Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ឡាបាន់​ឲ្យ​ស៊ីលផា​បាវបម្រើស្រី​របស់គាត់ ដល់​លេអា​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 (លោក​ឡាបាន់​បាន​ឲ្យ​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក ទៅ​បម្រើ​នាង​លេអា)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។

សូមមើលជំពូក ចម្លង

អាល់គីតាប

24 ឡាបាន់​ប្រគល់​ស៊ីលប៉ា ជា​អ្នក​បម្រើ​របស់​គាត់ ឲ្យ​បម្រើ​លេអា។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​សារ៉ាយ ប្រពន្ធ​អាប់រ៉ាម នាង​មិន​បង្កើត​កូន​ឲ្យ​គាត់​សោះ តែ​នាង​មាន​បាវ​ស្រី​សាសន៍​អេស៊ីព្ទ​ម្នាក់​ឈ្មោះ​ហាការ


នោះ​គេ​ក៏​ឲ្យ​រេបិកា​ជា​ប្អូន ព្រម​ទាំង​មេនំ​នាង នឹង​បាវ​អ័ប្រា‌ហាំ ហើយ​នឹង​ពួក​គាត់​ទាំង​ប៉ុន្មាន​ចេញ​ទៅ


ដល់​ពេល​យប់ ឡាបាន់​ប្តូរ​យក​លេអា​ជា​កូន​ច្បង​ទៅ​ឲ្យ​គាត់ នោះ​គាត់​ក៏​ចូល​ទៅ​ឯ​នាង


លុះ​ព្រឹក​ឡើង នោះ​ស្រាប់​តែ​ឃើញ​ថា​ជា​នាង​លេអា​ទេ រួច​យ៉ាកុប​និយាយ​ទៅ​ឡាបាន់​ថា តើ​លោក​ឪពុក​បាន​ធ្វើ​អ្វី​ដល់​ខ្ញុំ​ដូច្នេះ ក្រែង​ខ្ញុំ​បាន​បំរើ​លោក​ឪពុក​នេះ ដើម្បី​ឲ្យ​បាន​តែ​រ៉ាជែល​មែន​ឬ​មិន​មែន ហេតុ​អ្វី​បាន​ជា​បញ្ឆោត​ខ្ញុំ​ដូច្នេះ


កូន​របស់​នាង​ស៊ីលផា​ជា​បាវ​ស្រី​លេអា នោះ​គឺ​កាឌ់​១ នឹង​អេស៊ើរ​១ នោះ​ជា​កូន​ប្រុស​របស់​យ៉ាកុប​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ឡើង​ឲ្យ​ដល់​គាត់​នៅ​ប៉ាដាន់-អើរ៉ាម។


នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​ស៊ីលផា ជា​បាវ​ស្រី​ដែល​ឡាបាន់​បាន​ឲ្យ​ដល់​នាង​លេអា​ជា​កូន ហើយ​នាង​បាន​បង្កើត​កូន​ទាំង​នោះ​ឲ្យ​យ៉ាកុប ទាំង​អស់​មាន​១៦​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម