Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:43 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

43 គឺ​យ៉ាង​នេះឯង​ដែល​លោក​ក៏​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​មាន​ហ្វូង​សត្វ និង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ និង​លា​ជា​ច្រើន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

43 គឺយ៉ាងនេះឯង​ដែល​យ៉ាកុប​បានជាស្ដុកស្ដម្ភ​យ៉ាងក្រៃលែង គឺ​គាត់​មាន​ហ្វូងសត្វ​ច្រើន ក៏​មាន​បាវបម្រើស្រី បាវបម្រើប្រុស ព្រមទាំង​អូដ្ឋ និង​លា​ផង​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

43 លោក​យ៉ាកុប​មាន​សម្បត្តិ​ទ្រព្យ​កាន់​តែ​ច្រើន​ឡើងៗ។ លោក​មាន​ហ្វូង​សត្វ​យ៉ាង​បរិបូណ៌ ព្រម​ទាំង​មាន​អ្នក​បម្រើ​ស្រី​ប្រុស មាន​អូដ្ឋ និង​មាន​លា​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

43 ដូច្នេះ គាត់​ក៏​បាន​ចំរើន​ឡើង​យ៉ាង​សន្ធឹក គាត់​មាន​ហ្វូង​សត្វ​ជា​ច្រើន នឹង​បាវ​ប្រុស​បាវ​ស្រី ព្រម​ទាំង​អូដ្ឋ ហើយ​នឹង​លា​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

43 យ៉ាកកូប​មាន​សម្បត្តិ​ទ្រព្យ កាន់​តែ​ច្រើន​ឡើងៗ។ គាត់​មាន​ហ្វូង​សត្វ​យ៉ាង​បរិបូណ៌ ព្រម​ទាំង​មាន​អ្នក​បម្រើ​ស្រី​ប្រុស មាន​អូដ្ឋ និង​មាន​លា​ជា​ច្រើន​ផង។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:43
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ក៏​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក​អាប់‌រ៉ាម ដោយ​ព្រោះ​ប្រពន្ធ​របស់​លោក ហើយ​លោក​បាន​ហ្វូង​ចៀម ហ្វូង​គោ លា​ឈ្មោល បាវ​បម្រើ​ប្រុស​ស្រី លា​ញី និង​អូដ្ឋ​ទៀត​ផង។


លោក​អាប់‌រ៉ាម​មាន​ហ្វូង​សត្វ និង​មាស​ប្រាក់​ច្រើនណាស់។


ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​ចៅ‌ហ្វាយ​ខ្ញុំ​យ៉ាង​សន្ធឹក ហើយ​លោក​បាន​ត្រឡប់​ជា​ធំ គឺ​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​លោក​មាន​ហ្វូង​ចៀម ហ្វូង​គោ ប្រាក់ មាស បាវ​បម្រើ​ប្រុស​ស្រី អូដ្ឋ និង​លា​ជា​ច្រើន។


មើល៍ យើង​នៅ​ជា‌មួយ​អ្នក យើង​នឹង​ថែ​រក្សា​អ្នក​នៅ​កន្លែង​ណា​ដែល​អ្នក​ទៅ ហើយ​នឹង​នាំ​អ្នក​មក​ក្នុង​ស្រុក​នេះ​វិញ ដ្បិត​យើង​នឹង​មិន​ចាក​ចោល​អ្នក​ឡើយ រហូត​ទាល់​តែ​យើង​បាន​ធ្វើ​សម្រេច​តាម​ពាក្យ​ដែល​យើង​បាន​សន្យា​នឹង​អ្នក»។


ដ្បិត​មុន​ដែល​ខ្ញុំ​មក លោក​ឪពុក​មាន​បន្តិច​បន្តួច​ទេ តែ​ឥឡូវ​នេះ វា​បាន​ចម្រើន​ឡើង​យ៉ាង​សន្ធឹក ហើយ​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ពរ​លោក​ឪពុក​ដោយ‌សារ​ខ្ញុំ។ ឥឡូវ​នេះ តើ​ពេល​ណា​ទៀត​ទើប​ឲ្យ​ខ្ញុំ​ផ្គត់‌ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ​ផង?»


តែ​ចំណែក​សត្វ​ខ្សោយៗ លោក​មិន​បាន​ដាក់​មែក​ឈើ​នៅ​ទី​នោះ​ទេ។ ដូច្នេះ សត្វ​ខ្សោយៗ​ជា​របស់​លោក​ឡាបាន់ ហើយ​សត្វ​ខ្លាំងៗ​ជា​របស់​លោក​យ៉ាកុប។


លោក​យ៉ាកុប​បាន​ឮ​ពាក្យ​កូន​របស់​លោក​ឡាបាន់​និយាយ​គ្នា​ថា៖ «យ៉ាកុប​បាន​យកអ្វីៗ​ដែល​ជា​របស់​ឪពុក​យើង​អស់​ហើយ គឺ​វា​បាន​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នេះ សុទ្ធ​តែ​កេង​យក​ពី​ទ្រព្យ​របស់​ឪពុក​យើង​ទេ»។


ប្រសិន‌បើ​ព្រះ​របស់​ឪពុក​ខ្ញុំ គឺ​ព្រះ​របស់​លោក​អ័ប្រា‌ហាំ និង​ព្រះ​ដែល​លោក​អ៊ីសាក​បាន​កោត​ខ្លាច ព្រះ‌អង្គ​មិន​បាន​គង់​នៅ​ខាង​ខ្ញុំ​ទេ នោះ​ប្រាកដ​ជា​លោក​ឪពុក​ឲ្យ​ខ្ញុំ​ត្រឡប់​មក​ដោយ​ដៃ​ទទេ​មិន​ខាន។ ព្រះ‌ទ្រង់​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ខ្ញុំ និង​ការ​នឿយ‌ហត់​ដែល​ដៃ​ខ្ញុំ​ធ្វើ ដូច្នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បន្ទោស​លោក​ឪពុក​ពី​យប់​មិញ​នេះ»។


ទូល‌បង្គំ​មិន​សម​ឲ្យ​បាន​ព្រះ‌ហឫ‌ទ័យ​សប្បុរស និង​អស់​ទាំង​ព្រះ‌ហឫ‌ទ័យ​ស្មោះ‌ត្រង់​ដែល​ព្រះ‌អង្គ​បាន​ផ្តល់​មក​ទូល‌បង្គំ ជា​អ្នក​បម្រើ​ព្រះ‌អង្គ​ឡើយ ដ្បិត​កាល​ទូល‌បង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ​ទៅ មាន​តែ​ដំបង​មួយ​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូល‌បង្គំ​មាន​គ្នា​រហូត​ដល់​ទៅ​ពីរ​ជំរំ​ហើយ។


គឺ​ពពែ​ញី​ពីររយ​ក្បាល ពពែ​ឈ្មោល​ម្ភៃ​ក្បាល ចៀម​ញី​ពីរ​រយ​ក្បាល ចៀម​ឈ្មោល​ម្ភៃ​ក្បាល


ខ្ញុំ​មាន​គោ មាន​លា មាន​ហ្វូង​ចៀម ហើយ​មាន​អ្នក​បម្រើ​ប្រុស​ស្រី។ ខ្ញុំ​បាន​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ម្ចាស់ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ប្រកប​ដោយ​គុណ​ពី​លោក​ម្ចាស់"»។


សូម​ទទួល​ជំនូន​របស់​ខ្ញុំ​ដែល​គេ​បាន​នាំ​មក​ជូន​ចុះ ដ្បិត​ព្រះ‌ទ្រង់​បាន​ប្រទាន​ពរ​មក​ខ្ញុំ ខ្ញុំ​ក៏​មាន​គ្រប់‌គ្រាន់​ហើយ»។ ដូច្នេះ លោក​យ៉ាកុប​ចេះ​តែ​បង្ខំ លោក​អេសាវ​ក៏​ទទួល​យក។


ដ្បិត​ទ្រព្យ​សម្បត្តិ​របស់​ពួក‌គេ​មាន​ច្រើន​ពេក មិន​អាច​រស់​នៅ​ជា‌មួយ​គ្នា​បាន។ ស្រុក​ដែល​គេ​ស្នាក់​អាស្រ័យ​នៅ មិន​ល្មម​នឹង​ចិញ្ចឹម​គេ​បាន​ទេ ព្រោះ​តែ​ហ្វូង​សត្វ​របស់​គេ។


ខ្ញុំ​បាន​ទិញ​បាវ​ប្រុស​ស្រី​ជា​ច្រើន ហើយ​មាន​កូន​កើត​មក​នៅ​ក្នុង​ផ្ទះ​យើង។ ក៏​មាន​ទ្រព្យ‌សម្បត្តិ​ជា​ច្រើន​ដូច​ជា ហ្វូង​គោ ហ្វូង​ចៀម លើស​ជាង​អស់​អ្នក​ណា​ដែល​នៅ​ក្រុង​យេរូ‌សាឡិម​មុន​យើង។


ឥត​ត្រូវ​ការ​រើស​រំកាច់​ឈើ​នៅ​ទី​វាល ឬ​កាប់​ឧស​នៅ​ក្នុង​ព្រៃ​ឡើយ ដ្បិត​គេ​នឹង​ប្រើ​គ្រឿង​ទាំង​នោះ​សម្រាប់​ដុត​វិញ ហើយ​គេ​នឹង​រឹប‌ជាន់​ពួក​អ្នក​ដែល​បាន​រឹប‌ជាន់​ខ្លួន ព្រម​ទាំង​ប្លន់​ពួក​អ្នក​ដែល​បាន​ប្លន់​ខ្លួន​ដែរ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា។


ប៉ុន្តែ បើ​បាវ​បម្រើ​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា "ចៅហ្វាយ​អញ​ក្រ​មក" ហើយ​ក៏​តាំង​វាយ​ពួក​បាវ​បម្រើ​ប្រុស​ស្រី ទាំង​ស៊ី​ផឹក​ស្រវឹង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម