ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នេះ​ជា​កូន​ចៅ​របស់​ស៊ីបៀន គឺ​អៃយ៉ា និង​អ័ណា។ អ័ណា​នេះ​ហើយ​ដែល​រក​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទាំងនេះ​ជា​ពួក​កូនប្រុស​របស់​ស៊ីបៀន គឺ​អ័យ៉ា និង​អ័ណា​។ អ័ណា​នេះ​ហើយ ដែល​រកឃើញ​ប្រភពទឹកក្ដៅ​នៅ​ទីរហោស្ថាន ពេល​គាត់​ឃ្វាល​លា​ឲ្យ​ស៊ីបៀន​ឪពុក​របស់គាត់​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​កូន​ចៅ​របស់​ស៊ីបៀន​មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​លោក​អណា​នេះ​ហើយ​ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់​លោក​ស៊ីបៀន ជា​ឪពុក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នេះ​ជា​កូន​ចៅ​ស៊ីបៀន គឺ​អៃយ៉ា ហើយ​អ័ន៉ា គឺ​អ័ន៉ា​នេះ​ដែល​ប្រទះ​ឃើញ​ក្បាល​ទឹក​ក្តៅ​នៅ​ទី​រហោ‌ស្ថាន ក្នុង​កាល​ដែល​កំពុង​តែ​ឃ្វាល​លា​របស់​ស៊ីបៀន​ជា​ឪពុក​ខ្លួន

សូមមើលជំពូក

អាល់គីតាប

រីឯ​កូន​ចៅ​របស់​ស៊ីបៀន មាន​ឈ្មោះ អៃយ៉ា និង​អណា គឺ​អណា​នេះ​ហើយ ដែល​បាន​រក​ឃើញ​ប្រភព​ទឹក​នៅ​វាល​រហោ‌ស្ថាន ក្នុង​ពេល​ដែល​គាត់​កំពុង​តែ​ឃ្វាល​លា​របស់ ស៊ីបៀន ជា​ឪពុក។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:24
12 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​អេសាវ​បាន​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន គឺ​នាង​អ័ដា ជា​កូន​ស្រី​របស់​អេឡូន សាសន៍​ហេត នាង​អ័ហូលី‌បាម៉ា កូន​ស្រី​របស់​អ័ណា អ័ណា​ជា​កូន​ប្រុស របស់​ស៊ីបៀន សាសន៍​ហេវី


នេះ​ជា​កូន​ចៅ​របស់​សូបាល គឺ​អាលវ៉ាន ម៉ាណា‌ហាត់ អេបាល សេផូរ និង​អូណាម។


នេះ​ជា​កូន​ចៅ​របស់​អ័ណា គឺ​ឌីសុន និង​នាង​អ័ហូលី‌បាម៉ា ជា​កូន​ស្រី​អ័ណា។


ពួក​អ្នក​បម្រើ​របស់​អាប់សា‌ឡុម​ក៏​ធ្វើ​ដល់​អាំណូន​តាម​បង្គាប់​របស់​ចៅ‌ហ្វាយ​ខ្លួន រួច​ពួក​បុត្រា​ស្តេច​គ្រប់​អង្គ​ក៏​ក្រោក​ឡើង ជិះ​លា​កាត់​រៀង​អង្គ​រត់​ទៅ។


អាប់សា‌ឡុម​បាន​ប្រទះ​នឹង​ពួក​ពល​ទ័ព​ខាង​ព្រះបាទ​ដាវីឌ គ្រា​នោះ ទ្រង់​កំពុង​គង់​លើ​លា​កាត់ សត្វ​ជំនិះ​ក៏​ទៅ​ក្រោម​មែក​ដើម​ម៉ៃសាក់​ធំ​មួយ​ដែល​មាន​មែក​សាខា នោះ​ព្រះ‌សិរ​ក៏​ទាក់​ជាប់​នៅ​នឹង​មែក​ឈើ ព្យួរ​ផុត​ជើង​ពី​ដី ឯ​លា​កាត់​ដែលស្ដេច​គង់​ក៏​ដើរ​បង្ហួស​ទៅ។


ដូច្នេះ សង្ឃ​សាដុក ណាថាន់ ជា​ហោរា​បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ហើយ​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម គេ​ក៏​បញ្ជិះ​សាឡូម៉ូន​នៅ​លើ​លា‌កាត់​របស់​ព្រះបាទ​ដាវីឌ នាំ​ចុះ​ទៅ​ដល់​គីហុន


ទ្រង់​បាន​ចាត់​សង្ឃ​សាដុក ហោរា​ណាថាន់ បេ‌ណា‌យ៉ា ជា​កូន​យេហូ‌យ៉ា‌ដា ព្រម​ទាំង​ពួក​កេរេ‌ធីម និង​ពួក​ពេលេ‌ធីម​ដែរ ឲ្យ​ទៅ​បញ្ជិះ​សាឡូម៉ូន​លើ​លា‌កាត់​របស់​ស្តេច


បណ្ដា​មនុស្ស​ទាំង​ប៉ុន្មាន​ក៏​ដឹក​ស្រូវ​ឱក និង​ចំបើង​សម្រាប់​សេះ និង​សត្វ​ជំនិះ​ផ្សេងៗ មក​ដល់​កន្លែង​ដែល​ពួក​នាយក​ទាំង​នោះ​តាំង​នៅ តាម​ដែល​លោក​បង្គាប់​រៀងៗ​ខ្លួន។


ស៊ីតរ៉ាយ​ដែល​នៅ​ស្រុក​សារ៉ុន ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​រក​ស៊ី​នៅ​ស្រុក​សារ៉ុន ហើយ​សាផាត កូន​អ័ឌឡាយ ជា​អ្នក​ត្រួត​លើ​ហ្វូង​សត្វ ដែល​នៅ​ច្រក​ភ្នំ​ទាំង​ប៉ុន្មាន។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង មិន​ត្រូវ​ឲ្យ​សត្វ​អ្នក​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​ពីរ​យ៉ាង​នៅ​ស្រែ​ចម្ការ​អ្នក​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​ពីរ​យ៉ាង​ឡើយ។


ឯ​សេចក្ដី​វេទនា​របស់​សេះ លា​កាត់ អូដ្ឋ លា និង​សត្វ​ទាំង​អស់​ដែល​នៅ​ក្នុង​ទី​បោះ​ទ័ព នឹង​បាន​ដូច្នោះ​ដែរ គឺ​ដូច​ជា​អាសន្ន‌រោគ។


(ពី​មុន សាសន៍​អេមីម​បាន​នៅ​ស្រុក​នោះ ជា​សាសន៍​មាន​គ្នា​ច្រើន ហើយ​មាន​មាឌ​ធំ​ខ្ពស់ ដូច​ជា​សាសន៍​អ័ណាក់។