លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
លោកុប្បត្តិ 21:33 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអ័ប្រាហាំ បានដាំដើមឈើមួយដើមនៅបៀរ-សេបា ហើយនៅទីនោះ លោកអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា ជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច ។ ព្រះគម្ពីរខ្មែរសាកល អ័ប្រាហាំបានដាំដើមតាម៉ារីសនៅបៀរ-សេបា ហើយនៅទីនោះ គាត់ស្រែកហៅព្រះនាមរបស់ព្រះយេហូវ៉ាជាព្រះដ៏អស់កល្បជានិច្ច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអប្រាហាំបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយលោកគោរពបម្រើព្រះដ៏គង់នៅអស់កល្បជានិច្ច ដោយហៅព្រះនាមព្រះអង្គថា ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ប្រាហាំគាត់ដាំដើមឈើ១ នៅត្រង់បៀរ-សេបា ហើយនៅទីនោះ គាត់អំពាវនាវដល់ព្រះនាមព្រះយេហូវ៉ាជាព្រះដ៏មានព្រះជន្មអស់កល្បជានិច្ច អាល់គីតាប អ៊ីព្រហ៊ីមបានដាំដើមអំពិលមួយដើមនៅបៀរសេបា ហើយគាត់គោរពបម្រើអុលឡោះដ៏នៅអស់កល្បជានិច្ច ដោយហៅថា អុលឡោះតាអាឡា។ |
លោកចេញពីទីនោះ ទៅឯភ្នំនៅខាងកើតបេត-អែល រួចក៏បោះជំរំនៅចន្លោះបេត-អែល ដែលនៅខាងលិច និងក្រុងអៃយដែលនៅខាងកើត។ លោកសង់អាសនាមួយថ្វាយព្រះយេហូវ៉ានៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា។
ដូច្នេះ លោកទាំងពីរបានតាំងសញ្ញាជាមួយគ្នានៅបៀរ-សេបា។ បន្ទាប់មក ព្រះបាទអ័ប៊ីម៉្មាឡិច និងភីកុល ជាមេទ័ពរបស់ស្ដេចក៏ក្រោកឡើង ហើយវិលត្រឡប់ទៅស្រុកភីលីស្ទីនវិញ។
ដូច្នេះ លោកអ៊ីសាកក៏សង់អាសនាមួយនៅទីនោះ ហើយអំពាវនាវដល់ព្រះនាមព្រះយេហូវ៉ា រួចបោះជំរំនៅទីនោះ។ ពួកអ្នកបម្រើរបស់លោកក៏ជីកអណ្តូងមួយនៅទីនោះដែរ។
លោកដាក់ឈ្មោះអណ្តូងនោះថា "សេបា" ហេតុនេះហើយបានជាទីក្រុងនោះមានឈ្មោះថា "បៀរ-សេបា" រហូតមកដល់សព្វថ្ងៃ។
សេតក៏បង្កើតបានកូនប្រុសមួយដែរ ហើយគាត់បានដាក់ឈ្មោះថា អេណុស។ នៅគ្រានោះ មនុស្សបានចាប់ផ្តើមអំពាវនាវរកព្រះនាមព្រះយេហូវ៉ា។
មុនពេលភ្នំទាំងឡាយបានកើតឡើង ឬមុនពេលព្រះអង្គបង្កើតផែនដី និងពិភពលោកមក ចាប់តាំងពីអស់កល្ប រហូតដល់អស់កល្ប គឺព្រះអង្គហើយជាព្រះ។
បល្ល័ង្ករបស់ព្រះអង្គបានតាំងនៅ តាំងពីបុរាណរៀងមក ព្រះអង្គគង់នៅតាំងពីអស់កល្ប។
តើអ្នកមិនបានដឹង តើមិនបានឮទេឬ ថាព្រះដ៏គង់នៅអស់កល្បជានិច្ច គឺព្រះយេហូវ៉ា ជាព្រះដែលបានបង្កើតផែនដី រហូតដល់ចុងបំផុត ព្រះអង្គមិនដែលល្វើយឡើយ ក៏មិនដែលអស់កម្លាំងផង គ្មានអ្នកណាអាចស្ទង់យល់យោបល់របស់ព្រះអង្គបានទេ។
