ពេញម្ភៃឆ្នាំហើយ ដែលខ្ញុំនៅជាមួយលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូតមួយសោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ។
លោកុប្បត្តិ 27:44 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយនៅជាមួយគាត់ឲ្យបានយូរបន្តិច រហូតទាល់តែបងរបស់កូនបាត់ក្តៅក្រហាយ ព្រះគម្ពីរខ្មែរសាកល ហើយរស់នៅជាមួយគាត់មួយរយៈ រហូតដល់សេចក្ដីក្ដៅក្រហាយរបស់បងប្រុសឯងបានបែរចេញ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទម្រាំបងរបស់កូនត្រជាក់ចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយនៅជាមួយនឹងគាត់ឲ្យយូរបន្តិច ដរាបដល់បងឯងបាត់ក្តៅក្រហាយ អាល់គីតាប កូនត្រូវទៅនៅជាមួយគាត់មួយរយៈសិន ទំរាំបងរបស់កូនត្រជាក់ចិត្តវិញ។ |
ពេញម្ភៃឆ្នាំហើយ ដែលខ្ញុំនៅជាមួយលោកឪពុក ចៀម និងពពែរបស់លោកឪពុកមិនដែលមានរលូតមួយសោះ ហើយខ្ញុំក៏ឥតដែលបានទទួលទានចៀមឈ្មោលពីហ្វូងរបស់លោកឪពុកដែរ។
ខ្ញុំបាននៅផ្ទះលោកឪពុកអស់ម្ភៃឆ្នាំនេះហើយ គឺខ្ញុំបានបម្រើលោកឪពុកដប់បួនឆ្នាំ ឲ្យបានកូនស្រីរបស់លោកឪពុកទាំងពីរនាក់ ហើយប្រាំមួយឆ្នាំទៀតឲ្យបានចៀមរបស់លោកឪពុក តែលោកឪពុកបានបំផ្លាស់ឈ្នួលខ្ញុំដប់ដងហើយ។
ព្រះអម្ចាស់ ជាព្រះនៃពួកពលបរិវារ ព្រះអង្គជាព្រះដែលពាល់ផែនដី នោះផែនដីក៏រលាយទៅ ហើយអស់អ្នកដែលអាស្រ័យនៅផែនដីទាំងប៉ុន្មាន ក៏សោកសៅ ឯស្រុកទាំងមូលនឹងឡើងដូចជាទន្លេធំ រួចស្រកទៅវិញដូចជាទន្លេនៃស្រុកអេស៊ីព្ទ