ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
លោកុប្បត្តិ 7:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្រប់ទាំងសាច់ដែលកម្រើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី និងមនុស្សលោកក៏ស្លាប់ទាំងអស់ ព្រះគម្ពីរខ្មែរសាកល អស់ទាំងសាច់ដែលរវើកលើផែនដី ក៏ដាច់ដង្ហើម គឺបក្សាបក្សី សត្វស្រុក សត្វព្រៃ សត្វលូនវារគ្រប់ប្រភេទដែលពពាក់ពពូនលើផែនដី និងមនុស្សទាំងអស់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដីក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រប់ទាំងសាច់ដែលកំរើកនៅផែនដី ទោះទាំងសត្វហើរ សត្វស្រុក សត្វព្រៃ ហើយគ្រប់ទាំងសត្វដែលលូនវារនៅដី នឹងមនុស្សក៏ស្លាប់ទាំងអស់ដែរ អាល់គីតាប សត្វលោកទាំងឡាយដែលមានចលនានៅលើផែនដី ក៏វិនាសសូន្យអស់ទៅ គឺទាំងបក្សាបក្សី សត្វស្រុក សត្វព្រៃ និងសត្វទាំងប៉ុន្មានដែលនៅរវើករវ័ណ្ឌពាសពេញលើផែនដី និងមនុស្សលោកទាំងអស់ដែរ។ |
ព្រះបានបង្កើតសត្វព្រៃនៅផែនដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះទតឃើញថាល្អ។
ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកណូអេថា៖ «យើងសម្រេចឲ្យសាច់ទាំងអស់វិនាសផុតពីមុខយើង ដ្បិតផែនដីពេញដោយអំពើឃោរឃៅដោយសារគេ ឥឡូវនេះ យើងនឹងធ្វើឲ្យគេវិនាសទៅជាមួយនឹងផែនដី។
ដ្បិតមើល៍ យើងនឹងធ្វើឲ្យមានទឹកជំនន់លើផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវស្លាប់។
ដ្បិតប្រាំពីរថ្ងៃទៀត យើងនឹងបង្អុរភ្លៀងមកលើផែនដី សែសិបថ្ងៃសែសិបយប់ ហើយយើងនឹងលុបបំបាត់ជីវិតទាំងប៉ុន្មានដែលយើងបានបង្កើតមក ឲ្យសូន្យបាត់ពីផែនដី»។
ហេតុដូច្នេះបានជាបណ្ដាសា បានលេបស៊ីផែនដី ហើយពួកអ្នកដែលអាស្រ័យនៅ ក៏មានទោសទាំងអស់គ្នា បានជាពួកអ្នកអាស្រ័យនៅនោះ គេត្រូវឆេះអស់រលីងទៅ មានមនុស្សសល់នៅតែបន្តិចបន្តួចទេ។
ហេតុនេះ ស្រុកនេះនឹងត្រូវសោយសោក ហើយអស់អ្នកដែលនៅក្នុងស្រុក គេនឹងល្វើយទៅ ព្រមទាំងសត្វព្រៃ និងសត្វហើរលើអាកាសផង សូម្បីតែត្រីនៅសមុទ្រក៏ត្រូវដកចេញដែរ។
មានភ្លើងឆេះបន្សុសនៅពីមុខគេ ហើយខាងក្រោយគេក៏មានអណ្ដាតភ្លើងឆេះដែរ។ នៅមុខគេ ផែនដីប្រៀបដូចជាសួនអេដែន តែខាងក្រោយគេ ប្រៀបដូចជាទីរហោស្ថានសោះកក្រោះ គ្មានអ្វីគេចផុតពីគេឡើយ។
យើងនឹងរំលីងទាំងមនុស្ស ទាំងសត្វ យើងនឹងរំលីងទាំងសត្វហើរលើអាកាស និងត្រីនៅសមុទ្រ ហើយរំលីងអ្វីៗដែលនាំឲ្យរវាតចិត្ត រួមជាមួយពួកមនុស្សអាក្រក់ យើងនឹងកាត់មនុស្សចេញពីលើផែនដី នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
គេមិនបានដឹងអ្វីសោះ រហូតទាល់តែទឹកជន់ឡើង ហើយយកគេទាំងអស់ទៅ។ ពេលកូនមនុស្សមក ក៏នឹងកើតមានដូច្នោះដែរ។
ដ្បិតនៅជំនាន់នោះ គេកំពុងតែស៊ីផឹក ជប់លៀង រៀបការប្តីប្រពន្ធ មកទល់នឹងថ្ងៃលោកណូអេបានចូលទៅក្នុងទូកធំ នោះទឹកជំនន់ក៏មកលិចបំផ្លាញគេគ្រប់គ្នាអស់ទៅ ។
ព្រោះអ្វីៗសព្វសារពើដែលព្រះបង្កើតមក បែរទៅជាឥតប្រយោជន៍ មិនមែនដោយស្ម័គ្រពីចិត្ត តែដោយព្រះអង្គដែលបានតម្រូវ ដោយសង្ឃឹមថា
យើងដឹងថា អ្វីៗសព្វសារពើទាំងអស់ដែលព្រះបង្កើតមក កំពុងស្រែកថ្ងូរទាំងឈឺចាប់ដូចស្ដ្រីហៀបសម្រាលកូន រហូតមកទល់ពេលនេះ
ហើយបើព្រះអង្គមិនបានប្រណីដល់ពិភពលោកពីបុរាណ គឺបានសង្គ្រោះលោកណូអេ ជាអ្នកប្រកាសពីសេចក្ដីសុចរិត រួមជាមួយមនុស្សប្រាំពីរនាក់ទៀត កាលព្រះអង្គធ្វើឲ្យទឹកជន់លិចពិភពលោករបស់មនុស្សទមិឡល្មើស