អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
លោកុប្បត្តិ 49:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា ដាវរបស់គេជាសស្ត្រាវុធដ៏ឃោរឃៅ។ ព្រះគម្ពីរខ្មែរសាកល ស៊ីម្មាន និងលេវីជាបងប្អូន; ដាវរបស់ពួកគេជាអាវុធនៃអំពើហិង្សា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស៊ីម្មាន នឹងលេវីជាបងប្អូនគ្នា ដាវគេជាគ្រឿងសាហាវណាស់ អាល់គីតាប ស៊ីម្មាន និងលេវីជាបងប្អូននឹងគ្នា គេរួមគំនិតគ្នា ប្រព្រឹត្តអំពើឃោរឃៅ |
អ្នកណាដែលធ្វេសប្រហែសនឹងការរបស់ខ្លួន ឈ្មោះថាជាបងប្អូនជាមួយអ្នកដែលបំផ្លាញ។
ជាប់នឹងទឹកដីរបស់បេនយ៉ាមីន ចាប់តាំងពីខាងកើតរហូតដល់ខាងលិច មានចំណែកមួយសម្រាប់កុលសម្ព័ន្ធស៊ីម្មាន។
ពួកកូនចៅអ៊ីស្រាអែលបានចែកក្រុងទាំងនោះ ព្រមទាំងវាលស្មៅនៅជុំវិញ ឲ្យពួកលេវី ដោយចាប់ឆ្នោត ដូចព្រះយេហូវ៉ាបានបង្គាប់តាមរយៈលោកម៉ូសេ។
ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់