ដ្បិតព្រះដ៏ជាធំ ហើយខ្ពស់បំផុត ជាព្រះដ៏គង់នៅអស់កល្បជានិច្ច ដែលព្រះនាមព្រះអង្គជានាមបរិសុទ្ធ ព្រះអង្គមានព្រះបន្ទូលដូច្នេះថា យើងនៅឯស្ថានដ៏ខ្ពស់ ហើយបរិសុទ្ធ ក៏នៅជាមួយអ្នកណាដែលមានចិត្តសង្រេង និងទន់ទាប ដើម្បីធ្វើឲ្យចិត្តរបស់មនុស្សទន់ទាបបានសង្ឃឹមឡើង ធ្វើឲ្យចិត្តរបស់មនុស្សសង្រេងបានសង្ឃឹមឡើងដែរ។
ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះដ៏ពិត ព្រះអង្គជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ជាមហាក្សត្រដ៏នៅអស់កល្បជានិច្ច ផែនដីក៏ញ័រចំពោះសេចក្ដីក្រោធរបស់ព្រះអង្គ ហើយអស់ទាំងសាសន៍មិនអាចនឹងធន់នៅ ចំពោះសេចក្ដីគ្នាន់ក្នាញ់របស់ព្រះអង្គបានឡើយ។
អស់អ្នកដែលស្បថដោយអំពើបាបរបស់សាម៉ារី ពោលថា "ដូចដែលព្រះរបស់អ្នករស់នៅ ឱដាន់អើយ" ហើយថា "ដូចដែលផ្លូវប្រព្រឹត្ត របស់បៀរ-សេបារស់នៅ" យ៉ាងណា នោះគេនឹងដួល ហើយក្រោកឡើងវិញមិនរួចឡើយ»។
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំ ជាព្រះដ៏បរិសុទ្ធនៃទូលបង្គំអើយ តើព្រះអង្គមិនគង់នៅតាំងពីអស់កល្បរៀងមកទេឬ? យើងខ្ញុំរាល់គ្នា នឹងមិនស្លាប់ទេ ឱព្រះយេហូវ៉ាអើយ ព្រះអង្គបានតម្រូវឲ្យគេត្រូវជំនុំជម្រះ ហើយឱថ្មដាអើយ ព្រះអង្គបានតាំងគេឡើងដើម្បីវាយផ្ចាល។
តាំងពីកំណើតពិភពលោកមក ព្រះចេស្តាដ៏អស់កល្ប និងនិស្ស័យជាព្រះរបស់ព្រះអង្គ ដែលទោះជាគេមើលមិនឃើញក្ដី នោះក៏បានបង្ហាញឲ្យឃើញច្បាស់ ហើយយល់បាន តាមរយៈអ្វីៗដែលព្រះអង្គបង្កើតមកដែរ។ ដូច្នេះ គេមិនអាចដោះសាបានឡើយ
តែឥឡូវនេះបានសម្ដែងឲ្យគ្រប់ទាំងសាសន៍ដឹង ដោយសារគម្ពីរហោរា តាមសេចក្ដីបង្គាប់របស់ព្រះដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យគេស្ដាប់បង្គាប់តាមជំនឿ
«មិនត្រូវដំឡើងបង្គោលសក្ការៈ នៅក្បែរអាសនារបស់ព្រះយេហូវ៉ាជាព្រះរបស់អ្នក ដែលនឹងស្អាងសម្រាប់អ្នកនោះឡើយ
ដ្បិតយើងលើកដៃរបស់យើងទៅស្ថានសួគ៌ ហើយស្បថក្នុងនាមយើងដែលមានព្រះជន្មអស់កល្បជានិច្ចថា
ព្រះដ៏គង់នៅអស់កល្បជានិច្ច ជាលំនៅរបស់អ្នក ហើយព្រះពាហុដ៏ជាប់នៅអស់កល្បជានិច្ចក៏ទ្រអ្នក។ ព្រះអង្គបានច្រានខ្មាំងសត្រូវចេញពីមុខអ្នក ហើយមានព្រះបន្ទូលថា "វិនាសទៅ!"។
សូមព្រះមហាក្សត្រដ៏អស់កល្ប ដែលមានព្រះជន្មមិនចេះសាបសូន្យ ហើយមនុស្សមិនអាចមើលឃើញ ជាព្រះតែមួយព្រះអង្គ បានប្រកបដោយព្រះកិត្តិនាម និងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន។
ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺថ្ងៃម្សិល ថ្ងៃនេះ និងរហូតអស់កល្បជានិច្ច។
ពួកកូនចៅអ៊ីស្រាអែលបានប្រព្រឹត្តអំពើអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា។ គេភ្លេចព្រះយេហូវ៉ាជាព្រះរបស់គេ ហើយទៅជាគោរពប្រតិបត្ដិតាមព្រះបាល និងព្រះអាសថារ៉ូតវិញ។