Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ពេល​នោះ នាង​រ៉ាជែល​ពោល​ថា៖ «ព្រះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ ព្រះ‌អង្គ​ឮ​សំឡេង​ខ្ញុំ ហើយ​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ»។ ហេតុ​នេះ​ហើយ​បាន​ជា​នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "ដាន់" ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

6 រ៉ាជែល​និយាយថា​៖ “ព្រះ​បាន​ផ្ដល់យុត្តិធម៌​ឲ្យ​ខ្ញុំ​ហើយ​។ ព្រះអង្គ​បាន​ឮ​សំឡេង​របស់ខ្ញុំ​ជាប្រាកដ ហើយ​ប្រទាន​កូនប្រុស​ម្នាក់​ដល់​ខ្ញុំ”។ ដោយហេតុនេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា ដាន់​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 លោក​ស្រី​រ៉ាជែល​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 នោះ​រ៉ាជែល​គិត​ថា ព្រះ‌ទ្រង់​បាន​ជំនុំ‌ជំរះ​អញ ហើយ​បាន​ឮ​សំឡេង​អញ ព្រម​ទាំង​ឲ្យ​អញ​មាន​កូន​ប្រុស​១ នាង​ក៏​ឲ្យ​ឈ្មោះ​ថា ដាន់

សូមមើលជំពូក ចម្លង

អាល់គីតាប

6 រ៉ាជែល​ពោល​ថា៖ «អុលឡោះ​បាន​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ ទ្រង់​ឮ​ពាក្យ​ខ្ញុំ និង​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ» ហេតុ​នេះ​ហើយ​បាន​ជា​គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“ដាន់”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:6
15 ការដាក់ឲ្យឆ្លើយតបគ្នា  

នាង​ប៊ីលហា​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ឲ្យ​លោក​យ៉ាកុប។


នាង​ប៊ីលហា​ជា​ស្រី​បម្រើ​នាង​រ៉ាជែល​មាន​ទម្ងន់ ហើយ​បង្កើត​បាន​កូន​ប្រុស​មួយ​ទៀត​ឲ្យ​លោក​យ៉ាកុប។


កូន​ប្រុស​របស់​នាង​ប៊ីលហា ជា​ស្រី​បម្រើ​នាង​រ៉ាជែល មាន​ដាន់ និង​ណែប‌ថា‌លី។


កូន​របស់​ដាន់ គឺ​ហ៊ូស៊ីម។


ឱ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទូល‌បង្គំ​អើយ សូម​វិនិច្ឆ័យ​ទូល‌បង្គំ តាម​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​កុំ​ឲ្យ​គេ​អរ​សប្បាយ ដោយ​ឈ្នះ​ទូល‌បង្គំ​ឡើយ។


ឱ​ព្រះ​អើយ សូម​រក​យុត្តិ​ធម៌​ឲ្យ​ទូល‌បង្គំ ហើយ​សូម​កាន់​ក្ដី​ទូល‌បង្គំទាស់​នឹង​មនុស្សទមិឡ សូម​រំដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​មនុស្ស​មាន​ល្បិច ហើយ​ទុច្ចរិតទាំង​នោះ​ផង។


ដូច្នេះ ខ្ញុំ​ក៏​ទិញ​សំពត់​មួយ​មក​ក្រវាត់​នៅ​ចង្កេះ តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


យើង​នឹង​កម្ចាត់‌កម្ចាយ​អ្នក​ដូច​ជា​ចំបើង ដែល​រសាត់​ទៅ​បាត់​ដោយ​ខ្យល់​ពី​ទី​រហោ‌ស្ថាន។


ឱ​ព្រះ‌យេហូវ៉ា​អើយ ព្រះ‌អង្គ​បាន​ឃើញ​កំហុស ដែល​គេ​បាន​ធ្វើ​ដល់​ទូល‌បង្គំ សូម​ព្រះ‌អង្គ​ជំនុំ​ជម្រះ​ក្តី​របស់​ទូល‌បង្គំ​ចុះ។


កូន​ចៅ​របស់​ដាន់ តាម​ខ្សែ​ស្រឡាយ តាម​ពូជ​អំបូរ តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ តាម​ចំនួន​ឈ្មោះ ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ គ្រប់​គ្នា​ដែល​អាច​នឹង​ចេញ​ទៅ​ច្បាំង​បាន


ឯ​ពួក​ទាំង​នេះ​ត្រូវ​ឈរ​នៅ​លើ​ភ្នំ​អេបាល ដើម្បី​ដាក់​បណ្ដា‌សា គឺ​ពួក​រូបេន ពួក​កាដ ពួក​អេស៊ើរ ពួក​សាប់‌យូ‌ឡូន ពួក​ដាន់ និង​ពួក​ណែប‌ថាលី។


ចំពោះ​កុល‌សម្ព័ន្ធ​ដាន់ លោក​ថ្លែង​ថា៖ «ដាន់​ជា​កូន​សិង្ហ ដែល​បាន​ហក់មក​ពី​ស្រុក​បាសាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម