ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 30:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

លេអា​និយាយថា​៖ “ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​បាវបម្រើស្រី​របស់ខ្ញុំ​ដល់​ប្ដី​ខ្ញុំ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសាខារ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លេអា​គិត​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់​មក​អញ ពី​ព្រោះ​អញ​បាន​ឲ្យ​បាវ​ស្រី​ទៅ​ប្ដី​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា អ៊ីសាខារ

សូមមើលជំពូក

អាល់គីតាប

គាត់​ពោល​ថា៖ «អុលឡោះ​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

សូមមើលជំពូក



លោកុ‌ប្បត្តិ 30:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​ស្ដាប់​តាម​នាង​លេអា ហើយ​នាង​មាន​ទម្ងន់ បង្កើត​បាន​កូន​ប្រុស​ទី​ប្រាំ​ឲ្យ​លោក​យ៉ាកុប។


នាងលេអា​ក៏​មាន​ទម្ងន់​ទៀត បង្កើត​បាន​កូន​ប្រុស​ទី​ប្រាំមួយ​ឲ្យ​លោក​យ៉ាកុប។


កូន​ប្រុស​របស់​នាង​លេអា មាន​រូបេន (ជា​កូន​ច្បង​របស់​លោក​យ៉ាកុប) ស៊ីម្មាន លេវី យូដា អ៊ីសា‌ខារ និង​សាប់‌យូឡូន។


កូន​របស់​អ៊ីសា‌ខារ គឺ​ថូឡា ពូវ៉ា យ៉ាសុប និង​ស៊ីមរ៉ុន។


ខាង​ពួក​កូន​ចៅ​អ៊ីសា‌ខារ មាន​មនុស្ស​ដែល​អាច​សម្គាល់​ពេល​វេលា អាច​ដឹង​ថា​សាសន៍​អ៊ីស្រា‌អែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​ពីររយ​នាក់ ហើយ​ពួក​បង‌ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់។


ចំពោះ​កុល‌សម្ព័ន្ធ​សាប់‌យូ‌ឡូន លោក​ថ្លែង​ថា៖ «ឱ​សាប់‌យូ‌ឡូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​អ្នក​ចេញ​ទៅ ឯ​អ៊ីសាខារ​វិញ ចូរ​អរ​សប្បាយ​នៅ​ក្នុងជំរំ​របស់​អ្នក​ចុះ។


ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​លេវី មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ មាន​មួយ​ម៉ឺន​ពីរ​ពាន់​នាក់