គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុង ជិតអណ្តូងទឹកនៅពេលល្ងាច ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។
លោកុប្បត្តិ 24:13 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍ ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងក៏ចេញមកដងទឹកដែរ។ ព្រះគម្ពីរខ្មែរសាកល មើល៍! ទូលបង្គំកំពុងឈរនៅក្បែរប្រភពទឹកនេះ ហើយពួកកូនស្រីរបស់អ្នកក្រុងនេះកំពុងចេញមកដងទឹក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទូលបង្គំឈរនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក អាល់គីតាប ខ្ញុំឈរនៅជិតអណ្តូងទឹកនេះស្រាប់ហើយ ហើយក៏មានកូនស្រីអ្នកស្រុកចេញពីទីក្រុងមកដងទឹកដែរ |
គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុង ជិតអណ្តូងទឹកនៅពេលល្ងាច ជាពេលដែលពួកស្ត្រីនាំគ្នាចេញមកដងទឹក។
បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ថា "សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំបានទទួលទានផង" ហើយនាងនោះតបថា "អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋរបស់លោកផឹកដែរ" សូមឲ្យបានត្រូវចំលើរូបស្ត្រីនោះ ដែលព្រះអង្គតម្រូវឲ្យលោកអ៊ីសាក ជាអ្នកបម្រើរបស់ព្រះអង្គ។ យ៉ាងនោះ ទូលបង្គំនឹងដឹងថា ព្រះអង្គបានសម្ដែងព្រះហឫទ័យសប្បុរសចំពោះចៅហ្វាយរបស់ទូលបង្គំមែន»។
មើល៍! ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ សូមឲ្យមាននាងក្រមុំណាម្នាក់ចេញមកដងទឹក ហើយនាងក្រមុំណាដែលទូលបង្គំនិយាយថា "សូមមេត្តាចាក់ទឹកពីក្អមនាងឲ្យខ្ញុំទទួលទានបន្តិច"
ចូរទុកដាក់ផ្លូវរបស់អ្នកដល់ព្រះយេហូវ៉ា ចូរទុកចិត្តដល់ព្រះអង្គ នោះព្រះអង្គនឹងប្រោសឲ្យបានសម្រេច។
រីឯសង្ឃដែលនៅស្រុកម៉ាឌាននោះ មានកូនស្រីប្រាំពីរនាក់ ហើយនាងទាំងនោះនាំគ្នាមកដងទឹក ចាក់បំពេញស្នូកឲ្យហ្វូងសត្វរបស់ឪពុកនាងផឹក។
ត្រូវទទួលស្គាល់ព្រះអង្គនៅគ្រប់ទាំងផ្លូវឯងចុះ ព្រះអង្គនឹងតម្រង់អស់ទាំងផ្លូវច្រករបស់ឯង។
មានស្ត្រីសាសន៍សាម៉ារីម្នាក់មកដងទឹក ហើយព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំសុំទឹកទទួលទានផង»។
សូមស្ដាប់សំឡេងពួកអ្នកភ្លេងនៅត្រង់កន្លែងដងទឹក គេថ្លែងប្រាប់អំពីជ័យជម្នះដ៏សុចរិតរបស់ព្រះយេហូវ៉ា គឺអំពីជ័យជម្នះដ៏សុចរិតនៃពួកអ្នកភូមិរបស់ព្រះអង្គ ក្នុងស្រុកអ៊ីស្រាអែល។ ពេលនោះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ា នាំគ្នាយាត្រានៅកាន់ទ្វារក្រុង។
កំពុងដែលគេដើរតាមផ្លូវឡើងទៅឯទីក្រុង នោះគេជួបប្រទះនឹងពួកស្រីក្រមុំៗដែលចេញមកដងទឹក ហើយក៏សួរថា៖ «តើអ្នកមើលឆុតនៅទីនេះឬទេ?»