ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
លោកុប្បត្តិ 47:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ូសែបនាំលោកយ៉ាកុបជាឪពុកចូលទៅគាល់ផារ៉ោនដែរ ហើយលោកយ៉ាកុបក៏ថ្វាយពរដល់ផារ៉ោន។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក យ៉ូសែបនាំយ៉ាកុបឪពុករបស់គាត់មក ឲ្យឈរនៅចំពោះផារ៉ោន ហើយយ៉ាកុបក៏ថ្វាយពរផារ៉ោន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូសែបនាំលោកយ៉ាកុប ជាឪពុក មកគាល់ព្រះចៅផារ៉ោនដែរ។ លោកយ៉ាកុបបានថ្វាយពរដល់ព្រះរាជា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូសែបក៏នាំយ៉ាកុប ជាឪពុកខ្លួន ចូលទៅគាល់ផារ៉ោនដែរ ហើយយ៉ាកុបក៏សូមពរថ្វាយដល់ផារ៉ោន អាល់គីតាប យូសុះនាំយ៉ាកកូប ជាឪពុកមកជួបស្តេចហ្វៀរ៉អ៊ូនដែរ។ យ៉ាកកូបបានជូនពរដល់ស្តេចហ្វៀរ៉អ៊ូន។ |
ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមឲ្យអាប់រ៉ាមបានពរពីព្រះដ៏ខ្ពស់បំផុត ជាម្ចាស់នៃស្ថានសួគ៌ និងផែនដី
លោកយ៉ាកុបបានទៅរកលោកអ៊ីសាកជាឪពុកនៅម៉ាមរេ ឬក្រុងគាយ៉ាត-អើបា(គឺក្រុងហេប្រុន) ជាកន្លែងដែលលោកអ័ប្រាហាំ និងលោកអ៊ីសាកបានស្នាក់អាស្រ័យនៅ។
នោះយ៉ូអាប់ក៏ទម្លាក់ខ្លួន ក្រាបផ្កាប់មុខដល់ដីថ្វាយបង្គំ ព្រមទាំងសូមពរថ្វាយដល់ស្តេច ហើយទូលថា៖ «បពិត្រព្រះករុណាជាព្រះអម្ចាស់នៃទូលបង្គំអើយ នៅថ្ងៃនេះ ទូលបង្គំដឹងថា ទូលបង្គំជាបាវបម្រើទ្រង់ បានប្រកបដោយព្រះគុណរបស់ទ្រង់ហើយ ដោយទ្រង់បានធ្វើតាមសេចក្ដីសំណូមរបស់ទូលបង្គំ ជាបាវបម្រើទ្រង់»។
ដូច្នេះ ប្រជាជនបានឆ្លងទន្លេយ័រដាន់ផុតទៅ រួចស្ដេចក៏ឆ្លងទៅដែរ ទ្រង់ថើបបារស៊ីឡាយ ហើយប្រទានពរដល់លោក រួចលោកក៏ត្រឡប់ទៅឯទីលំនៅវិញ។
នោះក៏ចាត់យ៉ូរ៉ាមជាបុត្រា ឲ្យទៅជួបព្រះបាទដាវីឌ ដើម្បីទូលសួរពីសុខទុក្ខ និងឲ្យពរ ដោយព្រោះទ្រង់បានច្បាំងឈ្នះហាដារេស៊ើរ ដ្បិតហាដារេស៊ើរចេះតែច្បាំងនឹងថូអ៊ីជានិច្ច យ៉ូរ៉ាមក៏នាំយកប្រដាប់មាស ប្រាក់ និងលង្ហិនមកថ្វាយដែរ
មួយទៀត ពួកលោកជាជំនិតស្តេច បានមកចម្រើនពរដល់ព្រះបាទដាវីឌ ជាអម្ចាស់នៃយើងរាល់គ្នា ដោយពាក្យថា "សូមឲ្យព្រះនៃទ្រង់តម្កើងព្រះនាមសាឡូម៉ូន ឲ្យវិសេសជាងព្រះនាមទ្រង់ ហើយតាំងរាជ្យសាឡូម៉ូន ឲ្យធំលើសជាងរាជ្យរបស់ទ្រង់ទៅទៀត"។ ឯព្រះរាជាក៏ឱនកាយនៅលើព្រះបន្ទំ
នៅថ្ងៃទីប្រាំបី ព្រះរាជាឲ្យប្រជាជនត្រឡប់ទៅវិញ គេក៏ថ្វាយព្រះពរព្រះរាជា រួចវិលទៅលំនៅដ្ឋានរបស់គេវិញរៀងៗខ្លួន ដោយចិត្តសប្បាយរីករាយ ហើយត្រេកអរចំពោះអស់ទាំងសេចក្ដីសប្បុរស ដែលព្រះយេហូវ៉ាបានប្រោសដល់ព្រះបាទដាវីឌ ជាអ្នកបម្រើរបស់ព្រះអង្គ និងដល់ពួកអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ។
លោកអេលីសេបង្គាប់កេហាស៊ីថា៖ «ចូរក្រវាត់ចង្កេះ ហើយកាន់ដំបងរបស់ខ្ញុំចេញទៅ បើជួបអ្នកណាតាមផ្លូវ កុំជម្រាបសួរគេឡើយ បើអ្នកណាជម្រាបសួរឯង ក៏កុំឆ្លើយតបវិញដែរ ចូរទៅដាក់ដំបងរបស់ខ្ញុំនៅលើមុខកូននោះទៅ»។
ចូរនាំទាំងហ្វូងចៀម និងហ្វូងគោ ដូចដែលអ្នកបាននិយាយ ហើយចេញទៅ រួចឲ្យពរយើងផង!»។
កាលគេកំពុងបរិភោគ ព្រះយេស៊ូវយកនំបុ័ងមក ហើយអរព្រះគុណ រួចកាច់ប្រទានឲ្យពួកសិស្ស ដោយមានព្រះបន្ទូលថា៖ «ចូរយក ហើយបរិភោគចុះ នេះជារូបកាយខ្ញុំ»។
បន្ទាប់មក ព្រះអង្គយកនំបុ័ងមកអរព្រះគុណ ហើយកាច់ប្រទានដល់គេ ដោយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំ ដែលបានប្រទានមកសម្រាប់អ្នករាល់គ្នា។ ចូរធ្វើពិធីនេះ ដើម្បីរំឭកពីខ្ញុំ»។
ពេលនោះ លោកយ៉ូស្វេឲ្យពរលោកកាលែប ជាកូនរបស់លោកយេភូនេ ហើយប្រគល់ក្រុងហេប្រុនឲ្យលោកទុកជាមត៌ក។
ដូច្នេះ លោកយ៉ូស្វេក៏ឲ្យពរពួកគេ ហើយឲ្យពួកគេចេញទៅ ពួកគេក៏ត្រឡប់ទៅជំរំរបស់ខ្លួនវិញ។
ចូរគោរពមនុស្សគ្រប់គ្នា ចូរស្រឡាញ់បងប្អូនរួមជំនឿ ចូរកោតខ្លាចព្រះ ហើយគោរពស្តេចផង។
លោកអេលីបានឲ្យពរដល់លោកអែលកាណា និងប្រពន្ធថា៖ «សូមព្រះយេហូវ៉ាប្រទានឲ្យអ្នកមានកូនតាមរយៈស្រ្តីនេះ ជំនួសកូនដែលនាងបានទូលសូមពីព្រះយេហូវ៉ា» ហើយគេក៏វិលត្រឡប់ទៅផ្ទះវិញ។