លោកុប្បត្តិ 49:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកនឹងចងលារបស់លោក ភ្ជាប់នឹងដើមទំពាំងបាយជូរ ហើយកូនលារបស់លោកភ្ជាប់នឹងដើម យ៉ាងល្អបំផុត លោកនឹងបោកអាវរបស់លោក ក្នុងស្រាទំពាំងបាយជូរ ហើយអាវវែងក្នុងស្រាក្រហមដូចឈាម។ ព្រះគម្ពីរខ្មែរសាកល វានឹងចងកូនលាឈ្មោលរបស់វានឹងដើមទំពាំងបាយជូរ ក៏នឹងចងកូនលាញីរបស់វានឹងដើមទំពាំងបាយជូរល្អបំផុត; វានឹងបោកសម្លៀកបំពាក់របស់ខ្លួនក្នុងស្រាទំពាំងបាយជូរ ក៏នឹងបោកអាវវែងរបស់ខ្លួនក្នុងទឹកទំពាំងបាយជូរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គចងលារបស់ព្រះអង្គជាប់នឹង ដើមទំពាំងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ព្រះអង្គលាងព្រះពស្ដ្ររបស់ព្រះអង្គ ក្នុងស្រាទំពាំងបាយជូរ ហើយលាងព្រះភូសារបស់ព្រះអង្គ ក្នុងទឹកទំពាំងបាយជូរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់នឹងចងកូនលាភ្ជាប់នឹងដើមទំពាំងបាយជូរ គឺជាកូនរបស់មេលាទ្រង់ភ្ជាប់នឹងដើមយ៉ាងល្អបំផុត ទ្រង់នឹងបោកព្រះពស្ត្រទ្រង់នឹងស្រាទំពាំងបាយជូរ ហើយព្រះពស្ត្រវែងទ្រង់ក្នុងទឹកទំពាំងបាយជូរ អាល់គីតាប ស្តេចចងលារបស់ស្តេចជាប់នឹង ដើមទំពំាងបាយជូរ ហើយចងកូនលាជាប់នឹងមែកវា។ ស្តេចលាងដៃរបស់ស្តេច ក្នុងទឹកទំពំាងបាយជូរ ហើយសំលៀកបំពាក់គាត់ ក្នុងទឹកទំពំាងបាយជូរ។ |
ពួកយូដា និងពួកអ៊ីស្រាអែល មានគ្នាសន្ធឹកដូចជាខ្សាច់ដែលនៅមាត់សមុទ្រ ពួកគេតែងតែបរិភោគ ហើយលេងសប្បាយ។
ពួកយូដា និងពួកអ៊ីស្រាអែល រស់នៅដោយសុខសាន្តត្រាណ គ្រប់គ្នានៅក្រោមដើមទំពាំងបាយជូរ និងក្រោមដើមល្វារបស់ខ្លួន ចាប់តាំងពីក្រុងដាន់រហូតដល់បៀរ-សេបា ដរាបដល់ព្រះបាទសាឡូម៉ូនអស់ព្រះជន្ម។
ដរាបដល់យើងមកនាំយកអ្នករាល់គ្នាទៅនៅស្រុកមួយ ដូចជាស្រុកនេះ ជាស្រុកមានស្រូវ និងទឹកទំពាំងបាយជូរ នំបុ័ង ព្រមទាំងចម្ការទំពាំងបាយជូរ ចម្ការអូលីវ និងឃ្មុំដែរ ដើម្បីឲ្យអ្នករាល់គ្នាបានរស់ ឥតស្លាប់។ អ្នករាល់គ្នាកុំស្តាប់តាមស្ដេចហេសេគា ដែលបញ្ចុះបញ្ចូលអ្នករាល់គ្នាថា ព្រះយេហូវ៉ានឹងជួយឲ្យរួចនោះឡើយ។
នៅគ្រានោះ ភ្នំធំៗនឹងស្រក់ស្រាទំពាំងបាយជូរផ្អែម ហើយភ្នំតូចៗនឹងហូរដោយទឹកដោះ អស់ទាំងជ្រោះនៅស្រុកយូដានឹងមានទឹកហូរ ហើយនឹងមានក្បាលទឹកមួយ ហូរចេញពីព្រះដំណាក់របស់ព្រះយេហូវ៉ា មកស្រោចស្រពជ្រលងភ្នំស៊ីទីម។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «មើល៍ គ្រានោះជិតមកដល់ហើយ ដែលអ្នកភ្ជួររាស់នឹងតាមទាន់អ្នកច្រូតកាត់ ហើយអ្នកជាន់ផ្លែទំពាំងបាយជូរ នឹងតាមទាន់អ្នកដែលសាបព្រោះពូជ ភ្នំធំៗនឹងស្រក់ជាស្រាទំពាំងបាយជូរផ្អែម ហើយអស់ទាំងភ្នំតូចៗក៏នឹងហូរដែរ។
គឺគ្រប់គ្នានឹងអង្គុយក្រោមដើមទំពាំងបាយជូរ ហើយក្រោមដើមល្វារបស់ខ្លួន ឥតមានអ្នកណាបំភ័យគេឡើយ ដ្បិតព្រះឧស្ឋរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ បានចេញវាចាហើយ។
ក៏បានបរិភោគខ្លាញ់ទឹកដោះ និងទឹកដោះសុទ្ធពីហ្វូងសត្វ ព្រមទាំងខ្លាញ់កូនចៀម និងចៀមឈ្មោលពូជពីស្រុកបាសាន ហើយពពែផង ក៏មានអង្ករភោជ្ជសាលីយ៉ាងត្រសូល ហើយអ្នកបានផឹកឈាមទំពាំងបាយជូរដ៏សុទ្ធ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក កំពុងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក និងក្បាលទឹក ដែលហូរចេញតាមជ្រលងភ្នំ និងតាមភ្នំ
ជាស្រុកដែលមានស្រូវសាលី និងស្រូវឱក ក៏មានទំពាំងបាយជូរ មានល្វា និងទទឹម ជាស្រុកដែលមានដើមអូលីវ និងទឹកឃ្មុំ
ហើយមានគេជាន់ក្នុងធុងនោះ នៅខាងក្រៅទីក្រុង ក៏មានឈាមចេញពីធុងឡើងដល់ត្រឹមបង្ហៀរសេះ ចម្ងាយបីរយគីឡូម៉ែត្រ ។
ដើម្បីស៊ីសាច់ពួកស្តេច សាច់ពួកមេទ័ព សាច់ពួកមនុស្សខ្លាំងពូកែ ព្រមទាំងសាច់សេះ និងពួកអ្នកដែលជិះសេះ គឺជាសាច់មនុស្សទាំងអស់ ទាំងអ្នកជា អ្នកខ្ញុំគេ ទាំងអ្នកតូច ទាំងអ្នកធំ»។
ខ្ញុំក៏ជម្រាបលោកថា៖ «លោកម្ចាស់អើយ លោកជ្រាបហើយ»។ លោកក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាអ្នកដែលបានចេញពីគ្រាវេទនាយ៉ាងធំមក ពួកគេបានបោកអាវវែងរបស់ខ្លួន ហើយបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។
ពីកុលសម្ព័ន្ធស៊ីម្មាន មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធលេវី មានមួយម៉ឺនពីរពាន់នាក់ ពីកុលសម្ព័ន្ធអ៊ីសាខារ មានមួយម៉ឺនពីរពាន់នាក់