៅ​ស្ដីប្រដៅ​គាត់​តែ​រវាង​អ្នក និង​គាត់​ប៉ុណ្ណោះ​។ ប្រសិនបើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​ឈ្នះបាន​បងប្អូន​របស់អ្នក​មកវិញ​ហើយ​;


ហើយ​មិន​អរសប្បាយ​នឹង​សេចក្ដីទុច្ចរិត គឺ​អរសប្បាយ​នឹង​សេចក្ដីពិត​វិញ​;


បងប្អូន​អើយ ប្រសិនបើ​មាន​អ្នកណា​ធ្លាក់​ទៅក្នុង​ការបំពាន​អ្វីមួយ អ្នករាល់គ្នា​ដែល​ជា​មនុស្ស​ខាងវិញ្ញាណ ត្រូវ​ស្ដារ​មនុស្ស​បែបនោះ​ឡើងវិញ​ដោយ​ចិត្ត​សុភាពរាបសា ទាំង​ប្រុងប្រយ័ត្ន​ខ្លួន ក្រែងលោ​អ្នក​ក៏​ត្រូវបាន​ល្បួង​ដែរ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម