សត្វទាំងនោះនាំគ្នាចូលទាំងគូៗទៅក្នុងទូកជាមួយលោកណូអេ គឺសាច់ដែលមានដង្ហើមជីវិតទាំងអស់។
លោកុប្បត្តិ 7:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯសត្វទាំងអស់ដែលចូលទៅនោះ ក៏ចូលទាំងឈ្មោលទាំងញីគ្រប់ពូជសត្វ ដូចព្រះបានបង្គាប់មកលោកណូអេ រួចព្រះយេហូវ៉ាក៏បិទទ្វារទូកជិត។ ព្រះគម្ពីរខ្មែរសាកល សត្វដែលមកនោះ ក៏ចូលទៅទាំងឈ្មោលទាំងញីនៃគ្រប់ទាំងសាច់ ដូចដែលព្រះបានបង្គាប់ណូអេ រួចព្រះយេហូវ៉ាក៏បិទឲ្យគាត់នៅខាងក្នុង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចព្រះជាម្ចាស់បានបង្គាប់មកលោកណូអេ រួចហើយព្រះអម្ចាស់ក៏បិទទ្វារទូកនោះទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអស់ទាំងសត្វដែលចូលទៅ នោះក៏ចូលទាំងឈ្មោលទាំងញីពីគ្រប់ទាំងពូជសត្វ ដូចជាព្រះបានបង្គាប់ដល់ណូអេ រួចព្រះយេហូវ៉ាទ្រង់បិទទ្វារទូកជិត អាល់គីតាប គឺមានសត្វទាំងឈ្មោល ទាំងញី ពីគ្រប់ពូជ ចូលមកក្នុងទូកធំ ដូចអុលឡោះបានបង្គាប់មកណុះហ៍ រួចហើយអុលឡោះតាអាឡាក៏បិទទ្វារទូកនោះទៅ។ |
សត្វទាំងនោះនាំគ្នាចូលទាំងគូៗទៅក្នុងទូកជាមួយលោកណូអេ គឺសាច់ដែលមានដង្ហើមជីវិតទាំងអស់។
ទឹកជំនន់បានលិចផែនដីអស់រយៈពេលសែសិបថ្ងៃ។ ទឹកកាន់តែជន់ឡើង ហើយលើកទូកធំឲ្យអណ្តែតឡើងផុតពីដី។
ទាំងគូៗ មានឈ្មោលមានញី នាំគ្នាចូលទៅក្នុងទូកជាមួយលោកណូអេ ដូចព្រះទ្រង់បានបង្គាប់មកលោកណូអេ។
មើល៍ ព្រះអង្គរំលំ ហើយគេនឹងសង់ឡើងវិញមិនបាន ប្រសិនបើព្រះអង្គឃុំអ្នកណាទុកហើយ គ្មានអ្នកណាអាចនឹងបើកបានឡើយ។
ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ
កាលពួកនាងទាំងនោះកំពុងទៅទិញប្រេង កូនកំលោះក៏មកដល់ ហើយពួកនាងដែលបានត្រៀមខ្លួនជាស្រេច ក៏ចូលទៅក្នុងពិធីមង្គលការជាមួយកូនកំលោះ រួចគេបិទទ្វារជិត។
កាលណាម្ចាស់ផ្ទះក្រោកឡើងបិទទ្វារ ហើយអ្នករាល់គ្នានឹងចាប់ផ្តើមឈរនៅខាងក្រៅ គោះទ្វារទូលថា "ឱព្រះអម្ចាស់អើយ សូមបើកឲ្យយើងខ្ញុំផង"។ ព្រះអង្គនឹងមានព្រះបន្ទូលឆ្លើយថា "យើងមិនដឹងថាអ្នករាល់គ្នាមកពីណាទេ"។
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
អ្នករាល់គ្នាមានព្រះចេស្តារបស់ព្រះកំពុងថែរក្សា តាមរយៈជំនឿ ដើម្បីទទួលការសង្គ្រោះ ដែលប្រុងប្រៀបនឹងសម្តែងមកនៅគ្រាចុងក្រោយបង្អស់។