ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ គេ​តប​ថា៖ «តើ​គួរ​គប្បី​ដែរ​ឬ​ដែល​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​ស្រី​ពួក​យើង ដូច​ជា​ស្រី​ពេស្យា​ដូច្នេះ?»

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​គួរឲ្យ​គេ​ប្រព្រឹត្ត​នឹង​ប្អូនស្រី​របស់ពួកយើង ដូចជា​ស្រីពេស្យា​ឬ​?”៕

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ស៊ីម្មាន និង​លោក​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​ឲ្យ​គេ​ប្រមាថ​មាក់‌ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គេ​ឆ្លើយ​ថា តើ​គួរ​គប្បី​ដែរ​ឬ​ឲ្យ​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​យើង​ដូច​ជា​ស្រី​សំផឹង​ដូច្នេះ។

សូមមើលជំពូក

អាល់គីតាប

ស៊ីម្មាន និង​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​ឲ្យ​គេ​ប្រមាថ​មាក់‌ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​កូន​ប្រុសៗ​របស់​លោក​យ៉ាកុប​ក៏​ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​ដោយ​ល្បិច​‌កល ព្រោះ​ស៊ីគែម​បាន​បង្ខូច​ឌីណា​ជា​ប្អូន​ស្រី​របស់​គេ។


កូន​ប្រុស​ៗ​របស់​លោក​យ៉ាកុប​ឯ​ទៀតៗ​ក៏​មក​យក​របស់​របរ​ពី​សាក​សព​ទាំង​នោះ ហើយ​រឹប​យក​អ្វីៗ​ក្នុង​ក្រុង​នោះ ព្រោះ​អ្នក​ក្រុង​នោះ​បាន​បង្ខូច​ប្អូន​ស្រី​របស់​គេ។


ពេល​នោះ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​ស៊ីម្មាន និង​លេវី​ថា៖ «ឯង​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​ពុក​ថប់​ព្រួយ​ណាស់ ដោយ​សម្អុយ​ឈ្មោះ​ពុក​នៅ​កណ្ដាល​ពួក​សាសន៍​កាណាន និង​សាសន៍​ពេរិស៊ីត ជា​ពួក​អ្នក​នៅ​ស្រុក​នេះ ដែល​ពុក​ក៏​មាន​គ្នា​តិច​ផង ក្រែង​ជួន​ជា​គេ​ប្រមូល​គ្នា​មក​វាយ​ពុក នោះ​ទាំង​ពុក និង​ក្រុម​គ្រួសារ​របស់​ពុក នឹង​ត្រូវ​វិនាស​ទៅ​មិន​ខាន»។


ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ាកុប​ថា៖ «ចូរ​រៀបចំ​ឡើង​ទៅ​ឯ​បេត-អែល ហើយ​អាស្រ័យ​នៅ​ទី​នោះ​ចុះ។ ត្រូវ​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ​ដែល​បាន​លេច​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​ចេញ​ពី​អេសាវ​ជា​បង​របស់​អ្នក»។


កំហឹង​របស់​គេ​ត្រូវ​បណ្ដា‌សា​ហើយ ដ្បិត​វា​សាហាវ​ពេក ហើយ​អំពើ​ឃោរ‌ឃៅ​របស់​គេ នោះ​គ្មាន​មេត្តា​ឡើយ ពុក​នឹង​ញែក​គេ​ចេញ​ពី​គ្នា​នៅ​ក្នុង​ពួក​យ៉ាកុប ហើយ​កម្ចាត់‌កម្ចាយ​គេ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


ដ្បិត​សេចក្ដី​ប្រចណ្ឌ​ជា​សេចក្ដី​ក្តៅ​ក្រហាយ របស់​មនុស្ស ហើយ​គេ​នឹង​មិន​ប្រណី​ក្នុង​ថ្ងៃ​សង​សឹក​ទេ។