ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។
លោកុប្បត្តិ 39:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេគុកប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ឲ្យលោកយ៉ូសែបមើលខុសត្រូវទាំងអស់ ហើយកិច្ចការអ្វីដែលត្រូវធ្វើនៅក្នុងគុក គឺលោកជាអ្នកចាត់ចែងការនោះ។ ព្រះគម្ពីរខ្មែរសាកល មេគុកក៏ប្រគល់អ្នកទោសទាំងអស់ដែលនៅក្នុងគុកទៅក្នុងដៃរបស់យ៉ូសែប ដូច្នេះគាត់បានជាអ្នកចាត់ចែងលើអ្វីៗទាំងអស់ដែលគេធ្វើនៅក្នុងគុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាយកពន្ធនាគារប្រគល់ឲ្យលោកយ៉ូសែបមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយលោកមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាននៅក្នុងពន្ធនាគារ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មេភូឃុំនោះក៏ប្រគល់ពួកអ្នកទោសដែលនៅក្នុងគុក ទៅក្នុងអំណាចរបស់យ៉ូសែបទាំងអស់ ការអ្វីៗដែលគេធ្វើនៅក្នុងគុក នោះគឺជាគាត់ដែលបង្កើតការនោះ អាល់គីតាប នាយកពន្ធនាគារប្រគល់ឲ្យយូសុះមើលខុសត្រូវលើអ្នកទោសទាំងអស់ ហើយយូសុះមានភារកិច្ចចាត់ចែងកិច្ចការទាំងប៉ុន្មាន នៅក្នុងពន្ធនាគារ។ |
ចៅហ្វាយរបស់លោកយ៉ូសែបក៏យកលោកទៅដាក់គុក នៅកន្លែងដែលសម្រាប់ឃុំឃាំងពួកអ្នកទោសរបស់ស្តេច ហើយលោកក៏ជាប់នៅក្នុងគុកនោះ។
ដូច្នេះ លោកប៉ូទីផារពេញចិត្តនឹងលោកយ៉ូសែបណាស់ ដែលខំប្រឹងបម្រើគាត់ ហើយគាត់តែងតាំងលោកយ៉ូសែបឲ្យមើលខុសត្រូវលើផ្ទះសំបែង ក៏ប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់គាត់ឲ្យលោកគ្រប់គ្រង។
គ្មានអ្នកណាធំជាងខ្ញុំទេក្នុងផ្ទះនេះ ហើយលោកក៏មិនបានហួងហែងរបស់ណានឹងខ្ញុំដែរ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់លោក។ ដូច្នេះ តើឲ្យខ្ញុំប្រព្រឹត្តអំពើដ៏អាក្រក់យ៉ាងធំនេះ ដោយប្រព្រឹត្តអំពើបាបទាស់នឹងព្រះម្ដេចបាន?»
រីឯមនុស្សទន់ទាប គេនឹងបានទទួលទឹកដីជាមត៌ក ហើយមានចិត្តរីករាយ ដោយសេចក្ដីសុខក្សេមក្សាន្តជាបរិបូរ។
៙ ចូរទុកចិត្តដល់ព្រះយេហូវ៉ា ហើយប្រព្រឹត្តអំពើល្អ នោះអ្នកនឹងបាននៅក្នុងស្រុក ហើយរស់នៅយ៉ាងសុខក្សេមក្សាន្ត។
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលមានព្រះបន្ទូលថា "យើងបានសន្យាដល់គ្រួសាររបស់អ្នក និងពូជពង្សបុព្វបុរសរបស់អ្នក ថាឲ្យដើរនៅមុខយើងជារៀងរហូត" តែឥឡូវនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលយ៉ាងនេះវិញថា "យើងបានបោះបង់គំនិតនោះចោលឆ្ងាយពីយើងទៅហើយ ព្រោះអស់អ្នកណាដែលលើកតម្កើងយើង នោះយើងនឹងតម្កើងអ្នកនោះឡើងដែរ ហើយអ្នកណាដែលមើលងាយដល់យើង នោះយើងក៏មិនរាប់អានដល់គេដែរ។