Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 8:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 លោក​ក៏​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ ហើយ​យក​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត មក​វាយ​ព្រមាន​ពួក​អ្នក​ក្រុង​សិកូត ទុក​ជា​មេរៀន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 លោក​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង‌យក្ស និង​បន្លា​ស្អិត មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 លោក​ក៏​ចាប់​ពួក​ចាស់‌ទុំ​នៃ​ក្រុង​សិកូត នឹង​មនុស្ស​ទាំង​ប៉ុន្មាន​នៅ​ក្រុង​នោះ​មក​វាយ‌ផ្ចាល ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន នឹង​បន្លា​ស្អិត

សូមមើលជំពូក ចម្លង

អាល់គីតាប

16 គាត់​ចាប់​ពួក​ចាស់​ទុំ​នៅ​ក្រុង​នោះ​មក ហើយ​យក​បន្លា​ដំបង​យក្ស និង​បន្លា​ស្អិត​មក​វាយ ដើម្បី​ព្រមាន​អ្នក​ក្រុង​សិកូត។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 8:16
7 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​ចៅ​ផាហាត-ម៉ូអាប់ ពោល​គឺ កូន​ចៅ​យេសួរ និង​យ៉ូអាប់​មាន ២ ៨១២ នាក់


នៅ​បបូរ​មាត់​របស់​មនុស្ស​មាន​យោបល់ នោះ​ឃើញ​មាន​ប្រាជ្ញា តែ​មាន​រំពាត់​សម្រាប់​ខ្នង​នៃ​មនុស្ស​ណា ដែល​ឥត​មាន​តម្រិះ​វិញ។


សេចក្ដី​វិនិច្ឆ័យ​បាន​បម្រុង​ជា​ស្រេច សម្រាប់​មនុស្ស​ចំអក ហើយ​ការ​វាយ​ដោយ​រំពាត់ ក៏​សម្រាប់​ខ្នង​នៃ​មនុស្ស​ល្ងី‌ល្ងើ។


មនុស្ស​ល្អ​បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​បន្លា ហើយ​អ្នក​ដែល​ទៀង​ត្រង់បំផុត​ក្នុង​ចំណោម​ពួក​គេ ប្រៀប​ដូច​ជា​របង​បន្លា។ ថ្ងៃ​នៃ​ពួក​ចាំ​យាម​របស់​គេ គឺ​ថ្ងៃ​ដែល​គេ​ត្រូវ​ទទួល​ទោស បាន​មក​ដល់​ហើយ ឥឡូវ​នេះ គ្រា​ចលាចល​របស់​គេ​នៅ​ជិត​បង្កើយ។


លោក​ក៏​មក​ឯ​ពួក​អ្នកក្រុង​ស៊ូកូថ​ប្រាប់​ថា៖ «មើល៍ នេះ​នែ៎​សេបាស និង​សាល‌មូណា ដែល​អ្នក​រាល់​គ្នា​បាន​និយាយ​មើល​ងាយ​ខ្ញុំ​ថា "តើ​សេបាស និង​សាល‌មូណា បាន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ​ឬ​នៅ បាន​ជា​ត្រូវ​ឲ្យ​យើង​ចែក​នំបុ័ង​ឲ្យ​ពួក​ពល​របស់​អ្នក ដែល​នឿយ‌ហត់​ដូច្នេះ?"»។


លោក​បាន​រំលំ​ប៉ម​ក្រុង​ពេនួល ហើយ​សម្លាប់​ពួក​អ្នក​ក្រុង​នោះ​ទៀត​ផង។


គេឌាន​ឆ្លើយ​តប​ថា៖ «បើ​ដូច្នេះ កាល​ណា​ព្រះ‌យេហូវ៉ា​បាន​ប្រគល់​សេបាស និង​សាល‌មូណា​មក​ក្នុង​កណ្ដាប់​ដៃ​ខ្ញុំ នោះ​ខ្ញុំ​នឹង​ខ្វារ​ហែក​សាច់​អ្នក​រាល់​គ្នា ដោយ​បន្លា​ពី​ទី​រហោ‌ស្ថាន និង​បន្លា​ស្អិត​មិន​ខាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម