គឺយ៉ាងនេះឯងដែលលោកក៏បានចម្រើនឡើងយ៉ាងសន្ធឹក ហើយមានហ្វូងសត្វ និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ និងលាជាច្រើន។
លោកុប្បត្តិ 31:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបបានឮពាក្យកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានយកអ្វីៗដែលជារបស់ឪពុកយើងអស់ហើយ គឺវាបានទ្រព្យសម្បត្តិទាំងប៉ុន្មាននេះ សុទ្ធតែកេងយកពីទ្រព្យរបស់ឪពុកយើងទេ»។ ព្រះគម្ពីរខ្មែរសាកល យ៉ាកុបឮពាក្យរបស់ពួកកូនប្រុសឡាបាន់និយាយគ្នាថា៖ “យ៉ាកុបបានដណ្ដើមយកអ្វីៗទាំងអស់ដែលជារបស់ឪពុកយើង ហើយគាត់ចាប់យកភាពស្ដុកស្ដម្ភទាំងអស់នេះបាន ពីអ្វីៗដែលជារបស់ឪពុកយើង”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបបានឮកូនរបស់លោកឡាបាន់និយាយគ្នាថា៖ «យ៉ាកុបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមកគាត់បានឮពាក្យរបស់ពួកកូនឡាបាន់និយាយគ្នាថា យ៉ាកុបបានលួចរបស់ទ្រព្យឪពុកយើងទាំងអស់ហើយ គឺពីរបស់ឪពុកយើងទេតើដែលវាបានទៅជាមានដូច្នេះ អាល់គីតាប យ៉ាកកូបបានឮកូនរបស់ឡាបាន់និយាយគ្នាថា៖ «យ៉ាកកូបបានកេងយកអ្វីៗទាំងប៉ុន្មានរបស់ឪពុកយើង ហេតុនេះហើយបានជាគាត់មានទ្រព្យសម្បត្តិច្រើនយ៉ាងនេះ»។ |
គឺយ៉ាងនេះឯងដែលលោកក៏បានចម្រើនឡើងយ៉ាងសន្ធឹក ហើយមានហ្វូងសត្វ និងបាវប្រុសបាវស្រី ព្រមទាំងអូដ្ឋ និងលាជាច្រើន។
ពេលនោះ លោកឡាបាន់ឆ្លើយទៅលោកយ៉ាកុបថា៖ «ស្ត្រីទាំងនេះជាកូនស្រីរបស់ពុក ហើយក្មេងទាំងនេះជាចៅរបស់ពុក ហ្វូងសត្វទាំងនេះជាហ្វូងសត្វរបស់ពុក ហើយរបស់ទាំងប៉ុន្មានដែលកូនមើលឃើញក៏ជារបស់ពុកដែរ តែថ្ងៃនេះ តើពុកអាចធ្វើអ្វីដល់កូនរបស់ពុក ឬដល់កូនដែលពួកវាបានបង្កើតទាំងប៉ុន្មាននេះបាន?
សូមបងៗជម្រាបឪពុកខ្ញុំ ពីគ្រប់សេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ និងពីគ្រប់អ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរប្រញាប់ទៅនាំលោកឪពុករបស់ខ្ញុំ ចុះមកទីនេះកុំបង្អង់ឡើយ»។
ហាម៉ានរៀបរាប់ប្រាប់ពួកគេពីភាពរុងរឿងនៃទ្រព្យសម្បត្តិរបស់លោក ពីចំនួនកូនប្រុសៗរបស់លោក និងពីកិត្តិយសទាំងប៉ុន្មានដែលស្តេចបានលើកតម្កើង ហើយពីដំណើរដែលស្ដេចតាំងលោកឡើង ខ្ពស់ជាងពួកនាម៉ឺនសព្វមុខមន្ត្រីរបស់ស្ដេច។
ប្រសិនបើពួកមនុស្សនៅទីលំនៅខ្ញុំ មិនបានពោលថា "តើមានអ្នកណាដែលមិនបានឆ្អែត ដោយអាហាររបស់គាត់?"
ឲ្យរួចពីមនុស្សដោយព្រះហស្តរបស់ព្រះអង្គ ឱព្រះយេហូវ៉ាអើយ គឺឲ្យរួចពីមនុស្សលោកីយ៍នេះ ដែលចំណែករបស់គេ មានតែនៅក្នុងជីវិតនេះប៉ុណ្ណោះ។ ពោះគេបានឆ្អែតដោយសារទ្រព្យសម្បត្តិ របស់ព្រះអង្គ គេបានស្កប់ចិត្តដោយមានកូនច្រើន ហើយគេចែកទ្រព្យសម្បត្តិ ដល់កូនង៉ែតរបស់គេទៀតផង។
៙ ព្រលឹងទូលបង្គំនៅកណ្ដាលហ្វូងសិង្ហ ទូលបង្គំដេកនៅកណ្ដាលអស់អ្នក ដែលចង់លេបត្របាក់ទូលបង្គំ ជាមនុស្សដែលមានធ្មេញជាលំពែង និងព្រួញ ជាអ្នកដែលមានអណ្ដាតជាដាវយ៉ាងមុត។
ឯជីវិតរបស់សាច់ឈាម នោះគឺជាចិត្តដែលស្ងប់រម្ងាប់ តែចិត្តច្រណែនជាសេចក្ដីពុករលួយ ដល់ឆ្អឹងវិញ។
សេចក្ដីឃោរឃៅ ជាសេចក្ដីដែលសាហាវណាស់ ហើយសេចក្ដីកំហឹងក៏ខ្លាំងក្លាដែរ តែឯសេចក្ដីប្រចណ្ឌ តើអ្នកណានឹងទប់ទល់បាន។
រួចខ្ញុំយល់ឃើញថា អស់ទាំងការនឿយហត់ និងភាពប៉ិនប្រសប់ក្នុងកិច្ចការ គឺមកពីមនុស្សមានចិត្តច្រណែននឹងគ្នាប៉ុណ្ណោះ។ នេះក៏ជាការឥតមានទំនង ហើយដូចជាដេញចាប់ខ្យល់ ។
ដូច្នេះ ស្ថានឃុំព្រលឹងមនុស្សស្លាប់ បានរីកធំឡើង ព្រមទាំងហាមាត់យ៉ាងធំហួសប្រមាណ ឯពួកអភិជន និងបណ្ដាជនច្រើនកុះករ ពួកអ៊ឹកធឹក និងពួកអ្នកដែលរីករាយសប្បាយ ក្នុងក្រុងយេរូសាឡិម នឹងចុះទៅស្ថាននោះ។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ កុំបីឲ្យអ្នកប្រាជ្ញអួតពីប្រាជ្ញារបស់ខ្លួនឡើយ ក៏កុំឲ្យមនុស្សខ្លាំងពូកែអួតពីកម្លាំងខ្លួន ឬអ្នកមានអួតពីទ្រព្យសម្បត្តិរបស់ខ្លួនដែរ។
មើល៍ អ្នកណាដែលធ្លាប់ប្រើពាក្យសុភាសិត គេនឹងពោលពាក្យនេះទាស់នឹងអ្នកថា ម្តាយយ៉ាងណា កូនស្រីក៏យ៉ាងនោះដែរ។
មួយទៀត អារក្សបាននាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញអស់ទាំងនគរក្នុងពិភពលោក និងសិរីល្អរបស់នគរទាំងនោះ ថ្វាយព្រះអង្គទត
អ្នកនោះជាមនុស្សអួតបំប៉ោង ហើយមិនដឹងអ្វីសោះ គឺវក់តែនឹងជជែក ហើយដេញដោលពីន័យពាក្យ ដែលនាំឲ្យកើតការឈ្នានីស ឈ្លោះប្រកែក ជេរប្រមាថ និងការសង្ស័យដ៏អាក្រក់ប៉ុណ្ណោះ
ដ្បិតពីដើម យើងក៏ជាមនុស្សឥតប្រាជ្ញា រឹងចចេស និងវង្វេង ទាំងបម្រើសេចក្ដីប៉ងប្រាថ្នា សេចក្ដីស្រើបស្រាលគ្រប់បែបយ៉ាង ទាំងរស់នៅដោយចិត្តអាក្រក់ និងឈ្នានីស ជាមនុស្សគួរឲ្យស្អប់ខ្ពើម ទាំងស្អប់គ្នាទៅវិញទៅមកទៀតផង។
ដ្បិតមនុស្សគ្រប់រូបប្រៀបដូចជាស្មៅ ហើយសិរីល្អទាំងប៉ុន្មានរបស់មនុស្សក៏ដូចជាផ្កាស្មៅ។ ស្មៅតែងតែក្រៀមស្វិត ហើយផ្កាក៏រុះរោយដែរ