Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:67 - អាល់គីតាប

67 អ៊ីសា‌ហាក់​នាំ​រ៉ហ្វ៊ីកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​សារ៉ា​ជា​ម្តាយ​ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់​ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្តាយ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

67 បន្ទាប់មក អ៊ីសាក​ក៏​នាំ​រេបិកា​ទៅ​ក្នុង​រោង​របស់​សារ៉ា​ម្ដាយ​របស់ខ្លួន ហើយ​គាត់​យក​រេបិកា នោះ​នាង​បានជា​ប្រពន្ធ​របស់​គាត់ ហើយ​គាត់​ក៏​ស្រឡាញ់​នាង​។ ដូច្នេះ អ៊ីសាក​បាន​ទទួល​ការ​សម្រាលទុក្ខ ក្រោយពី​មរណភាពរបស់​ម្ដាយ​គាត់​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

67 បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

67 លោក​អ៊ីសាក​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ ដែល​លោក​ស្រី​សារ៉ា ជា​ម្ដាយ ធ្លាប់​នៅ​កាល​ពី​មុន។ គាត់​បាន​យក​នាង​ធ្វើ​ជា​ភរិយា គាត់​ស្រឡាញ់​ថ្នាក់‌ថ្នម​នាង ហើយ​នាង​ក៏​ធ្វើ​ឲ្យ​គាត់​បាន​ធូរ​ស្បើយ​ពី​ទុក្ខ ក្រោយ​ពី​ម្ដាយ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

67 រួច​អ៊ីសាក​នាំ​រេបិកា​ចូល​ទៅ​ក្នុង​ត្រសាល​របស់​សារ៉ា​ជា​ម្តាយ​ខ្លួន ហើយ​ក៏​យក​នាង​ធ្វើ​ជា​ប្រពន្ធ ព្រម​ទាំង​ប្រតិព័ទ្ធ​ស្រឡាញ់​ដល់​នាង នោះ​អ៊ីសាក​គាត់​បាន​ក្សាន្ត​ចាក​ទុក្ខ​ពី​ម្តាយ​ស្លាប់។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:67
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីព្រហ៊ីម​ប្រញាប់‌ប្រញាល់​ចូល​ទៅ​រក​សារ៉ា​នៅ​ក្នុង​ជំរំ ប្រាប់​ថា៖ «ចូរ​យក​ម្សៅ​បី​កំប៉ុង​មក ហើយ​រៀប​ចំ​ធ្វើ​នំ​ឲ្យ​បាន​រួស​រាន់​ទៅ»។


អ្នក​បម្រើ​តប​ថា៖ «គឺ​គាត់​ហើយ​ដែល​ជា​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។ អ្នក​បម្រើ​ក៏​រៀប​រាប់​ជម្រាប​អ៊ីសា‌ហាក់ នូវ​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ធ្វើ។


អ៊ីព្រហ៊ីម​យក​ភរិយា​មួយ​ទៀត ឈ្មោះ កិទូរ៉ា។


ពេល​អ៊ីសា‌ហាក់​មាន​អាយុ​សែ‌សិប​ឆ្នាំ គាត់​បាន​រៀប​ការ​នឹង​រ៉ហ្វ៊ីកា ដែល​ត្រូវ​ជា​កូន​របស់​បេធូ‌អែល ជា​ជន‌ជាតិ​អើរ៉ាម នៅ​ស្រុក​ប៉ាដាន់‌អើររ៉ាម និង​ត្រូវ​ជា​ប្អូន​ស្រី​របស់​ឡាបាន់ ជន‌ជាតិ​អារ៉ាម។


ដោយ​យ៉ាកកូប​ស្រឡាញ់​រ៉ាជែល គាត់​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​អ៊ំ​ប្រាំ​ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។


កូន​ចៅ​របស់​គាត់​ទាំង​ប្រុស​ទាំង​ស្រី នាំ​គ្នា​មក​រំលែក​ទុក្ខ​គាត់ តែ​គាត់​មិន​ព្រម​ឲ្យ​នរណា​រំលែក​ទុក្ខ​គាត់​ឡើយ។ គាត់​និយាយ​ថា៖ «ពុក​មុខ​តែ​លា​ចាក​លោក​នេះ ទៅ​ជួប​មុខ​កូន​ប្រុស​របស់​ពុក​ទាំង​កាន់​ទុក្ខ!» ហើយ​គាត់​ក៏​យំ​អាឡោះ‌អាល័យ​កូន។


យូរ​ថ្ងៃ​ក្រោយ​មក ភរិយា​របស់​យូដា គឺ​កូន​ស្រី​របស់​ស៊ូអា​បាន​ស្លាប់។ កាល​យូដា​បាន​ធូរ​ស្បើយ ពី​មរណ‌ទុក្ខ​នេះ​ហើយ គាត់​ក៏​ធ្វើ​ដំណើរ​ទៅ​ភូមិ​ធីមណា ជា​មួយ​ហ៊ីរ៉ា មិត្ត​របស់​គាត់ ជា​អ្នក​ស្រុក​អាឌូ‌ឡាម ដើម្បី​ទៅ​មើល​ពួក​អ្នក​កាត់​រោម​ចៀម​របស់​គាត់។


អូន​នឹង​នាំ​បង​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​ម្ដាយ​អូន បង​នឹង​បង្រៀន​អូន​អំពី​សេចក្ដី​ស្រឡាញ់ ហើយ​អូន​នឹង​យក​ស្រា​ដ៏​ឈ្ងុយ​ឆ្ងាញ់ ព្រម​ទាំង​ទឹក‌ដម​ផ្លែ​ទទឹម​ជូន​បង​ពិសា។


បង​ប្អូន​អើយ យើង​ចង់​ឲ្យ​បង​ប្អូន​ជ្រាប​យ៉ាង​ច្បាស់ ផុត​ទៅ​ហើយ ដើម្បី​កុំ​ឲ្យ​បង​ប្អូន​ព្រួយ​ចិត្ដ ដូច​អ្នក​ឯ​ទៀតៗ ដែល​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ឡើយ។


យើង​សូម​បញ្ជាក់​ប្រាប់​បង​ប្អូន តាម​ពាក្យ​របស់​អ៊ីសា‌ជាអម្ចាស់​ថា យើង​ដែល​មាន​ជីវិត​រស់​នៅ​ឡើយ នៅ​ពេល​អ៊ីសា‌ជាអម្ចាស់​មក យើង​មិន​ទៅ​មុន​អ្នក​ដែល​បាន​ស្លាប់​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម