ពេលនោះ នាងរ៉ាជែលពោលថា៖ «ព្រះបានរកយុត្តិធម៌ឲ្យខ្ញុំហើយ ព្រះអង្គឮសំឡេងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "ដាន់" ។
លោកុប្បត្តិ 49:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ដូចជាកុលសម្ព័ន្ធមួយរបស់អ៊ីស្រាអែល។ ព្រះគម្ពីរខ្មែរសាកល ដាន់នឹងជំនុំជម្រះប្រជាជនរបស់ខ្លួន ក្នុងនាមជាកុលសម្ព័ន្ធមួយនៃអ៊ីស្រាអែល។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ព័ន្ធអ៊ីស្រាអែល ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដាន់នឹងជំនុំជំរះពួកវា ទុកដូចជាពូជអំបូរអ៊ីស្រាអែល១ អាល់គីតាប ដាន់គ្រប់គ្រងលើប្រជាជនរបស់ខ្លួន ក្នុងចំណោមកុលសម្ពន្ធអ៊ីស្រអែល |
ពេលនោះ នាងរ៉ាជែលពោលថា៖ «ព្រះបានរកយុត្តិធម៌ឲ្យខ្ញុំហើយ ព្រះអង្គឮសំឡេងខ្ញុំ ហើយប្រទានឲ្យខ្ញុំមានកូនប្រុសមួយ»។ ហេតុនេះហើយបានជានាងដាក់ឈ្មោះកូននោះថា "ដាន់" ។
វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
ដាន់នឹងធ្វើជាពស់ដែលលូនតាមផ្លូវ ជាពស់វែកនៅតាមផ្លូវលំ ដែលចាំចឹកកែងជើងសេះ ធ្វើឲ្យអ្នកជិះធ្លាក់ផ្ងារក្រោយ។
បន្ទាប់មក ទង់ជ័យនៃជំរំដាន់នាំគ្នាចេញដំណើរ តាមអង្គភាពរបស់ខ្លួន បំពេញមុខងារជាទ័ពការពារជួរខាងក្រោយជំរំទាំងអស់ ហើយអ័ហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ គ្រប់គ្រងលើអង្គភាពទាំងមូល។
គ្រានោះ មានបុរសម្នាក់នៅសូរ៉ាស់ ក្នុងកុលសម្ព័ន្ធដាន់ ឈ្មោះម៉ាណូអា។ ប្រពន្ធរបស់គាត់ជាស្ត្រីអារ គ្មានកូនសោះ។
សាំសុនធ្វើជាអ្នកគ្រប់គ្រងលើសាសន៍អ៊ីស្រាអែល ក្នុងគ្រាពួកភីលីស្ទីនអស់រយៈពេលម្ភៃឆ្នាំ។