Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 30:18 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 នោះ​លេអា​គិត​ថា ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់​មក​អញ ពី​ព្រោះ​អញ​បាន​ឲ្យ​បាវ​ស្រី​ទៅ​ប្ដី​ហើយ រួច​នាង​ឲ្យ​ឈ្មោះ​ថា អ៊ីសាខារ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

18 លេអា​និយាយថា​៖ “ព្រះ​បាន​ប្រទាន​រង្វាន់​ដល់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ឲ្យ​បាវបម្រើស្រី​របស់ខ្ញុំ​ដល់​ប្ដី​ខ្ញុំ”។ ដូច្នេះ នាង​ដាក់ឈ្មោះ​កូននោះ​ថា អ៊ីសាខារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 នាង​លេអា​ពោល​ថា៖ «ព្រះ‌ទ្រង់​បាន​ប្រទាន​រង្វាន់ មក​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​ឲ្យ​ស្រី​បម្រើ​របស់​ខ្ញុំ​ទៅ​ប្តី»។ ដូច្នេះ នាង​ដាក់​ឈ្មោះ​កូន​នោះ​ថា "អ៊ីសា‌ខារ"។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គាត់​ពោល​ថា៖ «ព្រះ‌ជាម្ចាស់​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គាត់​ពោល​ថា៖ «អុលឡោះ​ប្រទាន​រង្វាន់​ឲ្យ​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​យក​ស្រី​បម្រើ​មក​ជូន​ប្ដី​ខ្ញុំ»។ គាត់​ដាក់​ឈ្មោះ​កូន​នោះ​ថា“អ៊ីសា‌ខារ”។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 30:18
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​ក៏​ស្តាប់​តាម​លេអា ហើយ​នាង​មាន​ទំងន់​បង្កើត​បាន​កូន​ប្រុស​ទី​៥​ឲ្យ​យ៉ាកុប


នាង​ក៏​មាន​ទំងន់​ទៀត បង្កើត​បាន​កូន​ប្រុស​ទី​៦​ឲ្យ​យ៉ាកុប


ឯ​កូន​របស់​នាង​លេអា គឺ​រូបេន​ជា​កូន​ច្បង​យ៉ាកុប​១ ស៊ីម្មាន​១ លេវី​១ យូដា​១ អ៊ីសាខារ​១ នឹង​សាប់‌យូល៉ូន​១


ឯ​កូន​របស់​អ៊ីសាខារ គឺ​ថូឡា ពូវ៉ា យ៉ូប នឹង​ស៊ីមរ៉ុន


ខាង​ពួក​កូន​ចៅ​អ៊ីសាខារ នោះ​មាន​មនុស្ស​ដែល​ស្គាល់​សម័យ​អាច​នឹង​ដឹង​ជា​សាសន៍​អ៊ីស្រាអែល​ត្រូវ​ធ្វើ​យ៉ាង​ណា ឯ​អ្នក​ដែល​ជា​ប្រធាន​ក្នុង​ពួក​គេ នោះ​មាន​២០០​នាក់ ហើយ​ពួក​បង​ប្អូន​គេ​ក៏​ទទួល​តាម​បង្គាប់​គេ​ទាំង​អស់


ឯ​ពួក​សាប់‌យូល៉ូន នោះ​ក៏​ថា ឱ​សាប់‌យូល៉ូន​អើយ ចូរ​អរ​សប្បាយ​ក្នុង​កាល​ដែល​ឯង​ចេញ​ទៅ ហើយ​អ៊ីសាខារ​អើយ ចូរ​អរ​សប្បាយ​នៅ​ក្នុង​ត្រសាល​ឯង​ចុះ


ពី​ពូជ​អំបូរ​ស៊ីម្មាន មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​លេវី មាន​១​ម៉ឺន​២​ពាន់​នាក់ ពី​ពូជ​អំបូរ​អ៊ីសាខារ មាន​១​ម៉ឺន​២​ពាន់​នាក់


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម