គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។
លោកុប្បត្តិ 27:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកអ៊ីសាកបានឲ្យពរលោកយ៉ាកុបចប់ហើយ លោកយ៉ាកុបចេញពីលោកអ៊ីសាកជាឪពុកសឹងមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ។ ព្រះគម្ពីរខ្មែរសាកល កាលអ៊ីសាកឲ្យពរយ៉ាកុបចប់ហើយ ហើយយ៉ាកុបទើបតែបានចេញពីមុខអ៊ីសាកឪពុករបស់គាត់ទៅ នោះអេសាវបងប្រុសរបស់គាត់ក៏មកពីបរបាញ់វិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលលោកអ៊ីសាកឲ្យពរលោកយ៉ាកុបចប់សព្វគ្រប់ហើយ លោកយ៉ាកុបក៏ចាកចេញពីឪពុកទៅ។ លោកអេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលអ៊ីសាកបានឲ្យពរដល់យ៉ាកុបរួចជាស្រេច ហើយយ៉ាកុបចេញពីអ៊ីសាក ជាឪពុក ទៅសឹងតែមិនទាន់ នោះអេសាវជាបងក៏វិលមកពីបាញ់សត្វវិញ អាល់គីតាប ពេលអ៊ីសាហាក់ឲ្យពរយ៉ាកកូបចប់សព្វគ្រប់ហើយ យ៉ាកកូបក៏ចាកចេញពីឪពុកទៅ។ អេសាវវិលត្រឡប់មកពីបាញ់សត្វវិញ។ |
គាត់ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា ហេតុនេះហើយបានជាមានពាក្យពោលថា «ដូចនីមរ៉ុឌ ជាព្រានព្រៃដ៏ខ្លាំងពូកែនៅចំពោះព្រះយេហូវ៉ា»។
សូមឲ្យមានប្រជាជននានាបម្រើកូន ហើយជាតិសាសន៍ផ្សេងៗ ក្រាបចុះចំពោះកូន។ សូមឲ្យកូនបានទៅជាចៅហ្វាយ លើបងប្អូនរបស់កូន ហើយឲ្យកូនពោះមួយជាមួយកូន បានក្រាបគោរពដល់កូន សូមឲ្យត្រូវបណ្ដាសា ដល់អ្នកណាដែលដាក់បណ្ដាសាកូន ហើយឲ្យបានពរ ដល់អ្នកណាដែលឲ្យពរកូន»។
គាត់បានរៀបចំម្ហូបយ៉ាងឆ្ងាញ់ យកមកជូនឪពុកដែរ គាត់ជម្រាបឪពុកថា៖ «សូមអញ្ជើញលោកឪពុកក្រោកឡើង ពិសាសាច់ដែលកូនបានបាញ់នេះទៅ ដើម្បីឲ្យលោកឪពុកបានឲ្យពរកូន»។
ដ្បិតអ្នករាល់គ្នាដឹងហើយថា ក្រោយមក កាលគាត់ប្រាថ្នាចង់ទទួលពរ តែមិនបានទេ ទោះបើគាត់ខំស្វែងរកទាំងស្រក់ទឹកភ្នែកក៏ដោយ ក៏គាត់រកឱកាសប្រែចិត្តមិនឃើញដែរ។