Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 29:24 - អាល់គីតាប

24 ឡាបាន់​ប្រគល់​ស៊ីលប៉ា ជា​អ្នក​បម្រើ​របស់​គាត់ ឲ្យ​បម្រើ​លេអា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

24 ឡាបាន់​ឲ្យ​ស៊ីលផា​បាវបម្រើស្រី​របស់គាត់ ដល់​លេអា​កូនស្រី​របស់គាត់ ទុកជា​បាវបម្រើស្រី​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

24 (លោក​ឡាបាន់​បាន​ឲ្យ​នាង​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លោក ទៅ​បម្រើ​នាង​លេអា)។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

24 លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

24 ឡាបាន់​ឲ្យ​ស៊ីលផា ជា​បាវ​ស្រី​របស់​ខ្លួន​ទៅ​បំរើ​ដល់​លេអា

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 29:24
7 ការដាក់ឲ្យឆ្លើយតបគ្នា  

សារ៉ាយ ជា​ភរិយា​របស់​អ៊ីប្រាំ ពុំ​បាន​បង្កើត​កូន​ជូន​ប្ដី​ទេ។ គាត់​មាន​ស្រី​បម្រើ​ជាតិ​អេស៊ីប​ម្នាក់ ឈ្មោះ​ហាជើរ។


គេ​ក៏​អនុញ្ញាត​ឲ្យ​រ៉ហ្វ៊ីកា ជា​ប្អូន និង​មេ​ដោះ​របស់​នាង​ចាក​ចេញ​ទៅ​ជា​មួយ​អ្នក​បម្រើ​របស់​អ៊ីព្រហ៊ីម និង​អ្នក​ដែល​មក​ជា​មួយ​គាត់។


នៅ​ពេល​ល្ងាច គាត់​នាំ​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​យ៉ាកកូប។


លុះ​ព្រលឹម​ឡើង យ៉ាកកូប​ឃើញ​ថា​ជា​លេអា គាត់​ពោល​ទៅ​កាន់​ឡាបាន់​ថា៖ «ម្តេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។


កូន​ប្រុស​របស់​ស៊ីលផា ជា​ស្រី​បម្រើ​របស់​លេអា មាន កាដ និង​អេស៊ើរ។ អ្នក​ទាំង​នេះ​ជា​កូន​ប្រុស​របស់​យ៉ាកកូប ដែល​កើត​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម។


អ្នក​ទាំង​នោះ ជា​កូន​របស់​ស៊ីលផា ដែល​ឡាបាន់​បាន​ឲ្យ​មក​ធ្វើ​ជា​ស្រី​បម្រើ​របស់​លេអា។ ស៊ីលផា​បាន​បង្កើត​កូន​ពីរ​នាក់​នេះ​ជូន​យ៉ាកកូប។ កូន និង​ចៅ​របស់​នាង មាន​ចំនួន​ទាំង​អស់​ដប់​ប្រាំ​មួយ​នាក់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម