Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូស្វេ 21:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​ចែក​ក្រុង​ទាំង​នោះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ឲ្យ​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​តាម​រយៈ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចែក​ក្រុង និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ឲ្យ​ពួក​លេវី ដោយ​ការ​ចាប់​ឆ្នោត ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់​មក​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​ចែក​ទី​ក្រុង​ទាំង​នោះ ព្រម​ទាំង​ដី​នៅ​ជុំវិញ ឲ្យ​ដល់​ពួក​លេវី ដោយ​ចាប់​ឆ្នោត ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ដោយ‌សារ​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ចែក​ក្រុង និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ឲ្យ​ពួក​លេវី ដោយ​ការ​ចាប់​ឆ្នោត ស្រប​តាម​បញ្ជា​របស់អុលឡោះ‌តាអាឡា​មក​ម៉ូសា។

សូមមើលជំពូក ចម្លង




យ៉ូស្វេ 21:8
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ស៊ីម្មាន និង​លេវី​ជា​បង‌ប្អូន​នឹង​គ្នា ដាវ​របស់​គេ​ជា​សស្ត្រា‌វុធ​ដ៏​ឃោរ‌ឃៅ។


កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


មនុស្ស​តែង​បោះ​ឆ្នោត​ទៅ​ក្នុង​ថ្នក់​អាវ ប៉ុន្តែ ដែល​សម្រេច​ទៅ​ជា​យ៉ាង​ណា នោះ​ស្រេច​នៅ​ព្រះ‌យេហូវ៉ា។


ការ​ចាប់​ឆ្នោត តែង​នឹង​ធ្វើ​ឲ្យ​សេចក្ដី​ទាស់​ទែង​គ្នា​បាត់​ទៅ និង​ញែក​មនុស្ស​ដែល​មាន​អំណាច ចេញ​ពី​គ្នា​ដែរ។


នោះ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​ក៏​មក​ជម្រាប​លោក​ម៉ូសេ និង​សង្ឃ​អេលាសារ ព្រម​ទាំង​ពួក​មេ​ដឹកនាំ​ក្រុម​ជំនុំ​ថា៖


អ្នក​រាល់​គ្នា​ត្រូវ​ទទួល​យក​ស្រុក​នោះ​ជា​មត៌ក ដោយ​ចាប់​ឆ្នោត​តាម​ពូជ​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ចែក​ចំណែក​មត៌ក​ឲ្យ​ច្រើន ហើយ​អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​ចំណែក​មតរក​ឲ្យ​តិច។ អ្នក​ណា​ចាប់​ឆ្នោត​ត្រូវ​ត្រង់​កន្លែង​ណា អ្នក​នោះ​ត្រូវ​បាន​កន្លែង​នោះ ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ទទួល​មត៌ក តាម​កុល‌សម្ព័ន្ធ​នៃ​បុព្វ‌បុរស​របស់​ខ្លួន។


ដូច្នេះ គេ​នឹង​មាន​ទី​ក្រុង​សម្រាប់​រស់​នៅ និង​វាល​ស្មៅ​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន សម្រាប់​ហ្វូង​គោ ហ្វូង​ចៀម និង​សត្វ​ឯ​ទៀតៗ​ទាំង​ប៉ុន្មាន​របស់​គេ។


ត្រូវ​សរសេរ​អំពី​ស្ថាន​ភាពស្រុក​នោះ ជា​ប្រាំពីរ​ចំណែក ហើយ​យក​របាយ​ការណ៍​នោះ​មក​ឲ្យ​ខ្ញុំនៅ​ទី​នេះ។ ខ្ញុំ​នឹង​ចាប់​ឆ្នោត​ចែក​អ្នក​រាល់​គ្នានៅ​ទី​នេះ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង។


ដូច្នេះ ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ក៏​ញែក​ក្រុង​ទាំង​នេះ ព្រម​ទាំង​វាល​ស្មៅ​នៅ​ជុំ‌វិញ ពី​ក្នុង​មត៌ក​របស់​ពួកគេ ឲ្យ​ពួក​លេវី តាម​បង្គាប់​របស់​ព្រះ‌យេហូវ៉ា។


ពួក​កូន​ចៅ​ម្រ៉ារី​តាម​ពូជ​អំបូរ​របស់​គេ ទទួល​បាន​ក្រុង​ចំនួន​ដប់ពីរ ពី​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និងកុល‌សម្ព័ន្ធ​សាប់‌យូឡូន។


ក្នុង​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​យូដា និង​កុល‌សម្ព័ន្ធ​នៃ​ពួក​កូន​ចៅ​ស៊ីម្មាន គេ​បាន​ចែក​ក្រុង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម