ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
លោកុប្បត្តិ 50:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរទេះ មានពួកជិះសេះដង្ហែលោកទៅជាមួយ គឺមានហ្វូងមនុស្សយ៉ាងច្រើនកុះករ។ ព្រះគម្ពីរខ្មែរសាកល មានរទេះចម្បាំង និងទ័ពសេះឡើងទៅជាមួយគាត់ដែរ ដូច្នេះវាជាក្បួនដង្ហែធំក្រៃលែង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានរទេះ មានទ័ពសេះ ធ្វើដំណើរទៅជាមួយលោកយ៉ូសែបដែរ ធ្វើឲ្យក្បួនដង្ហែសពនោះអធិកអធមក្រៃលែង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏មានរទេះ នឹងពួកជិះសេះដង្ហែជូនគាត់ទៅជាហ្វូងមនុស្សដ៏ច្រើនក្រៃលែង អាល់គីតាប មានរទេះ មានទ័ពសេះធ្វើដំណើរទៅជាមួយយូសុះដែរ ធ្វើឲ្យក្បួនដង្ហែសពនោះ អធិកអធមក្រៃលែង។ |
ស្ដេចឲ្យលោកជិះរាជរថនៅបន្ទាប់ពីព្រះអង្គ ហើយមានគេស្រែកនៅខាងមុខថា៖ «ចូរក្រាបចុះ!»។ គឺយ៉ាងនេះឯងដែលស្ដេចបានតែងតាំងឲ្យលោកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។
លោកយ៉ូសែបបានរៀបចំរថរបស់លោក ឡើងទៅទទួលលោកអ៊ីស្រាអែលជាឪពុក នៅកូសែន។ កាលបានជួបហើយ លោកក៏ចូលទៅឱបកឪពុក ហើយយំយ៉ាងយូរ។
កាលគេបានមកដល់លានស្រូវរបស់អ័ថាត់ ដែលនៅខាងនាយទន្លេយ័រដាន់ គេទួញសោកជាខ្លាំងនៅទីនោះ ហើយលោកយ៉ូសែបប្រារព្ធពិធីកាន់ទុក្ខឪពុកអស់រយៈពេលប្រាំពីរថ្ងៃ។
ហើយពួកផ្ទះរបស់លោកយ៉ូសែបទាំងអស់ បងប្អូនរបស់លោក និងពួកផ្ទះឪពុករបស់លោកទាំងអស់ ក៏បានឡើងទៅជាមួយដែរ ទុកតែកូនក្មេង ហ្វូងចៀម និងហ្វូងគោរបស់គេឲ្យនៅក្នុងស្រុកកូសែន។
បើទោះជាព្រះករុណាទុកចិត្តស្រុកអេស៊ីព្ទ ឲ្យបានរទេះចម្បាំង និងទ័ពសេះក៏ដោយ តើធ្វើដូចម្តេចឲ្យព្រះករុណាយកឈ្នះមេទ័ពមួយយ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយទូលបង្គំបាន?
យើងនឹងធ្វើឲ្យសាសន៍អេស៊ីព្ទមានចិត្តរឹងទទឹង ឲ្យគេចូលតាមក្រោយអ្នករាល់គ្នា ដូច្នេះ យើងនឹងបានកិត្តិសព្ទដោយបំបាក់ផារ៉ោន កងទ័ពរបស់ស្ដេចទាំងអស់ រទេះចម្បាំង និងពួកពលសេះរបស់ស្ដេចផង។
ទឹកក៏ត្រឡប់មកគ្របលើអស់ទាំងរទេះ និងពួកពលសេះ ហើយកងទ័ពរបស់ផារ៉ោនទាំងអស់ ដែលបានចូលទៅក្នុងសមុទ្រពីក្រោយកូនចៅអ៊ីស្រាអែល គ្មានរួចអ្នកណាម្នាក់ឡើយ។
ស្ដេចរើសយករទេះចម្បាំងបានប្រាំមួយរយ ហើយក៏យកអស់ទាំងរទេះចម្បាំងនៅស្រុកអេស៊ីព្ទ គ្រប់រទេះទាំងនោះសុទ្ធតែមានមេទ័ពគ្រប់គ្រង។
បុរសៗដែលគោរពកោតខ្លាចព្រះ បានយកសពលោកស្ទេផានទៅបញ្ចុះ ហើយយំសោកនឹងលោកជាខ្លាំង។