លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
លោកុប្បត្តិ 35:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុប និងមនុស្សទាំងប៉ុន្មានដែលនៅជាមួយលោក ក៏បានមកដល់លូស (គឺបេត-អែល) ដែលនៅក្នុងស្រុកកាណាន។ ព្រះគម្ពីរខ្មែរសាកល គឺយ៉ាងនេះឯងដែលយ៉ាកុប និងមនុស្សទាំងអស់ដែលនៅជាមួយគាត់ បានមកដល់លូស (លូសគឺបេត-អែល) ដែលនៅក្នុងដែនដីកាណាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុប និងអស់អ្នកដែលនៅជាមួយបានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាកុប នឹងពួកអ្នកទាំងប៉ុន្មាន ដែលនៅជាមួយនឹងគាត់ ក៏ទៅដល់លូស ដែលនៅក្នុងស្រុកកាណាន គឺជាបេត-អែល អាល់គីតាប យ៉ាកកូប និងអស់អ្នកដែលនៅជាមួយ បានមកដល់លូស គឺបេតអែលក្នុងស្រុកកាណាន។ |
លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
មើល៍ យើងនៅជាមួយអ្នក យើងនឹងថែរក្សាអ្នកនៅកន្លែងណាដែលអ្នកទៅ ហើយនឹងនាំអ្នកមកក្នុងស្រុកនេះវិញ ដ្បិតយើងនឹងមិនចាកចោលអ្នកឡើយ រហូតទាល់តែយើងបានធ្វើសម្រេចតាមពាក្យដែលយើងបានសន្យានឹងអ្នក»។
ឯថ្មដែលខ្ញុំបានដាក់បញ្ឈរទុកជាបង្គោលនេះ នឹងបានជាព្រះដំណាក់របស់ព្រះ។ អ្វីៗទាំងអស់ដែលព្រះអង្គប្រទានមកទូលបង្គំ នោះទូលបង្គំនឹងថ្វាយមួយភាគក្នុងដប់ដល់ព្រះអង្គ»។
លោកយ៉ាកុបមានប្រសាសន៍ទៅលោកយ៉ូសែបថា៖ «ព្រះដ៏មានគ្រប់ព្រះចេស្តា ដែលបានលេចមកឲ្យពុកឃើញនៅលូស ក្នុងស្រុកកាណាន ហើយបានប្រទានពរពុក
លោកតែងដើរវង់ ពីបេត-អែលទៅដល់គីលកាល និងមីសប៉ា រាល់តែឆ្នាំ ក៏វិនិច្ឆ័យរឿងរបស់ពួកអ៊ីស្រាអែលនៅកន្លែងទាំងនោះ។