បន្ទាប់មក គាត់លើកម្ហូបយ៉ាងឆ្ងាញ់ និងនំបុ័ងដែលគាត់បានរៀបចំ មកឲ្យលោកយ៉ាកុប ជាកូន។
លោកុប្បត្តិ 27:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយ៉ាកុបក៏យកទៅជូនឪពុក ជម្រាបថា៖ «លោកពុក» លោកអ៊ីសាកឆ្លើយថា៖ «ពុកនៅឯណោះ តើកូនណាមួយហ្នឹង?» ព្រះគម្ពីរខ្មែរសាកល យ៉ាកុបក៏ទៅឯឪពុករបស់គាត់ ហើយនិយាយថា៖ “លោកឪពុកអើយ!”។ អ៊ីសាកតបថា៖ “កូនអើយ មើល៍! ឪពុកនៅទីនេះ! ឯងជាកូនមួយណាហ្នឹង?”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ាកុបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ លោកអ៊ីសាកឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គាត់ក៏ចូលទៅឯឪពុកជំរាបថា លោកឪពុកអើយ ឪពុកឆ្លើយថា អីកូន ឯងជាអ្នកណាហ្នឹង អាល់គីតាប យ៉ាកកូបយកទៅជូនឪពុក ទាំងពោលថា៖ «លោកឪពុក!»។ អ៊ីសាហាក់ឆ្លើយឡើងថា៖ «ឪពុកនៅឯណេះ! តើកូនណាមួយហ្នឹង?»។ |
បន្ទាប់មក គាត់លើកម្ហូបយ៉ាងឆ្ងាញ់ និងនំបុ័ងដែលគាត់បានរៀបចំ មកឲ្យលោកយ៉ាកុប ជាកូន។
លោកយ៉ាកុបឆ្លើយថា៖ «ខ្ញុំជាអេសាវ កូនច្បងរបស់លោកឪពុក កូនបានធ្វើដូចជាលោកឪពុកបានប្រាប់ហើយ អញ្ជើញក្រោកឡើង ពិសាសាច់ដែលកូនបាញ់បាននេះទៅ ដើម្បីលោកឪពុកបានឲ្យពរកូន»។
លោកអ៊ីសាកជាឪពុកសួរថា៖ «ចុះឯងជាអ្នកណា?» គាត់ឆ្លើយថា៖ «ខ្ញុំនេះជាអេសាវ កូនច្បងរបស់លោកឪពុក»។
ហើយលោកអ៊ីស្រាអែលមានប្រសាសន៍ទៅយ៉ូសែបថា៖ «បងៗរបស់ឯងបានទៅឃ្វាលសត្វនៅស៊ីគែមហើយ មកណេះ ពុកនឹងចាត់ឯងឲ្យទៅរកពួកគេ»។ គាត់ឆ្លើយទៅឪពុកថា៖ «បាទពុក»។
គ្រានេះ បើអ្នកអំពាវនាវ ព្រះយេហូវ៉ានឹងតបឆ្លើយ បើអ្នកស្រែករក នោះព្រះអង្គនឹងមានព្រះបន្ទូលថា យើងនៅឯណេះហើយ គឺបើអ្នកដកនឹមរបស់អ្នកចេញ លែងគំរាមកំហែង ព្រមទាំងឈប់និយាយកាចអាក្រក់