Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

13 ទូលបង្គំ​ឈរ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទីក្រុង​មក​ដង​ទឹក​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

13 មើល៍! ទូលបង្គំ​កំពុង​ឈរ​នៅក្បែរ​ប្រភព​ទឹក​នេះ ហើយ​ពួក​កូនស្រី​របស់​អ្នកក្រុង​នេះ​កំពុង​ចេញមក​ដងទឹក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

13 មើល៍ ទូល‌បង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ហើយ​ពួក​កូន​ស្រី​របស់​អ្នក​ក្រុង​ក៏​ចេញ​មក​ដង​ទឹក​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

13 មើល ទូលបង្គំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ ដូច្នេះ កាល​ណា​ពួក​កូន​ស្រី​របស់​មនុស្ស​ក្នុង​ក្រុង​នេះ​ចេញ​មក​ដង​ទឹក

សូមមើលជំពូក ចម្លង

អាល់គីតាប

13 ខ្ញុំ​ឈរ​នៅ​ជិត​អណ្តូង​ទឹក​នេះ​ស្រាប់​ហើយ ហើយ​ក៏​មាន​កូន​ស្រី​អ្នក​ស្រុក​ចេញ​ពី​ទី​ក្រុង​មក​ដង​ទឹក​ដែរ

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​មក​ដល់​ជិត​អណ្ដូង​ទឹក​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង គាត់​ក៏​ឲ្យ​អូដ្ឋ​ទាំង​អស់​លុត​ជង្គង់។ ពេល​នោះ ល្ងាច​ហើយ ជា​ពេល​ដែល​ពួក​ស្ត្រី​នាំ​គ្នា​ចេញ​មក​ដង​ទឹក។


បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ថា “សុំ​នាង​ផ្អៀង​ក្អម​ឲ្យ​ទឹក​ខ្ញុំ​ទទួល​ទាន​ផង” ហើយ​បើ​នាង​តប​មក​ទូលបង្គំ​វិញ​ថា “សូម​អញ្ជើញ​ពិសា​ទៅ ខ្ញុំ​នឹង​ដង​ទឹក​ឲ្យ​អូដ្ឋ​របស់​លោក​ផឹក​ថែម​ទៀត” សូម​ឲ្យ​បាន​ចំ​លើ​នារី ដែល​ព្រះអង្គ​បម្រុង​ទុក​ធ្វើ​ជា​ភរិយា​របស់​លោក​អ៊ីសាក ជា​ម្ចាស់​ទូលបង្គំ។ ដូច្នេះ ទូលបង្គំ​នឹង​ដឹង​ច្បាស់​ថា ព្រះអង្គ​ពិត​ជា​សម្តែង​ព្រះ‌ហឫទ័យ​សន្តោស​មេត្តា​ចំពោះ​លោក​ម្ចាស់​របស់​ទូលបង្គំ​មែន!»។


ទូលបង្គំ​នៅ​ជិត​អណ្ដូង​ទឹក​នេះ​ស្រាប់​ហើយ បើ​ទូលបង្គំ​និយាយ​ទៅ​កាន់​នាង​ក្រមុំ​ណា​ម្នាក់​ដែល​ចេញ​មក​ដង​ទឹក​ថា “សុំ​នាង​ឲ្យ​ទឹក​ក្នុង​ក្អម​របស់​នាង មក​ខ្ញុំ​ទទួល​ទាន​បន្តិច”


ចូរ​ផ្ញើ​វាសនា​របស់​អ្នក​ទៅ​ក្នុង ព្រះ‌ហស្ដ​របស់​ព្រះអង្គ ចូរ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ នោះ​ទ្រង់​នឹង​ជួយ​អ្នក។


លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។


ចូរ​នឹក​ដល់​ព្រះ‌អម្ចាស់​ក្នុង​គ្រប់​កិច្ចការ​ដែល​កូន​ធ្វើ នោះ​ព្រះអង្គ​នឹង​ត្រួស‌ត្រាយ​ផ្លូវ​របស់​កូន។


មាន​ស្ត្រី​សាសន៍​សាម៉ារី​ម្នាក់​មក​ដង​ទឹក ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «ខ្ញុំ​សុំ​ទឹក​ទទួល​ទាន​បន្តិច»។


ពួក​អ្នក​ដង​ទឹក​នាំ​គ្នា​ច្រៀង​នៅ​ក្បែរ​អណ្ដូង រៀប​រាប់​អំពី​ព្រះ‌ហឫទ័យ​សុចរិត​របស់​ព្រះ‌អម្ចាស់ គឺ​ព្រះអង្គ​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ជ័យ‌ជម្នះ! ពេល​នោះ ប្រជា‌ជន​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចុះ​ទៅ​កាន់​ទ្វារ​ក្រុង។


ពេល​ឡើង​ភ្នំ​ទៅ​ជិត​ដល់​ភូមិ អ្នក​ទាំង​ពីរ​ជួប​នឹង​ក្រមុំៗ​ដែល​ចេញ​មក​ដង​ទឹក ក៏​សួរ​ថា៖ «តើ​លោក​គ្រូ​ទាយ​នៅ​ទី​នេះ​ឬ​ទេ?»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម