Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 34:31 - អាល់គីតាប

31 ស៊ីម្មាន និង​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​ឲ្យ​គេ​ប្រមាថ​មាក់‌ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

31 ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​គួរឲ្យ​គេ​ប្រព្រឹត្ត​នឹង​ប្អូនស្រី​របស់ពួកយើង ដូចជា​ស្រីពេស្យា​ឬ​?”៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

31 ប៉ុន្ដែ គេ​តប​ថា៖ «តើ​គួរ​គប្បី​ដែរ​ឬ​ដែល​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​ស្រី​ពួក​យើង ដូច​ជា​ស្រី​ពេស្យា​ដូច្នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

31 លោក​ស៊ីម្មាន និង​លោក​លេវី​តប​ថា៖ «ពួក​កូន​មិន​ទុក​ឲ្យ​គេ​ប្រមាថ​មាក់‌ងាយ​ប្អូន​ស្រី​របស់​ពួក​កូន ដូច​ជា​ស្រី​ខូច​នោះ​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

31 តែ​គេ​ឆ្លើយ​ថា តើ​គួរ​គប្បី​ដែរ​ឬ​ឲ្យ​វា​មក​ប្រព្រឹត្ត​នឹង​ប្អូន​យើង​ដូច​ជា​ស្រី​សំផឹង​ដូច្នេះ។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 34:31
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយ​ស៊ីគែម​បាន​ធ្វើ​ឲ្យ​ឌីណា ជា​ប្អូន​របស់​ពួក​គេ​បាត់​បង់​កិត្តិយស កូន​ប្រុសៗ​របស់​យ៉ាកកូប ឆ្លើយ​ទៅ​ស៊ីគែម និង​ហាម៉ោរ​ជា​ឪពុក​គាត់​វិញ ដោយ​កល‌ល្បិច​ថា៖


កូន​ប្រុស​យ៉ាកកូប​ឯ​ទៀតៗ បាន​រឹប​អូស​យក​របស់​របរ​លើ​សាក‌សព ហើយ​ប្រមូល​យក​អ្វីៗ​ទាំង​អស់​នៅ​ទី​ក្រុង​ផង ដ្បិត​អ្នក​ក្រុង​នោះ បាន​ធ្វើ​ឲ្យ​ឌីណា ជា​ប្អូន​ស្រី​របស់​ពួក​គេ បាត់​បង់​កិត្តិយស។


យ៉ាកកូប​និយាយ​ទៅ​កាន់​ស៊ីម្មាន និង​លេវី​ថា៖ «កូន​ទាំង​ពីរ​ប្រព្រឹត្ត​ដូច្នេះ នាំ​ឲ្យ​ពុក​មាន​កង្វល់​ហើយ ព្រោះ​អ្នក​ស្រុក​នេះ គឺ​ជន‌ជាតិ​កាណាន និង​ជន‌ជាតិ​ពេរិ‌ស៊ីត មុខ​ជា​នាំ​គ្នា​ស្អប់​ពុក។ ប្រសិន​បើ​ពួក​គេ​លើក​គ្នា​មក​វាយ​ប្រហារ​ពុក នោះ​ពុក​ត្រូវ​វិនាស​ជា​មួយ​ក្រុម​គ្រួសារ​ពុក​ជា​មិន​ខាន ដ្បិត​ពុក​មាន​ទ័ព​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ»។


អុលឡោះ​មាន​បន្ទូល​មក​កាន់​យ៉ាកកូប​ថា៖ «ចូរ​ក្រោក​ឡើង! ចូរ​ឡើង​ទៅ​ក្រុង​បេតអែល ហើយ​តាំង​ទី​លំនៅ នៅ​កន្លែង​នោះ​ទៅ។ អ្នក​ត្រូវ​សង់​អាសនៈ​មួយ​ជូន​ទ្រង់​ដែល​បាន​មក​ឲ្យ​អ្នក​ឃើញ នៅ​ពេល​អ្នក​រត់​គេច​ចេញ​ពី​អេសាវ ជា​បង​របស់​អ្នក»។


ពុក​ដាក់​បណ្តាសា​កំហឹង​របស់​គេ ព្រោះ​កំហឹង​នេះ​កាច​សាហាវ​ណាស់ ហើយ​ពេល​គេ​ក្តៅ​ក្រហាយ គេ​គ្មាន​ចិត្ត​ត្រា​ប្រណី​ទាល់​តែ​សោះ! ពុក​នឹង​បំបែក​អ្នក​ទាំង​ពីរ​ក្នុង​ពូជ‌ពង្ស​យ៉ាកកូប ពុក​នឹង​កំចាត់​កំចាយ​គេ​ក្នុង​ស្រុក​អ៊ីស្រ‌អែល។


ដ្បិត​ប្ដី​គេ​នឹង​ប្រច័ណ្ឌ ហើយ​ថ្ងៃ​មួយ​គេ​នឹង​សង‌សឹក​ឥត​ត្រា​ប្រណី​ឡើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម