Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 4:26 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 សេត​ក៏​បង្កើត​បាន​កូន​ប្រុស​មួយ​ដែរ ហើយ​គាត់​បាន​ដាក់​ឈ្មោះ​ថា អេណុស។ នៅ​គ្រា​នោះ មនុស្ស​បាន​ចាប់​ផ្តើម​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

26 សេថ​ក៏​បង្កើត​កូនប្រុស​ម្នាក់​ដែរ គាត់​ដាក់ឈ្មោះ​វា​ថា​អេណុស​។ នៅគ្រានោះ គេ​ចាប់ផ្ដើម​ស្រែកហៅ​ព្រះនាម​របស់​ព្រះយេហូវ៉ា​៕

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 លោក​សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​ព្រះ‌ជាម្ចាស់ ដោយ​ហៅ​ព្រះអង្គ​ថា «ព្រះ‌អម្ចាស់»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 ឯ​សេត គាត់​ក៏​បង្កើត​បាន​កូន​ប្រុស​១​ដែរ ដាក់​ឈ្មោះ​ថា អេណុស ហើយ​នៅ​ជាន់​នោះ គេ​ចាប់​តាំង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 សេថ​បង្កើត​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា អេណុស។ ចាប់​តាំង​ពី​ពេល​នោះ​មក គេ​នាំ​គ្នា​គោរព​ថ្វាយ‌បង្គំ​អុលឡោះ​ហៅ​ទ្រង់​ថា «អុលឡោះ‌តាអាឡា»។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 4:26
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​ចេញ​ពី​ទី​នោះ ទៅ​ឯ​ភ្នំ​នៅ​ខាង​កើត​បេត-អែល រួច​ក៏​បោះ​ជំរំ​នៅ​ចន្លោះ​បេត-អែល ដែល​នៅ​ខាង​លិច និងក្រុង​អៃយ​ដែល​នៅ​ខាង​កើត។ លោក​សង់​អាស‌នា​មួយ​ថ្វាយ​ព្រះ‌យេហូវ៉ា​នៅ​ទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


ដូច្នេះ លោក​អ៊ីសាក​ក៏​សង់​អាស‌នា​មួយ​នៅទី​នោះ ហើយ​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា រួច​បោះ​ជំរំ​នៅ​ទី​នោះ។ ពួក​អ្នក​បម្រើ​របស់​លោក​ក៏​ជីក​អណ្តូង​មួយ​នៅ​ទី​នោះ​ដែរ។


ហើយ​ចូរ​អ្នក​រាល់​គ្នា​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ​របស់​អ្នក​រាល់​គ្នា​ចុះ ឯ​ខ្ញុំ​ក៏​នឹង​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​វិញ បើ​ព្រះ​ណា​ឆ្លើយ​មក​ដោយ‌សារ​ភ្លើង នោះ​ចូរ​ឲ្យ​រាប់​ព្រះ​នោះ​ទុក​ជា​ព្រះ​ពិត​ចុះ»។ ពួក​ប្រជាជន​ក៏​ឆ្លើយ​ឡើង​ថា៖ «ស្រួល​ហើយ»។


ទូល‌បង្គំ​នឹង​ថ្វាយ​យញ្ញបូជា នៃ​ការ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌អង្គ ហើយ​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា។


ពេល​នោះ នឹង​មាន​ម្នាក់ពោល​ថា ខ្ញុំ​នេះ​ជា​របស់​ព្រះ‌យេហូវ៉ា ម្នាក់​ទៀត​នឹង​ហៅ​ខ្លួន​តាម​ឈ្មោះ​យ៉ាកុប ឯ​ម្នាក់​ទៀត​នឹង​ចុះ​ឈ្មោះ​ដោយ​ដៃ​ខ្លួន​ថា ខ្ញុំ​ជា​របស់​ព្រះ‌យេហូវ៉ា ហើយ​នឹង​យក​ឈ្មោះ​អ៊ីស្រា‌អែល​ជា​នាម​ត្រកូល​របស់​ខ្លួន។


ចូរ​ស្តាប់​សេចក្ដី​នេះ​ចុះ ឱ​ពួក​វង្ស​យ៉ាកុប​អើយ ជា​ពួក​អ្នក​ដែល​បាន​ហៅ​តាម​ឈ្មោះ​អ៊ីស្រា‌អែល ហើយ​បាន​ចេញ​ពី​ទឹក របស់​យូដា​មក ជា​ពួក​អ្នក​ដែល​ស្បថ​ដោយ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដំណាល​ពី​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ផង តែ​មិន​មែន​ដោយ​ចិត្ត​ស្មោះ ឬ​ដោយ​សុចរិត​ទេ។


យើង​ខ្ញុំ​រាល់​គ្នា​បាន​ត្រឡប់​ដូច​ជា​ពួក​អ្នក ដែល​ព្រះ‌អង្គ​មិន​បាន​គ្រប់‌គ្រង គឺ​ដូច​ជា​ពួក​អ្នក​ដែល​មិន​បាន​ហៅ​តាម ព្រះ‌នាម​របស់​ព្រះ‌អង្គ។


នៅ​គ្រា​នោះ ពួក​យូដា​នឹង​បាន​សង្គ្រោះ ហើយ​ក្រុង​យេរូ‌សាឡិម​នឹង​នៅ​ដោយ​សុខ‌សាន្ត លំពង់​នោះ គេ​នឹង​ហៅ​ថា «ព្រះ‌យេហូវ៉ា​ដ៏​ជា​សេចក្ដី​សុចរិត​នៃ​យើង​រាល់​គ្នា»


ពេល​នោះ អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេហូវ៉ា នោះ​នឹង​បាន​សង្គ្រោះ ដ្បិត​នៅ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡិម នោះ​នឹង​មាន​អស់​អ្នក​ដែល​រត់​គេច ដូច​ព្រះ‌យេហូវ៉ា​បាន​មាន​ព្រះ‌បន្ទូល​ទុក ហើយ​ក្នុង​ចំណោម​ពួក​អ្នក​ដែល​បាន​រួច​ជីវិត គឺ​ជា​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា​ត្រាស់​ហៅ។


ដ្បិត​នៅ​គ្រា​នោះ យើង​នឹង​ឲ្យ​ជន​ជាតិ​ទាំង‌ឡាយ មាន​បបូរ​មាត់​ស្អាត ដើម្បី​ឲ្យ​គេ​បាន​អំពាវ‌នាវ​រក ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ទាំង​អស់​គ្នា ហើយ​ព្រម​ចិត្ត​គ្នា​គោរព​បម្រើ​ព្រះ‌អង្គ។


កៃណាន​ជា​កូន​អេណុស អេណុស​ជា​កូន​សេត សេត​ជា​កូន​អ័ដាម អ័ដាម​ជា​កូន​ព្រះ។


កាល​បាន​ជួប​ហើយ លោក​ក៏​នាំ​មក​ក្រុង​អាន់‌ទី‌យ៉ូក។ អ្នក​ទាំង​ពី​បាន​ជួប​ជាមួយ​ក្រុម​ជំនុំ ហើយ​បង្រៀន​មនុស្ស​ជា​ច្រើន អស់​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ។ នៅ​ក្រុង​អាន់‌ទី‌យ៉ូក​នេះ​ហើយ ដែល​គេ​ហៅ​ពួក​សិស្ស​ជា​លើក​ដំបូង​ថា «គ្រីស្ទបរិស័ទ»។


ពេល​នោះ អស់​អ្នក​ណា​ដែល​អំពាវ​នាវ​រក ព្រះ‌នាម​ព្រះ‌អម្ចាស់ នោះ​នឹង​បាន​សង្គ្រោះ" ។


ដ្បិត «អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌អម្ចាស់ អ្នក‌នោះ​នឹង​បាន​សង្គ្រោះ »។


សូម​ជម្រាប​មក​ក្រុម​ជំនុំ​របស់​ព្រះ​នៅ​ក្រុង​កូរិន‌ថូស ជា​អស់​អ្នក​ដែល​ព្រះ​បាន​ញែក​ចេញ​ជា​បរិសុទ្ធ ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ហើយ​បាន​ត្រាស់​ហៅ​មក​ធ្វើ​ជា​ពួក​បរិសុទ្ធ រួម​ជាមួយ​អស់​អ្នក​ដែល​អំពាវ‌នាវ​រក​ព្រះ‌នាម​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​របស់​យើង​នៅ​គ្រប់​ទី​កន្លែង។ ព្រះ‌អង្គ​ជា​ព្រះ‌អម្ចាស់​របស់​គេ ហើយ​ក៏​ជា​ព្រះ‌អម្ចាស់​របស់​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម