Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 7:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ឯ​អស់​ទាំង​សត្វ​ដែល​ចូល​ទៅ នោះ​ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​ពី​គ្រប់​ទាំង​ពូជ​សត្វ ដូច​ជា​ព្រះ​បាន​បង្គាប់​ដល់​ណូអេ រួច​ព្រះ‌យេហូវ៉ា​ទ្រង់​បិទ​ទ្វារ​ទូក​ជិត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

16 សត្វដែល​មក​នោះ ក៏​ចូលទៅ​ទាំង​ឈ្មោល​ទាំង​ញី​នៃ​គ្រប់ទាំង​សាច់ ដូចដែល​ព្រះ​បាន​បង្គាប់​ណូអេ រួច​ព្រះយេហូវ៉ា​ក៏​បិទ​ឲ្យ​គាត់​នៅខាងក្នុង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ឯ​សត្វ​ទាំង​អស់​ដែល​ចូល​ទៅ​នោះ ក៏​ចូល​ទាំង​ឈ្មោល​ទាំង​ញី​គ្រប់​ពូជ​សត្វ ដូច​ព្រះ​បាន​បង្គាប់​មក​លោក​ណូអេ រួច​ព្រះ‌យេហូវ៉ា​ក៏​បិទ​ទ្វារ​ទូក​ជិត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​ព្រះ‌ជាម្ចាស់​បាន​បង្គាប់​មក​លោក​ណូអេ រួច​ហើយ​ព្រះ‌អម្ចាស់​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គឺ​មាន​សត្វ​ទាំង​ឈ្មោល ទាំង​ញី ពី​គ្រប់​ពូជ ចូល​មក​ក្នុង​ទូក​ធំ ដូច​អុលឡោះ​បាន​បង្គាប់​មក​ណុះហ៍ រួច​ហើយអុលឡោះ‌តាអាឡា​ក៏​បិទ​ទ្វារ​ទូក​នោះ​ទៅ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 7:16
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​នាំ​គ្នា​ចូល​ទាំង​គូៗ​ទៅ​ឯ​ណូអេ​ក្នុង​ទូក ពី​គ្រប់​ទាំង​ពូជ​សត្វ​ដែល​មាន​ដង្ហើម​ជីវិត


លុះ​ទឹក​ជន់​លិច​ផែនដី​បាន​៤០​ថ្ងៃ ហើយ​បាន​កាន់​តែ​ធំ​ឡើង នោះ​ទូក​ធំ​ក៏​អណ្តែត​ផុត​ពី​ដី​ឡើង


នោះ​ណូអេ​ក៏​ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក។


ក៏​ចូល​១​គូៗ​ទាំង​ឈ្មោល​ទាំង​ញី​ទៅ​ឯ​ណូអេ​ក្នុង​ទូក ដូច​ជា​ព្រះ‌ទ្រង់​បាន​បង្គាប់​មក​ណូអេ


មើល ទ្រង់​រំលំ ហើយ​គេ​នឹង​សង់​ឡើង​វិញ​មិន​បាន ទ្រង់​រាំង​ផ្លូវ​ដល់​មនុស្ស ហើយ​គ្មាន​អ្នក​ណា​អាច​នឹង​បើក​បាន​ឡើយ


ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ ទោះ​បើ​ផែនដី​ប្រែ‌ប្រួល​ទៅ ហើយ​ភ្នំ​ទាំង​ប៉ុន្មាន​ត្រូវ​រើ​ធ្លាក់​ចុះ នៅ​កណ្តាល​សមុទ្រ​ក៏​ដោយ


នោះ​ឯង​នឹង​បាន​ដើរ​តាម​ផ្លូវ​ឯង ដោយ​សេចក្ដី​សុខ ហើយ​ជើង​ឯង​នឹង​មិន​ចំពប់​ឡើយ


តែ​កំពុង​ដែល​នាង​ទាំង​នោះ​ទៅ​ទិញ ប្ដី​ក៏​មក​ដល់ ហើយ​ពួក​នាង​ដែល​បាន​បំរុង​ជា​ស្រេច ក៏​ចូល​ទៅ​ក្នុង​រោង​ការ​ជា​មួយ​គ្នា រួច​គេ​បិទ​ទ្វារ


កាល​ណា​ម្ចាស់​ផ្ទះ​បាន​ក្រោក​ឡើង​បិទ​ទ្វារ នោះ​អ្នក​រាល់​គ្នា​នឹង​ចាប់​តាំង​ឈរ​ពី​ខាង​ក្រៅ គោះ​ទ្វារ​ទូល​ថា ឱ​ព្រះ‌អម្ចាស់ៗ​អើយ សូម​បើក​ឲ្យ​យើង​ខ្ញុំ​ផង នោះ​ទ្រង់​នឹង​មាន​បន្ទូល​ឆ្លើយ​ថា អញ​មិន​ស្គាល់​ឯង​រាល់​គ្នា​ដែល​មក​ពី​ណា​ទេ


ព្រះ​ដ៏​គង់​នៅ​អស់‌កល្ប‌ជានិច្ច ទ្រង់​ជា​លំនៅ​របស់​ឯង ហើយ​ព្រះ‌ពាហុ​ដ៏​នៅ​ជាប់​អស់‌កល្ប‌ជានិច្ច​ក៏​ទ្រ​ឯង ទ្រង់​បាន​ច្រាន​ពួក​ខ្មាំង​សត្រូវ​ពី​មុខ​ឯង​ចេញ​ក៏​មាន​បន្ទូល​ថា ចូរ​បំផ្លាញ​គេ​ចុះ។


គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម