លោកុប្បត្តិ 33:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកយ៉ាកុបក៏ធ្វើដំណើរទៅដល់ក្រុងស៊ូកូថ រួចលោកសង់ផ្ទះមួយសម្រាប់ខ្លួន និងធ្វើក្រោលសម្រាប់ហ្វូងសត្វ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូថ ។ ព្រះគម្ពីរខ្មែរសាកល រីឯយ៉ាកុបបានធ្វើដំណើរទៅស៊ូកូថ ហើយសង់ផ្ទះមួយសម្រាប់ខ្លួន ព្រមទាំងធ្វើក្រោលសម្រាប់ហ្វូងសត្វរបស់គាត់ផង ដោយហេតុនេះ គាត់ដាក់ឈ្មោះកន្លែងនោះថាស៊ូកូថ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯលោកយ៉ាកុប លោកចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ លោកបានសង់ផ្ទះមួយសម្រាប់លោក និងសង់រោងសម្រាប់ហ្វូងសត្វរបស់លោកដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។ អាល់គីតាប រីឯយ៉ាកកូប គាត់ចេញដំណើរឆ្ពោះទៅក្រុងស៊ូកូត។ គាត់បានសង់ផ្ទះមួយសម្រាប់គាត់ និងសង់រោងសម្រាប់ហ្វូងសត្វរបស់គាត់ដែរ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូត។ |
ស្តេចបានឲ្យគេសិតប្រដាប់ទាំងនោះក្នុងពុម្ពដីឥដ្ឋ ដែលនៅវាលទន្លេយ័រដាន់ ត្រង់កណ្ដាលភូមិស៊ូកូថ និងសារថាន។
៙ ព្រះទ្រង់មានព្រះបន្ទូលនៅក្នុងទីបរិសុទ្ធ របស់ព្រះអង្គថា «យើងនឹងបែងចែកក្រុងស៊ីគែមដោយអំណរ ហើយនឹងវាស់ជ្រលងភ្នំស៊ូកូថ។
កូនចៅអ៊ីស្រាអែលបានចេញដំណើរពីក្រុងរ៉ាមសេសដើរដោយជើង ទៅដល់ក្រុងស៊ូកូថ មានចំនួនប្រុសៗប្រមាណជាប្រាំមួយសែននាក់ ឥតរាប់ស្ត្រី និងកូនក្មេងឡើយ។
ឯនៅក្នុងជ្រលងភ្នំ មានក្រុងបេត-ហារ៉ាម ក្រុងបេត-នីមរ៉ា ក្រុងស៊ូកូថ និងក្រុងសាផូន គឺជាចំណែកដែលសល់ពីនគររបស់ស៊ីហុន ជាស្តេចក្រុងហែសបូន មានទន្លេយ័រដាន់ជាព្រំប្រទល់ រហូតដល់ចុងបំផុតនៃសមុទ្រគេនេសារ៉ែត ដែលនៅត្រើយទន្លេយ័រដាន់ខាងកើត។
លោកចាប់ក្មេងជំទង់ម្នាក់ពីក្រុងស៊ូកូថមកសួរចម្លើយ ហើយក្មេងនោះក៏សរសេរឈ្មោះពួកមេដឹកនាំ និងពួកចាស់ទុំនៅក្រុងស៊ូកូថ បានចំនួនចិតសិបប្រាំពីរនាក់ ជូនដល់លោក។
លោកក៏ចាប់ពួកចាស់ទុំនៅក្រុងនោះ ហើយយកបន្លាពីទីរហោស្ថាន និងបន្លាស្អិត មកវាយព្រមានពួកអ្នកក្រុងសិកូត ទុកជាមេរៀន។
លោកមានប្រសាសន៍ទៅកាន់ពួកអ្នកក្រុងស៊ូកូថថា៖ «សូមចែកនំបុ័ងឲ្យមនុស្សដែលមកតាមខ្ញុំនេះផង ដ្បិតគេអស់កម្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាលមូណា ជាស្តេចសាសន៍ម៉ាឌាន»។
លោកចេញពីទីនោះឡើងទៅក្រុងពេនួល ហើយមានប្រសាសន៍ទៅគេដូចគ្នា តែពួកអ្នកក្រុងពេនួលបានឆ្លើយមកលោកវិញ ដូចពួកអ្នកក្រុងស៊ូកូថដែរ។