គឺព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានសោយរាជ្យនៅស្រុកអេដុម ហើយទីក្រុងរបស់ស្ដេច គឺឌីនហាបា។
លោកុប្បត្តិ 36:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទបេឡាសុគតទៅ រួចព្រះបាទយ៉ូបាប់ ជាបុត្ររបស់លោកសេរ៉ាស ពីក្រុងបុសរ៉ា បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរខ្មែរសាកល បេឡាក៏សោយទិវង្គត នោះយ៉ូបាប់បុត្ររបស់សេរ៉ាសពីបុសរ៉ាបានឡើងសោយរាជ្យជំនួសទ្រង់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះព្រះបាទបេឡាបានសោយទិវង្គតទៅ ព្រះបាទយ៉ូបាប ជាបុត្ររបស់លោកសេរ៉ាស អ្នកក្រុងបូសរ៉ា បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បេឡាក៏សុគតទៅ រួចយ៉ូបាប់ជាកូនសេរ៉ាសពីបុសរ៉ា បានសោយរាជ្យជំនួសទ្រង់ អាល់គីតាប លុះស្តេចបេឡាបានស្លាប់ទៅ ស្តេចយ៉ូបាប ជាកូនរបស់សេរ៉ាស អ្នកក្រុងបូសរ៉ាបានឡើងគ្រងរាជ្យជំនួស។ |
គឺព្រះបាទបេឡា ជាបុត្ររបស់លោកបេអ៊រ បានសោយរាជ្យនៅស្រុកអេដុម ហើយទីក្រុងរបស់ស្ដេច គឺឌីនហាបា។
ព្រះបាទយ៉ូបាប់សុគតទៅ រួចព្រះបាទហ៊ូសាមពីស្រុកពួកថេម៉ាន បានឡើងគ្រងរាជ្យជំនួស។
ដាវរបស់ព្រះយេហូវ៉ាបានប្រឡាក់ឈាមដាប ក៏ជោកដោយខ្លាញ់ គឺដោយឈាមកូនចៀម និងពពែ ព្រមទាំងខ្លាញ់ដែលជាប់នៅអង្គញ់នៃចៀមឈ្មោល ពីព្រោះព្រះយេហូវ៉ាមានការថ្វាយយញ្ញបូជានៅក្រុងបុសរ៉ា ក៏មានការសម្លាប់យ៉ាងសម្បើមនៅក្នុងស្រុកអេដុម។
តើអ្នកណាហ្ន៎ ដែលមកពីស្រុកអេដុម ស្លៀកពាក់ដោយសំពត់ពណ៌ពីក្រុងបុសរ៉ា គឺអ្នកនោះដែលមានសម្លៀកបំពាក់រុងរឿង ហើយក៏ដើរមកដោយឫទ្ធិយ៉ាងខ្លាំង គឺយើងនេះដែលនិយាយដោយសេចក្ដីសុចរិត ជាអ្នកពូកែនឹងសង្គ្រោះ។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «យើងបានស្បថនឹងខ្លួនយើងថា ក្រុងបុសរ៉ានឹងត្រឡប់ជាទីស្រឡាំងកាំង ជាទីត្មះតិះដៀល ជាទីខូចបង់ ហើយជាទីផ្ដាសា ឯអស់ទាំងភូមិនៅជុំវិញនឹងទៅជាកន្លែងខូចបង់នៅអស់កល្បតទៅ»។
គេនឹងឡើងមក ទាំងហើរដូចជាឥន្ទ្រី គេត្រដាងស្លាបលើក្រុងបុសរ៉ា នៅថ្ងៃនោះ ចិត្តរបស់មនុស្សខ្លាំងពូកែនៅស្រុកអេដុមនឹងឈឺចាប់ដូចជាស្រីដែលហៀបនឹងសម្រាលកូន។
យើងនឹងចាត់ភ្លើងឲ្យទៅលើក្រុងថេម៉ាន ហើយភ្លើងនោះឆេះបំផ្លាញទីមាំមួនរបស់ក្រុងបុសរ៉ា។
ឱយ៉ាកុបអើយ យើងនឹងកៀរប្រមូលឯងរាល់គ្នាមកវិញ យើងនឹងនាំសំណល់ពួកអ៊ីស្រាអែលមកប្រជុំគ្នា យើងនឹងដាក់គេឲ្យនៅជាមួយគ្នា ដូចជាហ្វូងចៀមពីស្រុកបុសរ៉ា គឺដូចជាសត្វមួយហ្វូងនៅកណ្ដាលវាលស្មៅ គេនឹងបព្ចោញសូរអ៊ូអរជាខ្លាំងដោយមានគ្នាច្រើន។