Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 14:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ស្ដេច​រើស​យក​រទេះ​ចម្បាំង​បាន​ប្រាំមួយ​រយ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចម្បាំង​នៅ​ស្រុក​អេស៊ីព្ទ គ្រប់​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​គ្រប់​គ្រង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 ស្ដេច​បាន​យក​រទេះ​ចម្បាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ទ្រង់​រើស​យក​រទេះ​ចំបាំង​បាន​៦០០ ហើយ​ក៏​យក​អស់​ទាំង​រទេះ​ចំបាំង​នៅ​ស្រុក​អេស៊ីព្ទ​ផង គ្រប់​ទាំង​រទេះ​ទាំង​នោះ​សុទ្ធ​តែ​មាន​មេ‌ទ័ព​ត្រួត‌ត្រា​ការ

សូមមើលជំពូក ចម្លង

អាល់គីតាប

7 ស្តេច​បាន​យក​រទេះ​ចំបាំង​ទាំង​អស់​នៅ​ស្រុក​អេស៊ីប​ចេញ​ទៅ​ជា​មួយ ក្នុង​នោះ​មាន​រទេះ​ដ៏​មាំៗ​ចំនួន​ប្រាំ​មួយ​រយ​គ្រឿង ដែល​មាន​នាយ​ទាហាន​ជិះ​ផង។

សូមមើលជំពូក ចម្លង




និក្ខមនំ 14:7
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​រទេះ មាន​ពួក​ជិះ​សេះ​ដង្ហែ​លោក​ទៅ​ជា‌មួយ គឺ​មាន​ហ្វូង​មនុស្ស​យ៉ាង​ច្រើន​កុះ​ករ។


អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។


រាជ‌រថ​របស់​ព្រះ​មាន​ចំនួន​រាប់​លាន​រាប់​កោដិ ព្រះ‌អម្ចាស់​គង់​នៅ​កណ្ដាល គឺ​ព្រះ​នៃ​ភ្នំ​ស៊ី‌ណាយ ព្រះ‌អង្គ​គង់​ក្នុង​ទី​បរិសុទ្ធ។


ពួក​អេស៊ីព្ទ​ដេញ​តាម​ពីក្រោយ ហើយ​ចូល​ទៅ​កណ្ដាល​សមុទ្រ មាន​ទាំង​សេះ​របស់​ផារ៉ោន រទេះ​ចម្បាំង និង​ពល​សេះ​របស់​ស្ដេច​ទាំង​អស់។


ដូច្នេះ ផារ៉ោន​ក៏​ឲ្យ​គេ​ទឹម​រាជ‌រថ ហើយ​នាំ​កង​ទ័ព​ទៅ​ជា‌មួយ។


ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​ផារ៉ោន​ស្តេច​ស្រុក​អេស៊ីព្ទ​មាន​ព្រះ‌ហឫ‌ទ័យ​រឹង​ទទឹង ហើយ​ស្តេច​បាន​ដេញ​តាម​កូន​ចៅ​អ៊ីស្រា‌អែល តែ​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចេញ​ទៅ​ដោយ​មាន​ជ័យ‌ជម្នះ។


ព្រះ‌អង្គ​បាន​បោះ​អស់​ទាំង​រទេះ និង​កង​‌ទ័ព​របស់​ផារ៉ោន​ទៅ​ក្នុង​សមុទ្រ ពួក​មេ‌ទ័ព​ជម្រើស​របស់​ស្ដេច ក៏​បាន​លង់​ក្នុង​សមុទ្រ​ក្រហម ។


អ្នក​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា៖ យើង​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​របស់​យើង ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


ព្រះ‌យេហូវ៉ា​បំបាក់​ទ័ព​ស៊ីសេ‌រ៉ា និង​រទេះ​ទាំង​ប៉ុន្មាន​របស់​លោក ព្រម​ទាំង​ពួក​ពល​ទាំង​អស់​ដោយ​មុខ​ដាវ​នៅ​ចំពោះ​បារ៉ាក។ ស៊ីសេរ៉ា​ក៏​ចុះ​ពី​រទេះ​របស់​លោក ហើយ​រត់​គេច​ខ្លួន​ទៅ។


គ្រា​នោះ ពួក​កូន​ចៅ​អ៊ីស្រា‌អែលបានស្រែក​អំពាវ‌នាវ​រក​ព្រះ‌យេហូវ៉ា ព្រោះ​ស្តេច​នោះ​មាន​រទេះ​ដែក​ប្រាំ​បួន​រយ​គ្រឿង ហើយ​សង្កត់‌សង្កិន​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​យ៉ាង​ខ្លាំង អស់​រយៈ​ពេល​ម្ភៃ​ឆ្នាំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម