លោកដាក់មែកដែលបានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងជាន់គ្នានៅពេលមកផឹក
លោកុប្បត្តិ 30:41 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលណាមានសត្វខ្លាំងៗចង់ជាន់គ្នា លោកយ៉ាកុបតែងដាក់មែកឈើនោះនៅក្នុងប្រឡាយ ចំពីមុខវា ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ព្រះគម្ពីរខ្មែរសាកល កាលណាហ្វូងសត្វខ្លាំងពាក់គ្នា យ៉ាកុបក៏ដាក់មែកឈើទាំងនោះក្នុងស្នូកសត្វនៅមុខភ្នែករបស់ហ្វូងសត្វ ដើម្បីឲ្យវាពាក់គ្នានៅក្បែរមែកឈើទាំងនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាមានសត្វមាំៗមកជាន់គ្នានៅទីនោះ លោកយ៉ាកុបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបើសត្វណាដែលខ្លាំងចង់ជាន់គ្នា នោះយ៉ាកុបតែងតែទៅដាក់មែកឈើនោះនៅក្នុងប្រឡាយចំពីមុខវា ដើម្បីឲ្យបានជាន់គ្នានៅត្រង់មុខមែកឈើនោះចុះ អាល់គីតាប ពេលណាមានសត្វមាំៗ មកជាន់គ្នានៅទីនោះ យ៉ាកកូបដាក់មែកឈើនៅក្នុងចង្អូរឲ្យវាឃើញ ដើម្បីឲ្យវាជាន់គ្នានៅមុខមែកឈើនោះ។ |
លោកដាក់មែកដែលបានបកនោះនៅក្នុងប្រឡាយ និងស្នូក ជាកន្លែងដែលសត្វមកផឹកទឹក ដើម្បីឲ្យសត្វទាំងនោះឃើញ ដ្បិតវាតែងជាន់គ្នានៅពេលមកផឹក
លោកយ៉ាកុបបានញែកចៀមចេញពីគ្នា ក៏តម្រង់ឈ្មោលទៅឯពួកចៀមឆ្នូត និងចៀមខ្មៅទាំងអស់ក្នុងហ្វូងសត្វរបស់ឡាបាន់ តែបានបង្ខាំងហ្វូងរបស់ខ្លួនទុកដោយឡែក មិនឲ្យទៅជាមួយហ្វូងសត្វរបស់លោកឡាបាន់ឡើយ។
តែចំណែកសត្វខ្សោយៗ លោកមិនបានដាក់មែកឈើនៅទីនោះទេ។ ដូច្នេះ សត្វខ្សោយៗជារបស់លោកឡាបាន់ ហើយសត្វខ្លាំងៗជារបស់លោកយ៉ាកុប។