Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 8:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក កំពុង​នាំអ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក និង​ក្បាល​ទឹក ដែល​ហូរ​ចេញ​តាម​ជ្រលង​ភ្នំ និង​តាម​ភ្នំ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 «ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្ដូង និង​ប្រភព​ទឹក ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នាំ​ឯង​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​ដែល​មាន​ស្ទឹង មាន​រន្ធ​ទឹក ហើយ​នឹង​ក្បាល​ទឹក ហូរ​ចេញ​នៅ​ក្នុង​ច្រក ហើយ​ក្នុង​ភ្នំ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

7 «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក នឹង​នាំ​អ្នក​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​ល្អ ជា​ស្រុក​សម្បូណ៌​ស្ទឹង អណ្តូង និង​ប្រភព​ទឹក​ដែល​ហូរ​ចេញ​មក​ស្រោច​ស្រព​តាម​វាល និង​តាម​ភ្នំ។

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 8:7
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​នឹង​ចង​លា​របស់​លោក ភ្ជាប់​នឹង​ដើម​ទំពាំង‌បាយ‌ជូរ ហើយ​កូន​លា​របស់​លោក​ភ្ជាប់​នឹង​ដើម យ៉ាង​ល្អ​បំផុត លោក​នឹង​បោក​អាវ​របស់​លោក ក្នុង​ស្រា​ទំពាំង‌បាយ‌ជូរ ហើយ​អាវ​វែង​ក្នុង​ស្រា​ក្រហម​ដូច​ឈាម។


ដរាប​ដល់​យើង​មក​នាំ​យក​អ្នក​រាល់​គ្នា​ទៅ​នៅ​ស្រុក​មួយ ដូច​ជា​ស្រុក​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ នំបុ័ង ព្រម​ទាំង​ចម្ការ​ទំពាំង‌បាយ‌ជូរ ចម្ការ​អូលីវ និង​ឃ្មុំ​ដែរ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​រស់ ឥត​ស្លាប់។ អ្នក​រាល់​គ្នា​កុំ​ស្តាប់​តាម​ស្ដេច​ហេ‌សេ‌គា ដែល​បញ្ចុះ​បញ្ចូល​អ្នក​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​នឹង​ជួយ​ឲ្យ​រួច​នោះ​ឡើយ។


៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​ប្រភព​ទឹក ផុះ​ឡើង​នៅ​ក្នុង​ជ្រោះ ទឹក​ទាំង​នោះ​ក៏​ហូរ​តាម​ជ្រលង​ភ្នំ


៙ បន្ទាប់មក គេ​បាន​មើល‌ងាយ ស្រុក​ដ៏​សប្បាយ​នោះ គេ​មិន​បាន​ជឿ​ព្រះ‌បន្ទូលរបស់​ព្រះ‌អង្គ​ទេ។


ដូច្នេះ យើង​បាន​ចុះ​មក ដើម្បី​រំដោះ​គេ​ឲ្យ​រួច​ចេញ​ពី​កណ្ដាប់​ដៃ​របស់​ពួក​សាសន៍​អេស៊ីព្ទ ហើយ​នាំ​គេ​ឡើង​ចេញ​ពី​ស្រុក​នោះ ទៅ​ឯ​ស្រុក​មួយ​ដ៏​ល្អ ធំ​ទូលាយ ជា​ស្រុក​ដែល​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ស្រុក​របស់​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​ហេវី និង​សាសន៍​យេប៊ូស។


ដរាប​ដល់​យើង​មក​នាំ​អ្នក​រាល់​គ្នា​ទៅ​នៅ​ឯ​ស្រុក​មួយ ដូច​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា​នេះ ជា​ស្រុក​មាន​ស្រូវ និង​ទឹក​ទំពាំង‌បាយ‌ជូរ ជា​ស្រុក​មាន​នំបុ័ង និង​ចម្ការ​ទំពាំង‌បាយ‌ជូរ​ផង។


ខ្ញុំ​សូម​ច្រៀង​បទ​ថ្វាយ​ស្ងួន​សម្លាញ់​របស់​ខ្ញុំ គឺ​ជា​បទ​ចម្រៀង ច្រៀង​ពី​ស្ងួន​សម្លាញ់​ខ្ញុំ អំពី​ចម្ការ​ទំពាំង‌បាយ‌ជូរ​របស់​ទ្រង់​ថា ស្ងួន​សម្លាញ់​ខ្ញុំ​មាន​ចម្ការ​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ ដែល​មាន​ជី​ជាតិ។


យើង​ក៏​បាន​នាំ​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​ដ៏​សម្បូណ៌ ដើម្បី​ឲ្យ​បាន​បរិ‌ភោគ​ផល និង​របស់​ល្អ​នៃ​ស្រុក​នោះ ប៉ុន្តែ កាល​អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ហើយ នោះ​បាន​ធ្វើ​ឲ្យ​ស្រុក​យើង​ទៅ​ជា​ស្មោក‌គ្រោក ហើយ​ឲ្យ​មត៌ក​របស់​យើង បាន​ត្រឡប់​ជា​ទី​ស្អប់​ខ្ពើម​វិញ។


វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក


នៅ​ថ្ងៃ​នោះ យើង​បាន​ស្បថ​ដល់​គេ​ថា នឹង​នាំ​គេ​ចេញ​ពី​ស្រុក​អេស៊ីព្ទ ទៅ​ក្នុង​ស្រុក​មួយ​ដែល​យើង​បាន​ស្វែង​រក​ឲ្យ​គេ ជា​ស្រុក​មាន​ទឹក​ដោះ និង​ទឹក​ឃ្មុំ​ហូរ‌ហៀរ ជា​ទី​រុងរឿង​ជាង​ស្រុក​ទាំង​អស់។


ដូច្នេះ ត្រូវ​កាន់​តាម​បទ​បញ្ជា​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ដោយ​ដើរ​តាម​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌អង្គ ហើយ​ដោយ​កោត‌ខ្លាច​ព្រះ‌អង្គ​ចុះ។


ជា​ស្រុក​ដែល​មាន​ស្រូវ‌សាលី និង​ស្រូវ​ឱក ក៏​មាន​ទំពាំង‌បាយ‌ជូរ មាន​ល្វា និង​ទទឹម ជាស្រុកដែល​មាន​ដើម​អូលីវ និង​ទឹក​ឃ្មុំ


ពេល​ណា​អ្នក​រាល់​គ្នា​ចូល​ទៅ​ដល់ អ្នក​នឹង​ឃើញ​មនុស្ស​មួយ​ក្រុម​ដែល​នៅ​ដោយ​ឥត​បារម្ភ​អ្វី​ឡើយ។ ទឹក​ដី​នោះ​ធំ​ទូលាយ ដ្បិត​ព្រះ​បាន​ប្រគល់​ស្រុក​នោះ មក​ក្នុង​កណ្ដាប់​ដៃ​យើង​ហើយ គឺ​ជា​កន្លែង​មួយ​ដែល​មិន​ខ្វះ​អ្វី​នៅ​លើ​ផែនដី​នេះ​ទេ»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម