ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 19:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទេវតាតប​ទៅ​គាត់​ថា៖ «មើល៍ ខ្ញុំ​យោគ​យល់​តាម​សំណូម​របស់​អ្នក​ក្នុង​ការ​នេះ​ដែរ ទី​ក្រុង​មួយ​ដែល​អ្នក​និយាយ​នេះ យើង​នឹង​មិន​បំផ្លាញ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូតសួគ៌​តប​នឹង​គាត់​ថា​៖ “មើល៍! យើង​យល់ព្រម​នឹង​អ្នក​ចំពោះ​ការ​នេះ​ថា យើង​មិន​រំលាយ​ទីក្រុង​ដែល​អ្នក​បាន​និយាយ​នោះ​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទេវតា​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគ‌យល់​ដល់​លោក​ម្ដង​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​លោក​និយាយ​នេះ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ទេវតា​ក៏​ឆ្លើយ​ថា មើល អញ​បាន​ព្រម​តាម​ឯង​ក្នុង​ការ​នេះ​ដែរ ឯ​ទី​ក្រុង​១​ដែល​ឯង​និយាយ​នោះ អញ​មិន​បំផ្លាញ​ទេ

សូមមើលជំពូក

អាល់គីតាប

ម៉ាឡា‌អ៊ីកាត់​ពោល​ទៅ​គាត់​វិញ​ថា៖ «ខ្ញុំ​យោគ​យល់​ដល់​អ្នក​ទៀត ខ្ញុំ​មិន​រំលាយ​ក្រុង​ដែល​អ្នក​និយាយ​នេះ​ទេ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 19:21
16 ការដាក់ឲ្យឆ្លើយតបគ្នា  

យើង​នឹង​បង្កើត​ជាតិ​សាសន៍​មួយ​ដ៏​ធំ​ពី​អ្នក យើង​នឹង​ឲ្យ​ពរ​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី ដើម្បី​ឲ្យ​អ្នក​បាន​ជា​ទី​បញ្ចេញ​ពរ​ដល់​មនុស្ស​ទាំង​ឡាយ។


ប្រសិន‌បើ​មាន​មនុស្ស​សុចរិត​ហាសិប​នាក់​នៅ​ក្នុង​ក្រុង​នោះ តើ​ព្រះ‌អង្គ​នឹង​បំផ្លាញកន្លែង​នោះ ហើយ​មិន​ប្រណី​ដល់​ទី​ក្រុង ដោយ​យល់​ដល់​មនុស្ស​សុចរិត​ហាសិប​នាក់ ដែលរស់​នៅ​ក្នុង​ក្រុង​នោះ​ទេ​ឬ?


មើល‌ន៏ មាន​ទី​ក្រុង​មួយ​ស្ថិត​នៅ​ជិត​បង្កើយ ហើយ​ក៏​តូច​ផង សូម​ឲ្យ​ខ្ញុំ​រត់​ទៅ​ទីនោះវិញ តើ​មិន​មែន​ជា​ទីក្រុង​តូច​មួយ​ទេ​ឬ? នោះ​ខ្ញុំ​នឹង​បាន​រួច​ជីវិត»។


ចូរ​ប្រញាប់​ឡើង ហើយ​រត់​ទៅ​ទី​នោះ​ទៅ ដ្បិត​ខ្ញុំ​មិន​អាច​ធ្វើ​អ្វី​បានទេ ទាល់​តែ​អ្នក​បាន​ទៅ​ដល់​ទី​នោះ​សិន»។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ទី​ក្រុង​នោះ​ថា "សូអារ" ។


ប្រសិន‌បើ​អ្នក​ប្រព្រឹត្ត​ល្អ តើនឹង​មិន​បាន​រីក‌រាយ​ទេ​ឬ? ហើយ​បើ​អ្នក​ប្រព្រឹត្ត​មិន​ល្អ​ទេ បាប​កំពុង​តែ​ក្រាប​នៅ​មាត់​ទ្វារ​ស្រាប់ ហើយ​វា​ប្រាថ្នា​ចង់​បាន​អ្នក តែ​អ្នក​ត្រូវ​តែ​មាន​អំណាច​លើ​វា​វិញ»។


ព្រះ‌អង្គ​ទទួលពាក្យ​អធិស្ឋាន​របស់​មនុស្ស​វេទនា ហើយ​មិន​មើល‌ងាយ​ពាក្យ​ទូល​អង្វរ របស់​គេ​ឡើយ។


ព្រះ‌អង្គ​បំពេញ​តាម​ចិត្ត​ប៉ង​ប្រាថ្នា​របស់​អស់​អ្នក ដែល​កោត​ខ្លាច​ព្រះ‌អង្គ ព្រះ‌អង្គក៏​ឮ​សម្រែក​របស់​គេ ហើយ​សង្គ្រោះ​គេ។


ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា ទត​ឆ្ពោះ​ទៅរក​មនុស្ស​សុចរិត ហើយ​ព្រះ‌កាណ៌​ព្រះ‌អង្គ ផ្ទៀង​ស្តាប់​សម្រែក​របស់​គេ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ធ្វើ​តាម​សេចក្ដី​ដែល​អ្នក​បាន​សូម​នេះ ដ្បិត​អ្នក​ប្រកប​ដោយ​គុណ​របស់​យើង ហើយ​យើង​ស្គាល់​អ្នក​យ៉ាង​ច្បាស់»។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ពី​ជន​ជាតិ​នេះ​ដូច្នេះ​ថា៖ គេ​ចូល​ចិត្ត​ដើរ​សាត់​ព្រាត់ គេ​មិន​បាន​ឃាត់​ជើង​គេ​ឡើយ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ក៏​មិន​ព្រម​ទទួល​គេ​ដែរ ក្នុង​ពេល​ឥឡូវ​នេះ ព្រះ‌អង្គ​កំពុង​តែ​នឹក​ចាំ ពី​អំពើ​ទុច្ចរិត​របស់​គេ ហើយ​នឹង​ធ្វើ​ទោស ដល់​គេ​ជា​ពិត​ប្រាកដ។


ទ្រង់​នឹង​មិន​ផ្តាច់​ដើម​ត្រែង​ដែល​បាក់ ក៏​មិន​ពន្លត់​ប្រឆេះ​ដែល​នៅ​ហុយ​ដែរ រហូត​ដល់​ព្រះ‌អង្គ​នាំ​សេចក្តី​យុត្តិធម៌​ឲ្យ​មាន​ជ័យ‌ជម្នះ


ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទោះ​បើ​អ្នក​នោះ​មិន​ក្រោក​ឡើង យក​ទៅ​ឲ្យ ដោយ​ព្រោះ​ជា​សម្លាញ់​ក៏​ដោយ គង់​តែ​នឹង​ក្រោក​ឡើង​យក​ឲ្យ តាម​អ្នក​នោះ​ត្រូវ​ការ​ជា​មិន​ខាន ដោយ​ព្រោះ​អ្នក​នោះ​ចេះ​តែ​ទទូច​អង្វរ​ជា‌និច្ច។


ហេតុ​នេះ​ហើយ​បាន​ជា​គួរ​ឲ្យ​ព្រះ‌អង្គ មាន​លក្ខណៈ​ដូច​បង‌ប្អូន​របស់​ព្រះ‌អង្គ​គ្រប់​ជំពូក​ដែរ ដើម្បី​ធ្វើ​ជា​សម្តេច​សង្ឃ ដែល​មាន​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ហើយ​ក៏​ស្មោះ​ត្រង់​ក្នុង​ការ​បម្រើ​ព្រះ ដើម្បី​ថ្វាយ​យញ្ញ‌បូជា​សម្រាប់​រំដោះ​ប្រជាជន​ឲ្យ​រួច​ពី​បាប។


នោះ​ដាវីឌ​ក៏​ទទួល​យក​ជំនូន​ពី​ដៃ​នាង ដែល​នាង​បាន​នាំ​យក​មក​ជូន​នោះ​ដោយ​ពាក្យ​ថា៖ «សូម​អញ្ជើញ​ឡើង​ទៅ​ផ្ទះ​របស់​អ្នក​វិញ​ដោយ​សុខ‌សាន្ត ខ្ញុំ​បាន​យល់​ព្រម​តាម​ពាក្យ​អ្នក​ហើយ ក៏​អរ‌គុណ​ដល់​អ្នក​ដែរ»។