រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ
លោកុប្បត្តិ 29:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (លោកឡាបាន់បានឲ្យនាងស៊ីលផា ជាស្រីបម្រើរបស់លោក ទៅបម្រើនាងលេអា)។ ព្រះគម្ពីរខ្មែរសាកល ឡាបាន់ឲ្យស៊ីលផាបាវបម្រើស្រីរបស់គាត់ ដល់លេអាកូនស្រីរបស់គាត់ ទុកជាបាវបម្រើស្រី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកឡាបាន់ប្រគល់នាងស៊ីលផា ជាអ្នកបម្រើរបស់លោក ឲ្យបម្រើនាងលេអា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឡាបាន់ឲ្យស៊ីលផា ជាបាវស្រីរបស់ខ្លួនទៅបំរើដល់លេអា អាល់គីតាប ឡាបាន់ប្រគល់ស៊ីលប៉ា ជាអ្នកបម្រើរបស់គាត់ ឲ្យបម្រើលេអា។ |
រីឯលោកស្រីសារ៉ាយ ប្រពន្ធរបស់លោកអាប់រ៉ាម មិនបានបង្កើតកូនឲ្យលោកសោះ។ គាត់មានស្រីបម្រើសាសន៍អេស៊ីព្ទម្នាក់ ឈ្មោះនាងហាការ
ដូច្នេះ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន ព្រមទាំងមេដោះរបស់នាង អ្នកបម្រើរបស់លោកអ័ប្រាហាំ និងពួកគាត់ទាំងប៉ុន្មានចេញទៅ។
ប៉ុន្ដែ នៅពេលយប់ លោកឡាបាន់បានយកនាងលេអាទៅឲ្យលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។
លុះព្រឹកឡើង ស្រាប់តែឃើញថាជានាងលេអា លោកយ៉ាកុបពោលទៅកាន់លោកឡាបាន់ថា៖ «ម្តេចបានជាលោកឪពុកធ្វើដាក់ខ្ញុំដូច្នេះ? តើខ្ញុំបម្រើលោកឪពុកមិនមែនដើម្បីឲ្យបាននាងរ៉ាជែលទេឬ? ហេតុអ្វីបានជាលោកឪពុកបញ្ឆោតខ្ញុំ?»
កូនប្រុសរបស់នាងស៊ីលផា ជាស្រីបម្រើនាងលេអា មានកាដ និងអេស៊ើរ។ អ្នកទាំងនេះជាកូនប្រុសរបស់លោកយ៉ាកុប ដែលកើតនៅស្រុកប៉ាដាន់-អើរ៉ាម។
(អ្នកទាំងនេះជាកូនរបស់នាងស៊ីលផា ដែលលោកឡាបាន់បានឲ្យមកធ្វើជាស្រីបម្រើរបស់នាងលេអាជាកូន ហើយនាងបានបង្កើតកូនទាំងនេះឲ្យលោកយ៉ាកុប គឺទាំងអស់មានដប់ប្រាំមួយនាក់)។