ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 33:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា៖ «តើ​អ្នក​ទាំង​នេះ​ដែល​មក​ជា‌មួយ​ឯង ជា​អ្នក​ណា?» លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បម្រើ​របស់​បង»។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អេសាវ​ងើបភ្នែកឡើង ឃើញ​ពួក​ស្ត្រី​ៗ និង​ក្មេង​ៗ គាត់​ក៏​សួរថា​៖ “តើ​អ្នកទាំងនេះ​ដែល​នៅជាមួយ​ឯង​ជា​នរណា​?”។ យ៉ាកុប​ឆ្លើយថា​៖ “ពួកគេជា​កូន​ៗ​ដែល​ព្រះ​បាន​ប្រោសប្រទាន​ដល់​បាវបម្រើ​របស់បង”។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ លោក​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ លោក​យ៉ាកុប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ‌ជាម្ចាស់​ប្រោស​ប្រទាន​មក​ខ្ញុំ​ប្របាទ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អេសាវ​ងើប​ភ្នែក​ឡើង​ឃើញ​ពួក​ស្រីៗ នឹង​កូន​ក្មេង​ទាំង​នោះ ក៏​សួរ​ថា អ្នក​ទាំង​នេះ​ដែល​នៅ​នឹង​ឯង តើ​ជា​អ្នក​ណា យ៉ាកុប​ឆ្លើយ​ថា នោះ​គឺ​ជា​កូន ដែល​ព្រះ‌ទ្រង់​បាន​ប្រទាន​មក​ខ្ញុំ ជា​អ្នក​បំរើ​របស់​បង។

សូមមើលជំពូក

អាល់គីតាប

អេសាវ​ងើប​មុខ​ឡើង ឃើញ​ស្រីៗ និង​ក្មេងៗ គាត់​សួរ​ថា៖ «តើ​អស់​អ្នក​ដែល​នៅ​ជា​មួយ​ប្អូន​នេះ ជា​នរណា​ដែរ?»។ យ៉ាកកូប​ឆ្លើយ​ថា៖ «នេះ​ជា​កូន​ដែល​អុលឡោះ​ប្រោស​ប្រទាន​មក​ខ្ញុំ»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 33:5
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ក៏​នឹក​ក្តៅ​ចិត្ត​នឹង​នាង​រ៉ាជែល​ជា​ខ្លាំង ហើយ​តប​ថា៖ «តើ​បង​ជា​ព្រះ​ឬ ដែល​បង្ខាំង​មិន​ឲ្យ​អូន​មាន​កូន​ដូច្នេះ?»


ស្រី​បម្រើ​ទាំង​ពីរ និង​កូន​របស់​ពួក​នាង​ក៏​ចូល​មក​ឱន​ក្រាប​ចុះ​ទាំង​អស់​គ្នា។


លោក​យ៉ូសែប​ជម្រាប​ឪពុក​ថា៖ «នេះ​ជា​កូន​ដែល​ព្រះ​បាន​ប្រទាន​ឲ្យ​ខ្ញុំ នៅ​ស្រុក​នេះ»។ លោក​អ៊ីស្រា‌អែល​មាន​ប្រសាសន៍​ថា៖ «ចូរ​នាំ​វា​មក​ជិត​ពុក​មក៍ ពុក​នឹង​ឲ្យ​ពរ​វា»។


ហើយ​ក្នុង​ពួក​បុត្រ​យើង​ទាំង​ប៉ុន្មាន (ដ្បិត​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​យើង​បាន​បុត្រ​ជា​ច្រើន) ព្រះ‌អង្គ​បាន​រើស​សាឡូម៉ូន ជា​បុត្រ​យើង ឲ្យ​បាន​គង់​លើ​បល្ល័ង្ក‌រាជ្យ​នៃ​ព្រះ‌យេហូវ៉ា ដើម្បី​គ្រប់‌គ្រង​លើ​សាសន៍​អ៊ីស្រា‌អែល


មើល៍ កូន​ចៅ​ជា​មត៌ក​មក​ពី​ព្រះ‌យេហូវ៉ា ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។


មើល៍ ខ្ញុំ និង​កូន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​មក​ខ្ញុំ យើង​ខ្ញុំ​សម្រាប់​ជា​ទី​សម្គាល់​មក​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ដែល​ព្រះ‌អង្គ​គង់​នៅ​ភ្នំ​ស៊ីយ៉ូន ហើយ​ជា​ទី​អស្ចារ្យ​នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល។


ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «ទូល​បង្គំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ» ហើយ​ថា «មើល៍ ទូល‌បង្គំ​នៅ​ជាមួយ​ពួក​កូន​ចៅ ដែល​ព្រះ​បាន​ប្រទាន​មក​ទូល‌បង្គំ» ។


ដូច្នេះ លោកបូអូស​បាន​យក​នាង​រស់​ធ្វើ​ជា​ប្រពន្ធ ហើយ​ព្រះ‌យេហូវ៉ា​ប្រោស​ឲ្យ​នាង​មាន​ទម្ងន់​បង្កើត​បាន​កូន​ប្រុស​មួយ។


គឺ​ខ្ញុំ​បាន​អធិស្ឋាន​សូម​ឲ្យ​មាន​កូន​នេះ ហើយ​ព្រះ‌យេហូវ៉ា​ក៏​ប្រោស​ឲ្យ​បាន​សម្រេច​ដល់​ខ្ញុំ ដូច​ពាក្យ​សំណូម​នោះ​មែន