Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 33:17 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ហើយ​យ៉ាកុប​គាត់​ក៏​ដើរ​ដំណើរ​ទៅ​ដល់​ស៊ុកូត រួច​គាត់​ធ្វើ​ផ្ទះ​សំរាប់​ខ្លួន នឹង​ក្រោល​សំរាប់​ហ្វូង​សត្វ ហេតុ​នោះ​បាន​ជា​គាត់​ហៅ​កន្លែង​នោះ​ថា ស៊ុកូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 រីឯ​យ៉ាកុប​បាន​ធ្វើដំណើរ​ទៅ​ស៊ូកូថ ហើយ​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន ព្រមទាំង​ធ្វើ​ក្រោល​សម្រាប់​ហ្វូងសត្វ​របស់គាត់​ផង ដោយហេតុនេះ គាត់​ដាក់ឈ្មោះ​កន្លែង​នោះ​ថា​ស៊ូកូថ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ប៉ុន្តែ លោក​យ៉ាកុប​ក៏​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ស៊ូកូថ រួច​លោក​សង់​ផ្ទះ​មួយ​សម្រាប់​ខ្លួន និងធ្វើ​ក្រោល​សម្រាប់​ហ្វូង​សត្វ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូថ ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 រីឯ​លោក​យ៉ាកុប លោក​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ លោក​បាន​សង់​ផ្ទះ​មួយ​សម្រាប់​លោក និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​លោក​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 រីឯ​យ៉ាកកូប គាត់​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​ស៊ូកូត។ គាត់​បាន​សង់​ផ្ទះ​មួយ​សម្រាប់​គាត់ និង​សង់​រោង​សម្រាប់​ហ្វូង​សត្វ​របស់​គាត់​ដែរ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា ស៊ូកូត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 33:17
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​នៅ​ថ្ងៃ​នោះ​ឯង អេសាវ​ក៏​ត្រឡប់​វិល​តាម​ផ្លូវ​ទៅ​ឯ​ស្រុក​សៀរ​វិញ​ទៅ


ស្តេច​ទ្រង់​ឲ្យ​គេ​សិត​ប្រដាប់​ទាំង​នោះ​ក្នុង​ពុម្ព​ដី​ឥដ្ឋ ដែល​នៅ​វាល​ទន្លេ​យ័រដាន់ ត្រង់​កណ្តាល​ភូមិ​សិកូតនឹង​សារ‌ថាន


ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ហើយ យើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត


ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ចេញ​ពី​ស្រុក​រ៉ាមសេស​ដើរ​ដោយ​ជើង​ទៅ​ដល់​សិកូត មាន​មនុស្ស​ប្រុសៗ​ចំនួន​៦​សែន​នាក់​ឥត​រាប់​កូន​ក្មេង​ឡើយ


គេ​ក៏​ចេញ​ពី​សិកូត​ទៅ​ដំឡើង​ត្រសាល​នៅ​ឯ​ស្រុក​អេថាម ត្រង់​ក្បែរ​ទី​រហោ‌ស្ថាន


ឯ​នៅ​វាល​ច្រក​ភ្នំ នោះ​មាន​ក្រុង​បេត-ហារ៉ាម ក្រុង​បេត-នីមរ៉ា ក្រុង​ស៊ុកូត នឹង​ក្រុង​សាផូន គឺ​ជា​ចំណែក​ដែល​សល់​ពី​នគរ​របស់​ស៊ីហុន ជា​ស្តេច​ក្រុង​ហែសបូន មាន​ទន្លេ​យ័រដាន់​ជា​ព្រំ​ប្រទល់ រហូត​ដល់​ចុង​បំផុត​នៃ​សមុទ្រ​គេ​នេសារ៉ែត ដែល​នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​កើត


លោក​ចាប់​ក្មេង​ជំទង់​ម្នាក់​ក្នុង​ពួក​មនុស្ស​នៅ​សិកូត​មក​សួរ ហើយ​ក្មេង​នោះ​ក៏​កត់​ឈ្មោះ​ពួក​អ្នក​ជា​កំពូល នឹង​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត​បាន​ចំនួន​៧៧​នាក់​ជូន​ដល់​លោក


លោក​ក៏​ចាប់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត នឹង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ​មក​វាយ‌ផ្ចាល ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន នឹង​បន្លា​ស្អិត


លោក​សូម​ដល់​ពួក​អ្នក​នៅ​សិកូត​ថា សូម​ចែក​នំបុ័ង​ឲ្យ​ដល់​ពួក​មនុស្ស​ដែល​មក​តាម​ខ្ញុំ​ផង ដ្បិត​គេ​អស់​កំឡាំង​ណាស់ ខ្ញុំ​កំពុង​តែ​ដេញ​តាម​សេបាស នឹង​សាល‌មូន៉ា​ជា​ស្តេច​សាសន៍​ម៉ាឌាន


រួច​លោក​ឡើង​ចេញ​ពី​ទី​នោះ ទៅ​ដល់​ពេនួល ក៏​សូម​គេ​ដូច​ដែល​ទៀត ឯ​ពួក​អ្នក​នៅ​ពេនួល​នោះ គេ​ឆ្លើយ​ដូច​ជា​ពួក​នៅ​សិកូត​ដែរ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម