អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះនាងមីលកា ជាកូនរបស់ហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។
លោកុប្បត្តិ 17:15 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះទ្រង់មានព្រះបន្ទូលមកកាន់លោកអ័ប្រាហាំទៀតថា៖ «រីឯសារ៉ាយជាប្រពន្ធរបស់អ្នក មិនត្រូវហៅថា "សារ៉ាយ"ទៀតទេ គឺត្រូវហៅនាងថា "សារ៉ា" វិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះមានបន្ទូលនឹងអ័ប្រាហាំថា៖ “ចំណែកឯសារ៉ាយប្រពន្ធរបស់អ្នក អ្នកមិនត្រូវហៅឈ្មោះនាងថាសារ៉ាយទៀតឡើយ គឺត្រូវហៅឈ្មោះនាងថាសារ៉ាវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះជាម្ចាស់មានព្រះបន្ទូលមកកាន់លោកអប្រាហាំទៀតថា៖ «រីឯសារ៉ាយជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា“សារ៉ាយ”ទៀតទេ គឺនាងនឹងមានឈ្មោះថា“សារ៉ា”វិញ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះទ្រង់ក៏មានបន្ទូលនឹងអ័ប្រាហាំទៀតថា ឯសារ៉ាយជាប្រពន្ធឯង នោះឯងមិនត្រូវហៅថាសារ៉ាយទៀតទេ គឺត្រូវហៅថាសារ៉ាវិញ អាល់គីតាប អុលឡោះមានបន្ទូលមកកាន់អ៊ីព្រហ៊ីមទៀតថា៖ «រីឯសារ៉ាយ ជាភរិយារបស់អ្នកវិញ មិនត្រូវហៅនាងថា “សារ៉ាយ” ទៀតទេ គឺនាងនឹងមានឈ្មោះថា “សារ៉ា” វិញ។ |
អាប់រ៉ាម និងណាឃរក៏យកប្រពន្ធ ឯប្រពន្ធរបស់អាប់រ៉ាមឈ្មោះនាងសារ៉ាយ ហើយប្រពន្ធរបស់ណាឃរឈ្មោះនាងមីលកា ជាកូនរបស់ហារ៉ាន ដែលជាឪពុករបស់មីលកា និងយីសកា។
មនុស្សប្រុសណាដែលមិនកាត់ស្បែក គឺមិនបានកាត់ស្រោមចុងស្វាស អ្នកនោះនឹងត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ព្រោះអ្នកនោះមិនបានកាន់តាមសេចក្ដីសញ្ញារបស់យើង»។
យើងនឹងឲ្យពរនាង ហើយមួយវិញទៀត យើងនឹងឲ្យអ្នកមានកូនតាមរយៈនាង។ យើងនឹងឲ្យពរនាង ហើយនាងនឹងធ្វើជាម្តាយនៃជាតិសាសន៍ផ្សេងៗ ហើយក៏នឹងមានស្តេចនៃជាតិសាសន៍ជាច្រើនកើតចេញពីនាងដែរ»។
ឈ្មោះរបស់អ្នកមិនត្រូវហៅថា "អាប់រ៉ាម" ទៀតទេ គឺត្រូវហៅថា "អ័ប្រាហាំ" វិញ ដ្បិតយើងបានតាំងអ្នកឲ្យធ្វើជាឪពុកនៃជាតិសាសន៍ជាច្រើន។
រួចបុរសនោះពោលថា៖ «ឈ្មោះរបស់អ្នកមិនត្រូវហៅថាយ៉ាកុបទៀតទេ គឺត្រូវហៅថា អ៊ីស្រាអែល វិញ ដ្បិតអ្នកបានតយុទ្ធជាមួយព្រះ និងមនុស្ស ហើយក៏បានឈ្នះផង»។
ក៏ចាត់ហោរាណាថាន់ឲ្យទៅតាំងនាមថា យេឌីឌីយ៉ា ដោយព្រោះជាទីស្រឡាញ់ដល់ព្រះយេហូវ៉ា។
ឱអ្នករាល់គ្នាដែលខំដេញតាមសេចក្ដីសុចរិត ហើយស្វែងរកព្រះយេហូវ៉ាអើយ ចូរស្តាប់តាមយើងចុះ ចូរមើលចំទៅឯថ្មដា ជាទីដែលបានដាប់អ្នករាល់គ្នាចេញមក ហើយលុងជារណ្តៅដែលជាកន្លែង បានជីកយកអ្នកឡើងមកនោះ