នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។
លោកុប្បត្តិ 49:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ៊ីសាខារជាសត្វលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម ព្រះគម្ពីរខ្មែរសាកល អ៊ីសាខារជាលាដ៏ខ្លាំង ដែលដេកនៅចន្លោះក្រោលចៀម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ៊ីសាខារ វាជាសត្វលាយ៉ាងខ្លាំង ដែលដេកនៅកណ្តាលក្រោលចៀម អាល់គីតាប អ៊ីសាខារប្រៀបដូចជាសត្វលាដ៏មាំ ដេកនៅក្នុងក្រោលដែលមានជញ្ជាំងពីរ។ |
នាងលេអាពោលថា៖ «ព្រះទ្រង់បានប្រទានរង្វាន់ មកខ្ញុំ ព្រោះខ្ញុំបានឲ្យស្រីបម្រើរបស់ខ្ញុំទៅប្តី»។ ដូច្នេះ នាងដាក់ឈ្មោះកូននោះថា "អ៊ីសាខារ"។
វាឃើញមានទីឈប់សម្រាកដែលស្រួល ហើយថា ស្រុកនោះល្អ រួចវាបានឱនស្មាទទួលនឹម ព្រមទាំងឲ្យគេប្រើដូចជាទាសករ។
ខាងពួកកូនចៅអ៊ីសាខារ មានមនុស្សដែលអាចសម្គាល់ពេលវេលា អាចដឹងថាសាសន៍អ៊ីស្រាអែលត្រូវធ្វើយ៉ាងណា ឯអ្នកដែលជាប្រធានក្នុងពួកគេ នោះមានពីររយនាក់ ហើយពួកបងប្អូនគេក៏ទទួលតាមបង្គាប់គេទាំងអស់។
ទោះបើអ្នករាល់គ្នាបានដេក នៅកណ្ដាលក្រោលសត្វ គង់តែនឹងមានស្លាបសត្វព្រាប ដែលស្រោបដោយប្រាក់ ហើយរោមវាក៏ស្រោបដោយមាសចែងចាំង។
ពេលនោះ ពួកគេចូលមកជិត ជម្រាបលោកថា៖ «យើងខ្ញុំនឹងសង់ក្រោលនៅទីនេះ សម្រាប់ហ្វូងសត្វរបស់យើងខ្ញុំ និងទីក្រុងសម្រាប់កូនចៅរបស់យើងខ្ញុំ
ចំពោះកុលសម្ព័ន្ធសាប់យូឡូន លោកថ្លែងថា៖ «ឱសាប់យូឡូនអើយ ចូរអរសប្បាយក្នុងកាលដែលអ្នកចេញទៅ ឯអ៊ីសាខារវិញ ចូរអរសប្បាយនៅក្នុងជំរំរបស់អ្នកចុះ។
ក្រោយពីអ័ប៊ីម៉្មាឡិចមក មានថូឡា ជាកូនពូវ៉ា និងជាចៅដូដូរ ក្នុងពួកអ៊ីសាខារបានងើបឡើង ដើម្បីសង្គ្រោះពួកអ៊ីស្រាអែល លោករស់នៅសាមារ ក្នុងស្រុកភ្នំអេប្រាអិម។