លោកអ័ប្រាហាំប្រញាប់ប្រញាល់ចូលទៅជួបលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅយ៉ាងម៉ដ្តបីរង្វាល់ មក ហើយលាយធ្វើនំឲ្យឆាប់ឡើង»។
លោកុប្បត្តិ 24:67 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកអ៊ីសាកក៏នាំនាងរេបិកាចូលទៅក្នុងជំរំរបស់លោកស្រីសារ៉ាជាម្តាយ ហើយយកនាងធ្វើជាប្រពន្ធ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ លោកអ៊ីសាកក៏បានក្សាន្តចិត្តពីការស្លាប់របស់ម្តាយ។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់មក អ៊ីសាកក៏នាំរេបិកាទៅក្នុងរោងរបស់សារ៉ាម្ដាយរបស់ខ្លួន ហើយគាត់យករេបិកា នោះនាងបានជាប្រពន្ធរបស់គាត់ ហើយគាត់ក៏ស្រឡាញ់នាង។ ដូច្នេះ អ៊ីសាកបានទទួលការសម្រាលទុក្ខ ក្រោយពីមរណភាពរបស់ម្ដាយគាត់៕ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។ អាល់គីតាប អ៊ីសាហាក់នាំរ៉ហ្វ៊ីកាចូលទៅក្នុងជំរំ ដែលសារ៉ាជាម្តាយធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្តាយស្លាប់។ |
លោកអ័ប្រាហាំប្រញាប់ប្រញាល់ចូលទៅជួបលោកស្រីសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅយ៉ាងម៉ដ្តបីរង្វាល់ មក ហើយលាយធ្វើនំឲ្យឆាប់ឡើង»។
ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។
ដោយលោកយ៉ាកុបចាប់ចិត្តស្រឡាញ់នាងរ៉ាជែល លោកក៏ពោលថា៖ «ខ្ញុំសូមនៅបម្រើលោកអ៊ំប្រាំពីរឆ្នាំ ដើម្បីឲ្យបានរ៉ាជែល ជាកូនពៅរបស់លោកអ៊ំមកធ្វើជាប្រពន្ធ»។
កូនប្រុសកូនស្រីរបស់លោកទាំងប៉ុន្មានក៏នាំគ្នាជួយសម្រាលទុក្ខលោក តែលោកមិនព្រមឲ្យអ្នកណាមកសម្រាលទុក្ខឡើយ។ លោកមានប្រសាសន៍ថា៖ «ពុកនឹងចុះទៅជួបកូននៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ទាំងកាន់ទុក្ខ!» ហើយលោកក៏យំសោកនឹងកូន។
លុះយូរក្រោយមក កូនស្រីរបស់ស៊ូអា ដែលជាប្រពន្ធរបស់លោកយូដា ក៏បានស្លាប់ទៅ។ កាលលោកយូដាបានរសាយទុក្ខហើយ គាត់ក៏ឡើងទៅមើលពួកកាត់រោមចៀមនៅធីមណាជាមួយហ៊ីរ៉ា អ្នកស្រុកអាឌូឡាម ជាសម្លាញ់របស់គាត់។
ខ្ញុំម្ចាស់នឹងនាំទ្រង់ចូលទៅ ក្នុងផ្ទះម្តាយរបស់ខ្ញុំម្ចាស់ ហើយចូលទៅក្នុងបន្ទប់របស់អ្នក ដែលបានបង្កើតខ្ញុំម្ចាស់ ខ្ញុំម្ចាស់នឹងយកស្រាដែលលាយគ្រឿងក្រអូប ជាស្រាធ្វើពីទឹកទទឹមមកថ្វាយទ្រង់សោយ។
បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាមិនដឹង អំពីអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ ដើម្បីកុំឲ្យអ្នករាល់គ្នាព្រួយចិត្ត ដូចអ្នកឯទៀតៗដែលគ្មានសង្ឃឹមនោះឡើយ។
ដ្បិតយើងសូមប្រកាសប្រាប់អ្នករាល់គ្នា តាមព្រះបន្ទូលរបស់ព្រះអម្ចាស់ដូច្នេះថា យើងដែលកំពុងរស់នៅ គឺអ្នកដែលនៅរស់រហូតដល់ព្រះអម្ចាស់យាងមក យើងនឹងមិនទៅមុនអស់អ្នកដែលបានដេកលក់ទៅហើយនោះទេ។