លោកុប្បត្តិ 36:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
បន្ទាប់មក លោកអេសាវនាំប្រពន្ធ កូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងអស់អ្នកនៅផ្ទះទាំងអស់ ហ្វូងសត្វ និងទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់រកបានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីលោកយ៉ាកុបជាប្អូន
សូមមើលជំពូក
ក្រោយមក អេសាវនាំប្រពន្ធរបស់គាត់ កូនប្រុសកូនស្រី និងអស់ទាំងអ្នកផ្ទះរបស់គាត់ ព្រមទាំងហ្វូងសត្វស្រុក សត្វចិញ្ចឹមគ្រប់ប្រភេទ និងគ្រប់ទាំងទ្រព្យសម្បត្តិរបស់គាត់ដែលគាត់រកបាននៅដែនដីកាណាន ហើយចេញទៅស្រុកមួយ ឃ្លាតពីយ៉ាកុបប្អូនប្រុសរបស់គាត់។
សូមមើលជំពូក
លោកអេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបម្រើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលលោករកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីលោកយ៉ាកុបជាប្អូនរបស់លោក
សូមមើលជំពូក
រួចអេសាវគាត់នាំប្រពន្ធ នឹងកូនប្រុសកូនស្រីរបស់គាត់ ព្រមទាំងពួកអ្នកនៅផ្ទះគាត់ទាំងអស់ នឹងហ្វូងសត្វ ហើយនឹងរបស់ទ្រព្យទាំងប៉ុន្មានដែលគាត់បានកាលនៅស្រុកកាណាន ចេញទៅនៅស្រុកមួយឃ្លាតពីយ៉ាកុបជាប្អូន
សូមមើលជំពូក
អេសាវបាននាំប្រពន្ធកូន ព្រមទាំងអ្នកបម្រើ ហ្វូងសត្វ ទ្រព្យសម្បត្តិទាំងប៉ុន្មានដែលគាត់រកបាននៅស្រុកកាណាន ចេញដំណើរឆ្ពោះទៅស្រុកមួយទៀត ឆ្ងាយពីយ៉ាកកូបជាប្អូនរបស់គាត់
សូមមើលជំពូក