ព្រះបានធ្វើឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះមែន។
លោកុប្បត្តិ 7:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់លោកណូអេ ក្នុងខែទីពីរ នៅថ្ងៃទីដប់ប្រាំពីរក្នុងខែនោះ គឺនៅថ្ងៃនោះឯង អស់ទាំងរន្ធទឹកផុសចេញពីជម្រៅធំមក ហើយទ្វារមេឃក៏បានបើកចំហដែរ។ ព្រះគម្ពីរខ្មែរសាកល នៅឆ្នាំទីប្រាំមួយរយនៃអាយុរបស់ណូអេ ក្នុងខែទីពីរ ថ្ងៃទី១៧ ក្នុងខែនោះ គឺនៅថ្ងៃនោះឯង ប្រភពទឹកទាំងអស់នៃទីជម្រៅដ៏ធំបានធ្លាយចេញមក ហើយបង្អួចនៃមេឃត្រូវបានបើក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឆ្នាំដែលលោកណូអេមានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺនៅឆ្នាំ៦០០ក្នុងអាយុណូអេ ក្នុងថ្ងៃ១៧ខែទី២ ថ្ងៃនោះឯងគ្រប់អស់ទាំងរន្ធទឹកនៅទីជំរៅធំក៏ធ្លាយ ហើយទ្វារទំនប់នៅលើមេឃក៏ត្រូវបើកចេញ អាល់គីតាប ឆ្នាំដែលណុះហ៍មានអាយុប្រាំមួយរយ ក្នុងខែទីពីរ ថ្ងៃទីដប់ប្រាំពីរ គឺនៅថ្ងៃនោះហើយ ដែលប្រភពទឹកទាំងប៉ុន្មានបានផុសចេញពីទីជម្រៅទឹកមក ហើយទ្វារមេឃក៏បើកចំហដែរ។ |
ព្រះបានធ្វើឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ នោះក៏កើតមានដូច្នោះមែន។
ដ្បិតមើល៍ យើងនឹងធ្វើឲ្យមានទឹកជំនន់លើផែនដី ដើម្បីបំផ្លាញគ្រប់ទាំងសាច់ដែលមានដង្ហើមជីវិតនៅក្រោមមេឃ អ្វីៗទាំងអស់នៅលើផែនដីនឹងត្រូវស្លាប់។
ឯមេទ័ពដែលបានឆ្លើយតបនឹងអ្នកសំណព្វរបស់ព្រះថា "បើទោះជាព្រះយេហូវ៉ាធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន ហើយអេលីសេបានឆ្លើយថា មើល៍ ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ"។
ដូច្នេះ មេទ័ពដែលស្តេចបានផ្អែកអង្គលើដៃលោក បានឆ្លើយទៅអ្នកសំណព្វរបស់ព្រះថា៖ «បើទោះជាព្រះយេហូវ៉ាធ្វើទាំងទ្វារនៅលើមេឃផង នោះតើការយ៉ាងនោះនឹងកើតមកដូចម្តេចបាន?» អេលីសេឆ្លើយតបថា៖ «ចាំមើល ភ្នែកលោកនឹងឃើញច្បាស់ តែមិនបានបរិភោគទេ»។
ប្រសិនបើព្រះអង្គទប់ទឹក នោះទាំងអស់ក៏រីងស្ងួតទៅ ប្រសិនបើព្រះអង្គបើក នោះក៏លិចលង់ផែនដីអស់។
គេជីករន្ធនៅឆ្ងាយពីទីលំនៅរបស់មនុស្ស ជើងមនុស្សដើរពីលើឥតមានដឹងឡើយ គេត្រូវសម្រូតចុះទៅនៅឆ្ងាយពីមនុស្សជាតិ ហើយក៏រត់ទៅរត់មកនៅទីនោះ។
តើឯងដែលចូលទៅក្នុងរន្ធនៃទឹកសមុទ្រ ឬបានដើរចុះទៅរកទីជម្រៅ នៃបាតសមុទ្រឬទេ?
ព្រះអង្គធ្វើឲ្យទឹកសមុទ្រផ្ដុំគ្នាឡើងជាគំនរ ព្រះអង្គយកទីជម្រៅដាក់ក្នុងឃ្លាំង។
ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។
ដោយសារព្រះតម្រិះរបស់ព្រះអង្គ នោះអស់ទាំងទីជម្រៅបានធ្លាយចេញ ហើយពពកក៏ស្រក់ទឹកសន្សើមមក
ដូច្នេះ អ្នកណាដែលរត់ពីសូរដែលនាំឲ្យតក់ស្លុត នោះនឹងធ្លាក់ទៅក្នុងរណ្តៅ ហើយអ្នកណាដែលឡើងរួចពីរណ្តៅ នោះនឹងជាប់អន្ទាក់វិញ ពីព្រោះបង្អួចនៅស្ថានលើបានបើកចំហហើយ ឯឫសផែនដីក៏ញាប់ញ័រដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ តើអ្នករាល់គ្នាមិនកោតខ្លាចដល់យើងទេឬ? តើអ្នករាល់គ្នាមិនញាប់ញ័រនៅចំពោះយើងទេឬ? ដែលយើងបានដាក់ខ្សាច់ធ្វើជាព្រំខណ្ឌសមុទ្រ ដោយបញ្ញត្តិនៅជានិច្ច ដើម្បីមិនឲ្យហូររំលង ហើយទោះបើរលកបោកមាត់ច្រាំង គង់តែនឹងឈ្នះមិនបាន ទោះបើឮសន្ធឹកយ៉ាងណា គង់តែនឹងហូររំលងមិនបានដែរ
កាលណាព្រះអង្គបព្ចោញព្រះសូរសៀង នោះមានឮសូរសន្ធឹកនៃទឹកនៅលើមេឃ ហើយព្រះអង្គបណ្ដាលឲ្យចំហាយទឹកឡើងពីចុងផែនដី ព្រះអង្គបង្កើតផ្លេកបន្ទោរសម្រាប់ភ្លៀង ក៏បព្ចោញខ្យល់ពីឃ្លាំងរបស់ព្រះអង្គដែរ។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «កាលណាយើងបានធ្វើឲ្យអ្នកទៅជាទីក្រុងស្ងាត់ច្រៀប ដូចជាទីក្រុងណាដែលឥតមានមនុស្សនៅ កាលណាយើងបាននាំទីជម្រៅមកលើអ្នក ហើយមានទឹកធំមកគ្របលើអ្នកហើយ
ចូរយកតង្វាយមួយភាគក្នុងដប់ទាំងអស់មកដាក់ក្នុងឃ្លាំងចុះ ដើម្បីឲ្យមានស្បៀងអាហារនៅក្នុងដំណាក់របស់យើង ហើយល្បងលយើងឥឡូវ បើយើងមិនបើកទ្វារស្ថានសួគ៌ ដើម្បីចាក់ព្រះពរមកលើអ្នក ដែលនឹងគ្មានកន្លែងល្មមទុកបានទេ នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ដ្បិតនៅសម័យមុនទឹកជំនន់នោះ គេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ រហូតដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ
កាលគេកំពុងនិយាយថា «មានសេចក្ដីសុខសាន្តហើយ មានសន្ដិសុខហើយ!» ពេលនោះ នឹងមានមហន្តរាយកើតមានដល់គេភ្លាម ដូចជាស្ត្រីមានគភ៌ឈឺចាប់នឹងសម្រាល ហើយពុំអាចគេចផុតបានឡើយ។